លុយ

គណនីសន្សំ និងគណនីមានកាលកំណត់

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store!
ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ!

តាមពិតទៅមុនយកប្រាក់ទៅដាក់នៅធនាគារ អ្នកគួរសិក្សាស្វែងយល់ជាមុនសិនពីប្រភេទគណនីបញ្ញើ ព្រោះមានវាច្រើនប្រភេទនិងខុសពីគ្នា។ យ៉ាងណាមិញ ប្រជាជនទូទៅតែងមានចម្ងល់ពីភាពខុសគ្នារវាង បញ្ញើគណនីសន្សំ និងបញ្ញើគណនីមានកាលកំណត់។ ខាងក្រោមនេះស្ពាននឹងបែងចែកឲ្យដាច់ពីអ្វីទៅជាគណនីសន្សំ និងអ្វីទៅជាគណនីបញ្ញើមានកាលកំណត់?

១.ចំនួនទឹកប្រាក់ក្នុងគណនី​ និងរយៈពេលដាក់បញ្ញើ                        

ការបើកគណនីសន្សំនៅធនាគារគឺតម្រូវអោយអ្នកដាក់ប្រាក់ក្នុងចំនួនកំណត់ណាមួយទៅក្នុងគណនីហើយការដាក់ប្រាក់នេះទៀតសោធ វាអាស្រ័យទៅតាមគោលនយោបាយរបស់ធនាគារនីមួយៗ។ ចំពោះ គណនីសន្សំមានកាលកំណត់តម្រូវអោយអ្នកដាក់ប្រាក់យ៉ាងតិចចាប់ពី១០០,០០០ រៀល ឬ​ ២៥USD ក្នុងគណនីសន្សំដំបូង ។ បន្ទាប់ពីកំណត់នូវទឹកប្រាក់ដែលអ្នកចង់ដាក់ហើយ អ្នកត្រូវជ្រើសរើស រយៈពេលដែលអ្នកចង់ដាក់ផ្ញើរមានដូចជា​៣ខែ ៦ខែ ៩ខែ ១ឆ្នាំជាដើម ឬលើសពី១ឆ្នាំ ក៏បានអាស្រ័យ លើការសម្រេចរបស់អ្នកផ្ញើរស្របតាមគោលនយោបាយរបស់ធនាគារផងដែរ។លុះត្រាណាតែដល់កាល កំណត់ទើបអ្នកអាចដាក់ប្រាក់បន្ថែមឬដកប្រាក់ពីគណនីបាន បើអ្នកដកប្រាក់មុនកាលកំណត់ អ្នកនឹង ទទួលការផាកពិន័យពីធនាគារ។

ប៉ុន្ដែចំពោះគណនីសន្សំសំចៃវិញអ្នកអាចដាក់ប្រាក់សន្សំក្នុងគណនីធនាគារដំបូងយ៉ាងតិចចាប់ពី៤០០០៛ ឬ ១USD បន្ទាប់ពីបើកគណនីរូចមកអ្នកអាចដាក់ប្រាក់បន្ថែម ឬធ្វើការដក ប្រាក់បានគ្រប់ពេលដែលអ្នក ត្រូវការ មិនមានកាលកំណត់ឡើយគ្រាន់តែធនាគារធ្វើការកំណត់លើចំនួន ទឹកប្រាក់ដែលអ្នកអាចដក បានក្នុងមួយដងៗនិងក្នុងមួយថ្ងៃអ្នកអាចដកបានត្រឹមកម្រិតទឹកប្រាក់ប៉ុន្មានអាស្រ័យលើការអនុម័តរបស់ធនាគារ។

២.អត្រាការប្រាក់

នៅពេលអ្នកធ្វើការដាក់់ប្រាក់បញ្ញើនៅធនាគារអ្នកនឹងទទួលបានការប្រាក់។ចំពោះគណនីសន្សំមាន កាលកំណត់ការប្រាក់នឹងត្រូវបានទូទាត់អោយអ្នកទៅតាមកាលកំណត់ដែលអ្នកបានជ្រើសរើសសម្រាប់ប្រាក់បញ្ញើរបស់អ្នក ហើយយ៉ាងហោចណាស់អ្នកទទួលបានអត្រាការប្រាក់ទាបបំផុត២.៧៥%ក្នុងមួយ ឆ្នាំដែរ។នៅពេលអ្នកជ្រើសយកការផ្ញើរប្រាក់កាន់តែយូរអ្នកនឹងទទួលបានអត្រាការប្រាក់កាន់តែច្រើន។​

រីឯគណនីសន្សំសំចៃវិញអ្នកនឹងទទួលបានតិចបំផុត០.៥០%ក្នុងមួយឆ្នាំហើយការទូទាត់ការប្រាក់ ត្រូវបានគិតជូនក្នុងរយៈពេលមួយឆ្នាំម្ដង។ចំណែកធនាគារខ្លះស្ទើតែមិនផ្ដល់ជូនអត្រាការប្រាក់ ផងសម្រាប់គណនីសន្សំសំចៃនេះ។

៣.អត្ថប្រយោជន៍          ការបើកគណនីបញ្ញើសន្សំទាំងពីរប្រភេទនេះនៅធនាគារធ្វើអោយប្រាក់របស់អ្នកត្រូវបានថែរក្សាយ៉ាងមានសុវត្ថិភាពដូចគ្នា ។

ប៉ុន្តែលក្ខណៈដែលខុសគ្នានោះគឺនៅពេលអ្នកបើកគណនីសន្សំមានកាលកំណត់អ្នកអាចយកវាមកធ្វើជាទ្រព្យបញ្ចាំដើម្បីស្នើកម្ចីនៅពេលអ្នកត្រូវការប្រាក់យកទៅប្រើប្រាស់បន្ទាន់បាន។