ការសន្

កូនជ្រូកមានប្រយោជន៍

មិនថាគេមិនថាខ្ញុំ សុទ្ធតែធ្លាប់សន្សំលុយក្នុងកូនជ្រូកទាំងអស់ហ្នឹង ទាល់តែធំបន្ដិចទើបប្ដូរទៅដាក់នៅធនាគារវិញ។ ការដែលញាត់លុយក្នុងកូនជ្រូកជាវិធីសន្សំដ៏ល្អ ជាពិសេសសម្រាប់ឪពុកម្ដាយនៅកម្ពុជាទាំងអស់ក្នុងការបង្រៀនឲកូនៗរបស់ពួកគេរៀនសន្សំតាំងពីក្មេងទៅ។ ខាងក្រោមជាអត្ថប្រយោជន៍របស់កូនជ្រូក៖

 

១ កូនជ្រូកជួយដាស់តឿនអ្នក

ការទុកកូនជ្រូកមួយនៅផ្ទះដូចជាការចិញ្ចឹមសត្វមួយដែលស៊ីលុយជាចំណី កូនជ្រូកក៏ជួយដាស់តឿនអ្នកដែរថា អ្នកបានចាយអ្វីខ្លះបានជាសល់បន្ដិចបន្ដួចឬច្រើនសម្រាប់ញ៉ាត់ក្នុងពោះវា។ កូនជ្រូកគឺជាធនាគារមួយដែលអ្នកដាក់ប៉ុន្មានក៏បាន ហើយភ្លេចៗខ្លួនក៏ពេញ។

 

២ កូនជ្រូកគឺជាឧបករណ៍សន្សំ

មានអ្វីមិនល្អ ពេលដែលអ្នកសល់លុយរាយ ឬ លុយអាប់ផ្សេងៗ អ្នកគួរញាត់ចូលកូនជ្រូកនោះទៅ ថាមិនត្រូវដល់ចុងខែសល់លុយម៉ាល្មមគ្រាន់ដើរលេង មើលកុនឬទិញអាហារដែលឆ្ងាញ់មួយពេលញាុំសម្រាប់ខ្លួនឯង ឬ ទិញរបស់ប្រើប្រាស់។ ដូចសុភាសិតខ្មែរពោលថា តក់ៗពេញបំពង់។ ហើយសម្រាប់ខែចូលឆ្នាំចិនវិញ អ្នកអាចយកអាំងប៉ាវដែលទទួលបានមកញ៉ាត់សន្សំក្នុងកូនជ្រូកបានដូចគ្នា។

 

៣ ជាកូនធនាគារសម្រាប់មនុស្សធំ

បច្ចុប្បន្នកូនជ្រូកលែងសូវនិយមហើយសម្រាប់យុវជនខ្មែរព្រោះភាគច្រើនយើងទុកលុយនៅធនាគារ។ យ៉ាងណាមិញ លុយក្បាលកាក់ដែលសល់ដាក់ក្នុងកូនជ្រូកហ្នឹង អាចជួយដោះទាល់បានម្ដងៗដែរតើ។ នេះហើយជាផលប្រយោជន៍របស់កូនជ្រូក។