ផ្សេងៗ

នេះជាអ្វីដែលរារាំងអ្នកពីការក្លាយជាអ្នកមាន

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store!
ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ!

នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន?

១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន

ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ​ ឆ្ពោះទៅរកភាពជោគជ័យ។

២. អ្នកកំណត់ន័យខុសនៃភាពជោគជ័យ

នៅពេលដែលអ្នកមិនអាចកំណត់ន័យនៃភាពជោគជ័យ អ្នកនឹងមានភាពស្រពេចស្រពិល រាល់សកម្មភាពដែលអ្នកប្រព្រឹត្ត។ តើអ្នកដឹងទេថា​ ការកំណត់អត្ថន័យនៃភាពជោគជ័យ​ ជាកត្តាជំរុញឱ្យអាជីវកម្មជាច្រើនរីកចម្រើន? ដូច្នេះ អ្នកគួររៀនស្វែងយល់ពីភាពជោគជ័យ ដើម្បីទទួលបាននូវជីវិតសុខស្រួលនាថ្ងៃមុខ។

៣. អ្នកមានគោលដៅមិនត្រឹមត្រូវ

គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ​ កុំបំបោល។”

៤. អ្នកមិនសូវមានការអត់ធ្មត់

ជាការពិតណាស់ គ្មានអ្នកមានណាម្នាក់កើតមកមានដោយឯកឯងនោះទេ អ្នកមានពិតប្រាកដមិនសំដៅទៅលើទ្រព្យសម្បត្តិដែលឪពុកម្ដាយចែកឲ្យនោះទេ គឺជាបុគ្គលម្នាក់ដែលខំពីបាតដៃទទេរ។ ឧទាហរណ៍មហាសេដ្ឋីនានាលើពិភពលោក មុននឹងជោគជយ័គឺពួកគាត់បានឆ្លងកាត់រាប់ពាន់ឧបសគ្គនិងភាពបរាជយ័ ស្របគ្នាជាមួយការតស៊ូ ការអត់ធ្មត់ និងការប្តេជ្ញាចិត្ត។ អាស្រយ័ហេតុនេះហើយបើសិនអ្នកជាបុគ្គលម្នាក់ដែលពុំសូវមានការអត់ធ្មត់និងគំនិតវិជ្ជភាពចំពោះភាពបរាជយ័នោះទេ អ្នកច្បាស់ជាបោះបង់ចោលកណ្ដាលផ្លូវ នោះអ្នកក៏គ្មានថ្ងៃជោគជយ័ដែរ។

សូមអ្នកចងចាំផងដែរថា ទម្លាប់របស់អ្នកជាកូនសោរនៃអ្វីដែលអ្នកចង់បាន។ អ្នកគួររៀនថ្លឹងថ្លែងនិងបោះចោលទម្លាប់ណា ដែលមិនបានផ្ដល់ប្រយោជន៍ដល់អ្នក។ បើអ្នកចង់ឆាប់ក្លាយជាអ្នកមាន អ្នកគួរប្រឹងប្រែងព្យាយាមពីពេលឥឡូវនេះតទៅ ដូចពាក្យចាស់មួយពោលថា “ស៊ូពិបាកមុន ចាំស្រណុកតាមក្រោយ។”