ការវិនិយោគ

អ្នកមានគេធ្វើយ៉ាងម៉េចបានមាន?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

ប្រជាជនខ្មែរមួយចំនួនធំតែងរអ៊ូថា   អ្នកមានគេកាន់តែមាន ចំណែកអ្នកក្រកាន់តែក្រ។ ស្ដាប់ទៅត្រូវដែរ តែអ្នកភ្លេចគិតហើយថា អ្នកមានមួយចំនួនមានមុខមាត់ទ្រព្យសម្បិត្តមកដល់ថ្ងៃនេះ សុទ្ធសឹងតែចេញពីការខំប្រឹងដូចគ្នា។ អ្នកមិនចាំបាច់ខំលោតហក់តាមពួកគេនោះទេ តែអ្នកគួរតែអនុវត្តតាមទម្លាប់របស់ពួកគេតាមលទ្ធភាពដែលអ្នកមាន ខាងក្រោមនេះជាអ្វីដែលអ្នកមានតែងធ្វើ៖

១ វិនិយោគក្នុងរយៈពេលវែង

ខុសពីមនុស្សធម្មតាដែលតែងតែរកប្រាក់មកត្រឹមមួយគ្រប់ៗចាយ និងថ្លៃកូនៗទៅសាលាប៉ុណ្ណោះ ដោយឡែកពួកគេសម្រេចចិត្តវិនិយោគទៅលើអ្វីដែលហុចផលប្រយោជន៍ក្នុងរយៈពេលយូរនាពេលអនាគត។ ឧទាហរណ៍ អ្នកមានមួយចំនួនយកប្រាក់សាងសង់អាផាតមិនរាប់ជាន់ អស់លុយរាប់លានសម្រាប់ដាក់ជួល អ្វីដែលពួកគេទទួលបានគឺប្រាក់ប្រចាំខែក្នុងរយៈពេលយូរ ទោះបីពួកគេចូលនិវត្តន៍ក៏មិនបារម្មណ៌រឿងមានលុយចាយឬក៏អត់។

២ វិនិយោគលើភាគហ៊ុននិងមូលប័ត្រ

ចំណុចនេះរាងមិនសូវប្រជាប្រិយប៉ុន្មានទេនៅកម្ពុជា យ៉ាងណាមិញអ្នកមានមួយចំនួនពួកគេបានក្ដោបក្ដាប់ឱកាសនេះ ដោយទិញយកភាគហ៊ុនឬមូលប័ត្រមួយចំនួនធំទុកនៅតម្លៃថោក ហើយលក់ចេញទៅវិញពេលមានទីផ្សារឡើងថ្លៃ។ នេះជាវិធីសាស្រ្តលុយបង្កើតលុយ។

 

៣ វិនិយោគលើទ្រព្យរូបី

ជាសាមញ្ញទ្រព្យរូបី គឺជាអចលទ្រព្យដែលកាន់កាប់ពោលគឺ ផ្ទះ ដីស្រែ ដីចំការ។ នៅពេលមានលុយច្រើន ពួកគេតែងទិញផ្ទះទុកជួល ឬ ដីរាប់រយហិចតាដើម្បីធ្វើកសិកម្មដាំដុះនានា ចៀសវាងទុកដីទំនេរចោល ហើយឆ្លៀតរកចំនូលបន្ថែម។ ម៉្យាងវិញទៀត អចលនទ្រព្យទាំងនេះកាន់យូរកាន់តែឡើងថ្លៃ ទៅតាមហាងឆេងទីផ្សារ។