ការចំនាយ

ធ្វើយ៉ាងណាអាចកាត់បន្ថយថ្លៃចំណាយលើពលកម្មការងារ?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! អត្រានៃអ្នកចេះដឹងនៅកម្ពុជាមានច្រើន អាស្រយ័ហេតុនេះហើយកម្លាំងពលកម្មមានកំណើនដែរ។ ច្បាស់ណាស់តម្លៃនៃការជួល និងការបណ្តុះបណ្តាលបុគ្គលិកគឺខ្ពស់។ ថ្ងៃនេះស្ពាននឹងណែនាំអំពីគន្លឹះក្នុងការកាត់បន្ថយចំណាយថ្លៃឈ្នួលពលកម្ម៖   ការហ្វឹកហ្វឺនឆ្លងការងារ ជាទូទៅនិយោជិកដែលមានជំនាញក្នុងការងារជាក់លាក់ម្នាក់អាចមានតម្លៃខ្ពស់ដោយសារតែកម្រិតចេះដឹងនិងគុណតម្លៃនៃការងាររបស់គាត់។ ម្យ៉ាងវិញទៀត កាលណាក្រុមហ៊ុនមួយមានបុគ្គលិកដែលមានឯកទេសច្រើនពេកអាចបង្កើនចំណាយប្រាក់ខែនិងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺមិនសូវមានភាពបត់បែន។ ដំណោះស្រាយដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយថ្លៃពលកម្មនិងការបង្កើនភាពបត់បែនរបស់អង្គភាពរបស់អ្នកគឺការបណ្តុះបណ្តាលបុគ្គលិកឆ្លងការងារ ពោលគឺហ្វឹកហ្វឺនពួកគេឲចេះអំពីរបៀបទទួលខុសត្រូវថ្មីចំពោះការងារដែលមិនមែនជាមុខជំនាញរបស់ខ្លួន។   មួយខែធ្វើការពីផ្ទះ មួយសប្ដាហ៍ ចំណុចនេះប្រហែលមិនសូវពេញនិយមប៉ុន្មានទេ នៅក្នុងបរិបទសង្គមការងារនៅកម្ពុជា ព្រោះនិយោជកអាចគិតថាបុគ្គលធ្វើការពីផ្ទះអាចនឹងខ្ជិល ឬពន្យារការងាររបស់ពួកគេទុកនៅពេលក្រោយ។ យ៉ាងណាមិញ មិនមែនបុគ្គលិកគ្រប់រូបសុទ្ធតែមានទម្លាប់មិនល្អបែបនេះនោះទេ។ បើយើងប្រៀបធៀបពីថ្លៃចំណូលចំណាយសម្រាប់បុគ្គលិកធ្វើការនៅក្រុមហ៊ុននិងនៅផ្ទះមានលក្ខណៈខុសគ្នាត្រង់ថា៖​ រាល់ថ្ងៃពេលដែលក្រុមហ៊ុនរបស់អ្នកបើកអ្នកចាំបាច់ត្រូវចំណាយប្រាក់លើថ្លៃប្រតិបត្តិការដូចជា ទឹក ភ្លើង​​ ជាដើម។ ជាធម្មតាមួយថ្ងៃនិយោជិកធ្វើការប្រាំបីម៉ោងជារៀងរាល់ថ្ងៃពេញមួយខែ ដូចនេះតាមគោលការណ៍ថ្មីអ្នកអាចប្ដូរទៅធ្វើការពីផ្ទះមួយសប្ដាហ៍ក្នុងមួយខែជំនួសវិញ​នោះបុគ្គលិកនិងមានពេលសម្រាកព្រមទាំងជួយជម្រុញផលិតផលការងាររបស់បុគ្គលិកផងដែរ។   ការវិនិយោគក្នុងការរក្សានិយោជិតដែលមានគុណភាព អ្នកប្រហែលជាគិតថា បុគ្គលិកដែលមានគុណភាពទាមទារប្រាក់ខែច្រើនដើម្បីឲសមនឹងតម្លៃរបស់គាត់។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមានបុគ្គលិកឆ្នើម នោះពួកគេអាចជួយជម្រុញការរីកចម្រើនក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់នឹងពួកគេនោះទេ អ្នកអាចនឹងបាត់បង់ធនធាន។ ពេលដែលមុខតំណែងណាមួយទំនេរនោះក្រុមហ៊ុនរបស់អ្នកនឹងមានដំណើរការយឺត ទម្រាំតែរកបានបុគ្គលិកថ្មីនិងបង្វឹកការងារទៀតនោះ អ្នកប្រាកដជាត្រូវចំណាយទាំងប្រាក់និងពេលវេលា។ អាស្រយ័ហេតុនេះហើយ អ្នកគួររក្សាទុកបុគ្គលិកដែលមានធនធានឲបានល្អ ដោយផ្តល់ឲពួកគេនូវ (1) […]

