ការវិនិយោគ

មុខរបរងាយៗដែលអាចរកចំណូលបាន

Posted on

លុយឥឡូវពិបាករកណាស់ ធ្វើការមួយខែគ្រប់មួយខែ មិនសូវជាឃើញសល់ប៉ុន្មានទេ អ្នកខ្លះទប់ចំណាយសឹងតែមិនជាប់ផងបានត្រឹមតែរួចមួយគ្រាៗ។ អាស្រយ័ហេតុនេះហើយទើបស្ពានលើកយកមុខរបរទាំងប៉ុន្មាននេះមកជាយោបល់និងគំនិតខ្លះក្រែងល លោកអ្នកអាចប្រកបជារបររកស៊ីបានចំណូលបន្ថែមនាពេលទំនេរឬក៏ចាប់ជាអាជីពធំដុំតែម្ដង។   ១ អ្នកជួសជុលកង់ មុខរបរនេះអ្នកប្រាកដជាឃើញមានតាមផ្លូវជាហូរហែរ ជាប់រដឹក។ អ្នកប្រាកដជាគិតថាវាមិនជោគជយ័នោះទេ យ៉ាងណាមិញបើអ្នកមានចំណេះពិតប្រាកដ រកទីតាំងមួយឲ្យត្រឹមត្រូវ និងទទួលយកបុគ្គលិកដែលមានជំនាញច្បាស់លាស់នោះអ្នកប្រាកដជាអាចរកចំនូលបាន។ ដូចពាក្យចាស់ពោកថា ចេះ១០មិនស្មើរប្រសព្វមួយ។   ២ សេវាកម្មបោសសម្អាត មិនពិបាកឲតែមានសម្ភារៈ បុគ្គលិក ព្រមទាំងសេវាកម្មល្អ ដែលមានគុណភាពនិងតម្លៃសមរម្យនោះមុខរបរនេះអាចដំណើរការបានយ៉ាងរលូន និងបន្ដបង្កើនទំនុកចិត្តពីអតិថិជន។   ៣ ជួសជុលកុំព្យូរទរ័ ហាងកុំព្យូរទរ័នៅខ្មែរនៅមានកំណត់នៅឡើយ បើអ្នកមានជំនាញច្បាស់លាស់និងហ៊ានបង្កើតហាងសម្រាប់ផ្ដល់សេវាខ្នាតធំ នោះឱកាសជោគជយ័ក៏ច្រើនដែរ។   ៤ ទីប្រឹក្សា បើអ្នកមានបទពិសោធន៍និងជំនាញក្នុងវិសយ័ណាមួយច្បាស់ អ្នកអាចវិវត្តខ្លួនទៅជាអ្នកប្រឹក្សាយោបល់ទៅកាន់អតិថិជនដែលមានតម្រូវការ។ ប្រឹក្សាយោបល់ និងផ្ដល់គំនិតថ្មីៗដល់ពួកគេ។   ៥ បកប្រែ ឬសរសេរអត្ថបទ មិនខុសពីមុខរបរដទៃ មុខរបរនេះគឺត្រូវផ្ដល់សេវាកម្មដល់អតិថិជន។ បើអ្នកពូកែនិងចេះច្រើនភាសា នោះអ្នកអាចធ្វើជាអ្នកបកប្រែអត្ថបទ ឬ ទទួលសរសេរលិខិតស្នាមនានាតាមតម្រូវការអតិថិជន។   ៦ ជាងអគ្គិសនី ឬជាងភ្លើង អ្នកអាចចាប់យកអាជីពជា អ្នកតភ្លើង តម្លើងអគ្គិសនី […]

