ការសន្

ចំណុចដែលគួរចាប់ផ្ដើមធ្វើនៅអាយុ២០

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

សម្រាប់ប្រជាជនខ្មែរ អាយុវ័យប្រៀបបាននឹងវ័យដែលនៅក្មេងខ្ចីនៅឡើយ អ្នកខ្លះទើបតែបញ្ចប់វិទ្យាល័យនិងស្ថិតក្នុងបន្ទុកឪពុកម្ដាយ ដោយឡែកមានមួយចំនួនតូចក៏មានភាពឯករាជ្យនិងជោគជ័យក្នុងជីវិតជាហូរហែរ។

ខុសពីនៅបរទេស កូនៗរបស់ពួកគេមានសេរីភាពនិងឯករាជ្យក្នុងការទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ។ ខាងក្រោមនេះជាអ្វីដែលយុវជនខ្មែរគួរចាប់ផ្ដើមធ្វើនៅអាយុ២០ដើម្បីឲ្យរស់ស្រួលពេលអនាគត៖

១ សាកល្បងវិនិយោគ

មិនចាំបាច់ដល់ត្រូវប្រើទុនធំដើម្បីវិនិយោគក្នុងការរកស៊ីនោះទេ ហើយក៏មិនគួរទុកលុយដើម្បីចាយសប្បាយនោះដែរ។ សាកលោមើល បរាជយ័ឬជោគជយ័សុទ្ធតែចំណុចដែលត្រូវរៀន។ ឧទាហរណ៍៖ យុវជនខ្មែរមួយចំនួនបង្កើតមុខរបរលក់ខោអាវអនឡាញ នាំយកគ្រឿងសម្អាងពីបរទេសមកលក់ ខ្លះទៀតបើកខាងកាហ្វេជាដើម។

២ យល់ដឹងអំពីបំណុលល្អនិងបំណុលអាក្រក់

មិនចាំបាច់ដល់អាយុច្រើនមានការងារធ្វើលុយរាប់មុឹនក្នុងដៃទើបយល់ ទើមដឹងនោះទេ។ បំណុលល្អគឺជាប្រាក់កម្ចីណាដែលជួយបង្កើនចំណូលត្រឡប់មកវិញ ដូចជាការយកទៅរកស៊ីជាដើម។ តែបំណុលអាក្រក់គឺជាប្រាក់កម្ចីណាដែលខ្ចីទៅហើយបន្ថែមបន្ទុកដល់អ្នក ដូចជាខ្ចីយកទៅទិញសម្ភារៈនិយមណាដែលអ្នកមានលទ្ធភាពសង។

៣ សន្សំសម្រាប់ពេលចូលនិវត្តន៍

ស្ដាប់ទៅដូចមិនសមនិងមិននិយមសម្រាប់យុវជនខ្មែរព្រោះអ្នកនៅក្មេងពេកទើបតែ

២០ហ្នឹង យ៉ាងណាមិញការសន្សំមានអ្វីមិនល្អ សន្សំពីក្មេងសល់លុយច្រើនពេលចាស់ទៅអាចយក ទៅធ្វើអ្វីដែលអ្នកចង់ធ្វើពេលចាស់ទៅ ឬឈឺថ្កាត់ជាដើម។

៤ វិនិយោគលើអចលនទ្រព្យ

ជាការល្អបើអ្នកយកប្រាក់ទៅវិនិយោគបន្តលើអចលនទ្រព្យដូចជា ផ្ទះឬដីជាដើម។ នោះរយៈពេលកន្លងភ្លេចៗខ្លួនប្រាកដជាឡើងថ្លៃ គុណនឹងពីរនឹងបី ទោះបីអ្នកមិនបានឃើញជាលុយសុទ្ធក្នុងដៃក៏ដោយ ក៏វាជាទ្រព្យសម្បត្តិរបស់អ្នកសម្រាប់ពេលអនាគតដែរ។