ការសន្

ចំណុចដែលគួរចាប់ផ្ដើមធ្វើនៅអាយុ២០

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! សម្រាប់ប្រជាជនខ្មែរ អាយុវយ័ប្រៀបបាននឹងវយ័ដែលនៅក្មេងខ្ចីនៅឡើយ អ្នកខ្លះទើបតែបញ្ចប់វិទ្យាលយ័និងស្ថិតក្នុងបន្ទុកឪពុកម្ដាយ ដោយឡែកមានមួយចំនួនតូចក៏មានភាពឯករាជ្យនិងជោគជយ័ក្នុងជីវិតជាហូរហែរ។ ខុសពីនៅបរទេស កូនៗរបស់ពួកគេមានសេរីភាពនិងឯករាជ្យក្នុងការទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ។ ខាងក្រោមនេះជាអ្វីដែលយុវជនខ្មែរគួរចាប់ផ្ដើមធ្វើនៅអាយុ២០ដើម្បីឲរស់ស្រួលពេលអនាគត៖   ១ សាកល្បងវិនិយោគ មិនចាំបាច់ដល់ត្រូវប្រើទុនធំដើម្បីវិនិយោគក្នុងការរកស៊ីនោះទេ ហើយក៏មិនគួរទុកលុយដើម្បីចាយសប្បាយនោះដែរ។ សាកលោមើល បរាជយ័ឬជោគជយ័សុទ្ធតែចំណុចដែលត្រូវរៀន។ ឧទាហរណ៍៖ យុវជនខ្មែរមួយចំនួនបង្កើតមុខរបរលក់ខោអាវអនឡាញ នាំយកគ្រឿងសម្អាងពីបរទេសមកលក់ ខ្លះទៀតបើកខាងកាហ្វេជាដើម។   ២ យល់ដឹងអំពីបំណុលល្អនិងបំណុលអាក្រក់ មិនចាំបាច់ដល់អាយុច្រើនមានការងារធ្វើលុយរាប់មឺុនក្នុងដៃទើបយល់ ទើមដឹងនោះទេ។ បំណុលល្អគឺជាប្រាក់កម្ចីណាដែលជួយបង្កើនចំណូលត្រឡប់មកវិញ ដូចជាការយកទៅរកស៊ីជាដើម។ តែបំណុលអាក្រក់គឺជាប្រាក់កម្ចីណាដែលខ្ចីទៅហើយបន្ថែមបន្ទុកដល់អ្នក ដូចជាខ្ចីយកទៅទិញសម្ភារៈនិយមណាដែលអ្នកមានលទ្ធភាពសង។   ៣ សន្សំសម្រាប់ពេលចូលនិវត្តន៍ ស្ដាប់ទៅដូចមិនសមនិងមិននិយមសម្រាប់យុវជនខ្មែរព្រោះអ្នកនៅក្មេងពេកទើបតែ ២០ហ្នឹង យ៉ាងណាមិញការសន្សំមានអ្វីមិនល្អ សន្សំពីក្មេងសល់លុយច្រើនពេលចាស់ទៅអាចយក ទៅធ្វើអ្វីដែលអ្នកចង់ធ្វើពេលចាស់ទៅ ឬឈឺថ្កាត់ជាដើម។   ៤ វិនិយោគលើអចលនទ្រព្យ ជាការល្អបើអ្នកយកប្រាក់ទៅវិនិយោគបន្តលើអចលនទ្រព្យដូចជា ផ្ទះឬដីជាដើម។ នោះរយៈពេលកន្លងភ្លេចៗខ្លួនប្រាកដជាឡើងថ្លៃ គុណនឹងពីរនឹងបី ទោះបីអ្នកមិនបានឃើញជាលុយសុទ្ធក្នុងដៃក៏ដោយ ក៏វាជាទ្រព្យសម្បត្តិរបស់អ្នកសម្រាប់ពេលអនាគតដែរ។ […]