ការចំនាយ

ខ្ញុំគួរធ្វើយ៉ាងណាដើម្បីកុំឲ្យជាប់បំណុល?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! គ្មាននរណាម្នាក់ចង់អោយជីវិតគេធ្លាក់ទៅក្នុងបំណុលនោះទេ ប៉ុន្តែបើអ្នកហ៊ានតែធ្វេសប្រហែសមួយភ្លេត អ្នកអាចនឹងធ្លាក់ទៅក្នុងបំណុលដោយមិនដឹងខ្លួន។ ស្ពានសូមណែនាំនូវចំណុចមួយចំនួនដែលជួយអោយអ្នកជៀសឆ្ងាយពីបំណុលបាន៖ ១.មានផែនការច្បាស់លាស់ ផែនការនៅត្រង់នេះមិនសំដៅទៅលើការរៀបចំអនាគតជីវិតគ្រួសារឡើយ ប៉ុន្តែវាសំដៅដល់ផែនការសម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ អ្នកគួររៀបចំបែងចែកខ្ទង់ចំណាយអោយបានត្រឹមត្រូវ។ កុំមានគំនិតថាពេលរកបានច្រើន អ្នកបានខំធ្វើការហត់នឿយហើយ ដូច្នេះត្រូវចាយច្រើនដែរដើម្បីអោយស្មើការដែលបានខំប្រឹងប្រែងនោះ។ ផ្ទុយទៅវិញ អ្នកត្រូវអ្នកត្រូវសន្សំអោយបានច្រើនទុកថ្ងៃក្រោយ ក្រែងមានបញ្ហាអ្វីមួយត្រូវការលុយបន្ទាន់ អ្នកមានលុយខ្លួនឯងស្រាប់ មិនចាំបាច់ខ្ចីលុយគេឡើយ។ ២.ចំណាយលើអ្វីដែលចាំបាច់ ជារៀងរាល់ខែអ្នកទទួលបានប្រាក់ខែថេរឬអាចលើសបន្តិចបន្តួច ប៉ុន្តែការចំណាយនិងតម្រូវការរបស់អ្នកវិញ វាច្បាស់ជាមិនថេរដូចបា្រក់ខែដែលអ្នកទទួលបានឡើយ។ ដូចនេះអ្នកត្រូវច្បាស់លាស់រឿងចំណាយបន្តិច ជាពិសេសចំពោះស្រីៗ ពេលទៅផ្សារគួរកត់ត្រានូវអ្វីដែលត្រូវទិញចាំបាច់ ជៀសវាងទិញនូវអ្វីដែលមិនមែនជាតម្រូវការចំបាច់នាំអោយការចំណាយកើនឡើងលើសពីចំណូលដែលបានមក។ ៣.រៀនហាមចិត្តខ្លួនឯង ការដែលរៀនហាមចិត្តរបស់ខ្លួនឯងក្នុងការជាចាយវាយ ជាវិធីសាស្រ្តល្អបំផុតក្នុងការរារាំងខ្លួនឯងពីការទិញនេះទិញនេះដែលជួយឲ្យអ្នកជៀសឆ្ងាយពីបំណុល។ ប្រសិនបើអ្នកចង់ទិញអ្វីសម្រាប់ខ្លួនឯង អ្នកគួរសួរខ្លួនឯងអោយបាន១០ដងសិន មុននឹងសម្រេចចិត្តទិញវា។ បើអ្នកចង់បានរបស់ណាមួយខ្លាំងឧទាហរណ៍ដូចជាចង់បានទូរស័ព្ទទំនើបស៊េរីថ្មីមួយ ប៉ុន្តែអ្នកមានលុយមិនគ្រប់ អ្នកត្រូវហាមចិត្តខ្លួនឯង អ្នកត្រូវគិតថាតើអ្នកត្រូវធ្វើការសន្សំប្រាក់ប៉ុន្មានខែឬឆ្នាំដើម្បីគ្រប់លុយទិញវា? ក្រោយទិញមករួចតើវាធ្វើឲ្យអ្នកមានជីវភាពប្រសើរជាងមុននឬយ៉ាងណា? ចូរកុំធ្វើអ្វីតាមចិត្តដោយគ្មានការពិចារណាអោយបានល្អិតល្អន់នោះ ព្រោះវានឹងនាំអោយអ្នកអន្តរាយទៅថ្ងៃក្រោយ។  

ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

វិនិយោគលើការអប់រំសម្រាប់កូនជាទីស្រលាញ់

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ម្ដាយឪពុកណាក៏ចង់ឲ្យកូនរបស់ខ្លួនមានអនាគតភ្លឺស្វាង។ ហើយដើម្បីឲ្យពួកគេមានអនាគតភ្លឺស្វាង អ្នកដែលជាម្ដាយឪពុក មានកាតព្វកិច្ច ក្នុងការផ្ដល់ឲ្យពួកគេនូវចំណេះដឹង។ ការបោះទុនទៅលើការអប់រំគឺជាអំណោយមួយដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់អនាគតរបស់ពួកគេ។ ថ្ងៃនេះដែរស្ពាននឹងចែកចាយអ្នកអំពីចំណុចដែលម្ដាយឪពុកគ្រប់រូបគួរតែពិចារណាអំពីការអប់រំសម្រាប់កូនៗរបស់ពួកគេ។     ចាប់ផ្ដើមសន្សំក្នុងពេលដែលពួកគេនៅតូច នេះគឺជាគោលបំណងរយះពេលវែង អញ្ចឹងហើយម្ដាយឪពុកគួរតែចាប់ផ្ដើមមានគម្រោងទាន់កូនពួកគាត់នៅក្មេង។ ប្រសិនបើកូនរបស់អ្នកអាយុ៣ទៅ៤ឆ្នាំអ្នកនៅមានពេលជាច្រើនទៀតដើម្បីត្រៀមសម្រាប់ថ្ងៃអនាគតរបស់ពួកគេ។ ប៉ុន្តែប្រសិនបើអ្នកពន្យាក្នុងការវិនិយោគវិញអ្នកនឹងត្រូវចំណាយប្រាក់វិនិយោគច្រើនជាងមុនក្នុងមួយខែៗ។ នៅពេលដែលអ្នកសន្សំប្រាក់សម្រាប់ការអប់រំរបស់កូនអ្នក សូមចាំថាគម្រោងសន្សំទាំងអស់គឺអាស្រ័យទៅលើចំនូលដែលអ្នកជាម្តាយឪពុកមាន។ តើអ្នកគួរតែសន្សំប្រាក់ប៉ុន្មានទៅ?​ តើវាល្អទេប្រសិនបើមានគោលដៅច្បាស់លាស់? ប្រាក់សម្រាប់ថ្នាក់មហាវិទ្យាល័យ វិនិយោគសម្រាប់កូនរបស់អ្នកពេលចូលមហាវិទ្យាល័យគឺជារឿងមួយដ៏សំខាន់ដែលម្ដាយឪពុកគ្រប់រូបគួរតែពិចារណា។ នៅពេលដែលពួកគេចំណាយពេល១២ឆ្នាំដើម្បីបញ្ចប់ថ្នាក់វិទ្យាល័យអ្នកមិនសូវចំណាយប្រាក់ច្រើនប៉ុន្មានទេ។ ប៉ុន្តែបន្ទាប់មកប្រសិនបើអ្នកចង់ឲ្យពួកគេមានភាពឯករាជ្យនៅស្រុកគេ អ្នកត្រូវចំណាយប្រាក់ច្រើនណាស់សម្រាប់ថ្នាក់មហាវិទ្យាល័យរបស់ពួកគេ។ អញ្ចឹងហើយអ្នកគួតែចាប់ផ្ដើមសន្សំពីឥលូវទៅ។​ វិនិយោគប្រាក់ សម្រាប់កូនរបស់អ្នកពេលមហាវិទ្យាល័យគឺជារឿងមួយដ៏សំខាន់ដែលម្ដាយឪពុកគ្រប់រូបគួតែពិចារណា។  

ផ្សេងៗ

នេះជាអ្វីដែលរារាំងអ្នកពីការក្លាយជាអ្នកមាន

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន? ១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ​ ឆ្ពោះទៅរកភាពជោគជ័យ។ ២. អ្នកកំណត់ន័យខុសនៃភាពជោគជ័យ នៅពេលដែលអ្នកមិនអាចកំណត់ន័យនៃភាពជោគជ័យ អ្នកនឹងមានភាពស្រពេចស្រពិល រាល់សកម្មភាពដែលអ្នកប្រព្រឹត្ត។ តើអ្នកដឹងទេថា​ ការកំណត់អត្ថន័យនៃភាពជោគជ័យ​ ជាកត្តាជំរុញឱ្យអាជីវកម្មជាច្រើនរីកចម្រើន? ដូច្នេះ អ្នកគួររៀនស្វែងយល់ពីភាពជោគជ័យ ដើម្បីទទួលបាននូវជីវិតសុខស្រួលនាថ្ងៃមុខ។ ៣. អ្នកមានគោលដៅមិនត្រឹមត្រូវ គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន ដូចជាការបើកអាជីវកម្មពីតូចទៅធំ។ មានពាក្យមួយដែលគេនិយាយថា “សន្សឹមៗ​ កុំបំបោល។” ៤. អ្នកមិនសូវមានការអត់ធ្មត់ ជាការពិតណាស់ […]

