ផ្សេងៗ

ធ្វើយ៉ាងណាដើម្បីសន្សំពេលវេលា?

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store!
ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ!

ពេលវេលាអាចបង្កើតលុយអោយបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណា ក៏មិនអាចទិញពេលវេលាសូម្បីតែ មួយវិនាទី ដែលហួសហើយ អោយត្រឡប់ក្រោយវិញបានទេ។ ដូច្នេះ អ្នកគួរចេះចាយពេលវេលាអោយមានតម្លៃបំផុត ព្រោះជីវិតមនុស្សខ្ចីណាស់។
៩ ចំណុចនេះ ស្ពាននឹងចែករំលែកពីវិធីនៃការគ្រប់គ្រង់ពេលវេលារបស់អ្នក៖

 

១. ធ្វើផែនការណ៍
មានមនុស្សភាគច្រើន បានចំណាយពេលពេញមួយថ្ងៃ ដោយមិនបានធ្វើអ្វី ដែលជា ប្រយោជន៍ ដល់ខ្លួន ឬ មនុស្សជំវិញខ្លួន ហើយធ្លាប់និយាយាថាពេលវេលាដើរលឿនណាស់។ ទាំងនេះដោយសារពួកគេមិនមានរៀបចំតារាងពេលវេលាអោយបានត្រឹមត្រូវ និង កំណត់ថា ម៉ោងនេះអ្នកធ្វើអ្វី ឬ ធ្វើរឿងអ្វីមួយ តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ?

 

២. តាមដានពេលវេលារបស់អ្នក
បើអ្នកអាចតាមដាន ថាអ្នកបានធ្វើអ្វីខ្លះ នៅទីកន្លែងណា ប្រើរយៈពេលប៉ុន្មានម៉ោង នោះអ្នកនឹងអាចធ្វើការកែប្រែ នូវចំណុចខ្វះខាតអ្វី? អ្នកគ្រាន់តែធ្វើការតាមដានត្រឹម មួយថ្ងៃ អ្នកនឹងមានការភ្ញាក់ផ្អើលជាមិនខាន។

៣. ធ្វើកិច្ចការសំខាន់មុនគេ
មនុស្សជាញឹកញាប់បាត់បង់ការងារដែលមានសារៈសំខាន់ ព្រោះពួកគេមិនបែងចែក ការងារណាដែលសំខាន់ ចាប់ផ្ដើមធ្វើមុនគេនោះទេ។ អ្នកចំណាយពេល ២នាទីដើម្បីធ្វើការរំលឹកថាអ្នកត្រូវធ្វើអ្វីមុនគេ ?

 

៤. ធ្វើកាលវិភាគការងារប្រចាំថ្ងៃ
បើអ្នកមិនមានកាលវិភាគទេ អ្នកមិនអាចកំណត់ថាអ្នកមានអ្វីដែលនឹងធ្វើសម្រាប់ថ្ងៃនេះ ឬ ថ្ងៃស្អែកនោះទេ ។ កាលវិភាគដ៏សាមញ្ញមួយនេះជួយអោយអ្នកគ្រប់គ្រង់ពេលវេលាអោយ មានប្រសិទ្ធភាព។