លុយ

តើខ្ញុំគួរគ្រប់គ្រងបំណុលរបៀបណា?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

បំណុលមិនចាំបាច់ទាល់តែជាបុលគេនោះទេ តែអាចជាប្រាក់នានាដែលអ្នកត្រូវចំណាយជាប្រចាំខែ ដូចជា ទឹកភ្លើង ឬចំណាយនានាជាដើម។ សូម្បីតែថ្លៃសាលារៀនក៏ជាបំណុលដែរ ព្រោះដល់ពេលត្រូវបង់ ដល់ពេលត្រូវចំណាយ។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកពីរបៀបគ្រប់គ្រងប្រាក់បំណុល៖

១.បែងចែកប្រាក់ចំណូលរបស់អ្នកមួយផ្នែកទៅលើបំណុល
ដើម្បីអោយមានភាពងាយស្រួលក្នុងការសងបំណុលអោយបានគ្រប់គ្រាន់ អ្នកគួរបែងចែកប្រាក់ចំណូលរបស់អ្នកមួយផ្នែកគ្រប់គ្រាន់សម្រាប់សងបំណុលសិន មុននឹងយកលុយនោះទៅចំណាយលើតម្រូវការផ្សេងៗទៀត។ បើអ្នកគិតតែចំណាយដោយមិនខ្វល់ពីបំណុលរបស់អ្នកនោះ វានឹងធ្វើអោយបំណុលអ្នកកាន់តែកើនឡើងជាលំដាប់ គ្មានថ្ងៃសងគេរួចឡើយ។ នៅពេលដែលអ្នកជំពាក់បំណុលគេ បំណុលគឺជារឿងមួយដែលអ្នកត្រូវគិតគូរមុនគេ ប្រសិនបើអ្នកមិនចង់អោយជីវិតរបស់អ្នករស់នៅក្នុងបំណុលនេះរហូត។

២.បង្កើតតារាងក្នុងការសងបំណុល
អ្នកអាចបង្កើតតារាងកត់ត្រាថ្ងៃដែលអ្នកត្រូវសងបំណុលទៅម្ចាស់បំណុល នៅលើប្រតិទិនក្នុងខែនីមួយៗ ដើម្បីជាការរំលឹកអ្នក ហើយក៏ជួយអោយអ្នកបានដឹងច្បាស់នូវថ្ងៃណាត្រូវសងទៅម្ចាស់បំណុលណាមុនគេ។ មិនតែប៉ុណ្ណោះវាជួយអោយអ្នកដឹងច្បាស់ថាបំណុលណាគួរសងមុន បំណុលណាត្រូវសងពេលក្រោយ ធ្វើដូចនេះអ្នកនឹងអាចគ្រាប់គ្រងបំណុលរបស់អ្នកបានយ៉ាងងាយស្រួល។

៣.ត្រូវបង់អោយបានទៀងទាត់
ការបង់លុយទៀងទាត់វាជួយអោយអ្នកមានកេរ្តិ៍ឈ្មោះល្អ ជាពិសេសនៅពេលអ្នកខ្ចីលុយពីធនាគារ វាជួយអោយអ្នកអាចខ្ចីលុយលើកក្រោយបានងាយស្រួល ហើយអ្នកចង់ទៅខ្ចីនៅស្ថាប័នណាក៏បានដែរ នៅពេលអ្នកមានប្រវត្តិក្នុងការសងត្រលប់ទៅធនាគារបានទៀងទាត់នោះ។
វាមិនមែនជារឿងលំបាកទេក្នុងការគ្រប់គ្រងបំណុល សំខាន់អ្នកមានឆន្ទៈក្នុងការសងត្រលប់ទៅម្ចាស់បំណុលដែរឬទេ?ហើយអ្នកចង់អោយជីវិតខ្លួនឯងរស់នៅក្នុងបំណុលនេះរហូតឬយ៉ាងណាបើសិនអ្នកគ្រប់គ្រងវាមិនបានល្អ?ជំពាក់បំណុលគេមិនមែនជារឿងអាក្រក់ទេ ផ្ទុយទៅវិញវាជួយអោយអ្នកអាចដោះស្រាយបញ្ហាចំពោះមុខ នៅពេលអ្នកគ្មានលុយសោះនៅក្នុងខ្លួន ហើយជាកម្លាំងជម្រុញអោយអ្នកខិតខំប្រឹងប្រែងធ្វើការរកលុយដើម្បីសងទៅគេវិញទៀតផង។