លុយ

គណនីសន្សំ និងគណនីមានកាលកំណត់

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! តាមពិតទៅមុនយកប្រាក់ទៅដាក់នៅធនាគារ អ្នកគួរសិក្សាស្វែងយល់ជាមុនសិនពីប្រភេទគណនីបញ្ញើ ព្រោះមានវាច្រើនប្រភេទនិងខុសពីគ្នា។ យ៉ាងណាមិញ ប្រជាជនទូទៅតែងមានចម្ងល់ពីភាពខុសគ្នារវាង បញ្ញើគណនីសន្សំ និងបញ្ញើគណនីមានកាលកំណត់។ ខាងក្រោមនេះស្ពាននឹងបែងចែកឲ្យដាច់ពីអ្វីទៅជាគណនីសន្សំ និងអ្វីទៅជាគណនីបញ្ញើមានកាលកំណត់? ១.ចំនួនទឹកប្រាក់ក្នុងគណនី​ និងរយៈពេលដាក់បញ្ញើ                         ការបើកគណនីសន្សំនៅធនាគារគឺតម្រូវអោយអ្នកដាក់ប្រាក់ក្នុងចំនួនកំណត់ណាមួយទៅក្នុងគណនីហើយការដាក់ប្រាក់នេះទៀតសោធ វាអាស្រ័យទៅតាមគោលនយោបាយរបស់ធនាគារនីមួយៗ។ ចំពោះ គណនីសន្សំមានកាលកំណត់តម្រូវអោយអ្នកដាក់ប្រាក់យ៉ាងតិចចាប់ពី១០០,០០០ រៀល ឬ​ ២៥USD ក្នុងគណនីសន្សំដំបូង ។ បន្ទាប់ពីកំណត់នូវទឹកប្រាក់ដែលអ្នកចង់ដាក់ហើយ អ្នកត្រូវជ្រើសរើស រយៈពេលដែលអ្នកចង់ដាក់ផ្ញើរមានដូចជា​៣ខែ ៦ខែ ៩ខែ ១ឆ្នាំជាដើម ឬលើសពី១ឆ្នាំ ក៏បានអាស្រ័យ លើការសម្រេចរបស់អ្នកផ្ញើរស្របតាមគោលនយោបាយរបស់ធនាគារផងដែរ។លុះត្រាណាតែដល់កាល កំណត់ទើបអ្នកអាចដាក់ប្រាក់បន្ថែមឬដកប្រាក់ពីគណនីបាន បើអ្នកដកប្រាក់មុនកាលកំណត់ អ្នកនឹង ទទួលការផាកពិន័យពីធនាគារ។ ប៉ុន្ដែចំពោះគណនីសន្សំសំចៃវិញអ្នកអាចដាក់ប្រាក់សន្សំក្នុងគណនីធនាគារដំបូងយ៉ាងតិចចាប់ពី៤០០០៛ ឬ ១USD បន្ទាប់ពីបើកគណនីរូចមកអ្នកអាចដាក់ប្រាក់បន្ថែម ឬធ្វើការដក ប្រាក់បានគ្រប់ពេលដែលអ្នក ត្រូវការ មិនមានកាលកំណត់ឡើយគ្រាន់តែធនាគារធ្វើការកំណត់លើចំនួន ទឹកប្រាក់ដែលអ្នកអាចដក បានក្នុងមួយដងៗនិងក្នុងមួយថ្ងៃអ្នកអាចដកបានត្រឹមកម្រិតទឹកប្រាក់ប៉ុន្មានអាស្រ័យលើការអនុម័តរបស់ធនាគារ។ ២.អត្រាការប្រាក់ នៅពេលអ្នកធ្វើការដាក់់ប្រាក់បញ្ញើនៅធនាគារអ្នកនឹងទទួលបានការប្រាក់។ចំពោះគណនីសន្សំមាន […]