ការវិនិយោគ

វិធីសាស្រ្តគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ការបង្កើតអាជីវកម្មមួយឲ្យមានប្រសិទ្ធភាព និងដំណើរការល្អ ទាមទារឲ្យម្ចាស់អាជីវកម្មមានការយល់ដឹង និងចេះគ្រប់គ្រងហិរញ្ញវត្ថុ បើពុំដូច្នេះទេប្រាកដជាជួបការលំបាកមិនខាន។ អាស្រយ័ហេតុនេះហើយ អ្នកគប្បីយល់ដឹងពីចំណុចទាំង៥ខាងក្រោមនេះក្នុងការបែងចែកនិងគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មឲ្យបានសមស្រប៖ ១. ប្រាក់ចាប់ផ្ដើមអាជីវកម្ម ការចាប់ផ្ដើមធ្វើអាជីវម្មដំបូងត្រូវមានដើមទុន ហើយដើមទុននោះគឺលុយ និងចំនេះដឹង។ ម្ចាស់អាជីវកម្ម ឬ សហគ្រិនមានតែងតែក្ដីស្រមៃ និង គំនិត នៅមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានលុយសម្រាបើ់ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនទៀតផង។ មានលុយគ្រប់គ្រាន់ ស្របជាមួយពេលវេលាសាកសមសម្រាប់ចាប់ផ្ដើមអាជីវកម្ម។   ២. តុល្យភាពបំណុល ហិរញ្ញវត្ថុគឺនិយាយអំពីអ្វីដែលមានច្រើជាងលុយនៅក្នុងដៃរបស់អ្នកទៅទៀត លក្ខណៈពេលដែលអាជីវកម្មភាគច្រើនជាប់បំណុល ជាពិសេសនៅដំណាក់កាលដំបូងមានបំណុលច្រើន បើប្រៀបធៀបនឹងប្រាក់ចំណូល និង ទ្រព្យសម្បត្តិ អាចធ្វើអោយមានបញ្ហាជាមួយកម្ចីរបស់អ្នកបាន។ សមភាពបំណុលអាចធ្វើអោយមានផលប៉ះពាល់ដល់ការទាក់ទាញអ្នកវិនិយោគ មកដាក់វិនិយោគក្នុងក្រុមហ៊ុនរបស់អ្នក។   ៣. វដ្តនៃអាជីវកម្ម មិនថាអាជីវកម្មរបស់អ្នក មានដំណើរការយ៉ាងណានោះទេ អ្នកត្រូវត្រៀមខ្លួនជានិច្ចជាមួយបញ្ហានៅថ្ងៃខាងមុខ។ អ្នកមិនអាចទស្សន៍ទាយពីសេដ្ឋកិច្ចនៃប្រទេសមួយបានច្បាស់លាស់នោះទេ ជូនកាលមានធ្លាក់ មានឡើង។ អ្នកគួរមានហិរញ្ញវត្ថុបម្រុងទុកពេលអាជីវកម្មរបស់អ្នកធ្លាក់ចុះ ដើម្បីជៀសវាងការក្ស័យធុន។   […]

ការសន្

វិធីសន្សំប្រាក់ដ៏ល្អបំផុត

Posted on

អ្នកតែងរអ៊ូថា ប្រាក់ខែចាយមិនគ្រប់ លុយចាយមិនគ្រាន់ ចាយលុយសល់ថ្ងៃ ចុះទម្រាំតែឲសន្សំលុយទៀតនោះមិនដាច់ផ្ងារទេអី? ពិតណាស់! ការសន្សំប្រាក់មិនងាយស្រួលដូចការចាយប្រាក់នោះទេ តែយ៉ាងណាមិញប្រាក់សន្សំក៏មានប្រយោជន៍អាចជួយអ្នកដោះទាល់បានពេលខ្លះដែរ ទោះបីវាមិនសូវជាពេញនិយមសម្រាប់ប្រជាជនខ្មែរក៏ដោយ។ យ៉ាងណាមិញបើអ្នកមានឆន្ទៈ និងការតាំងចិត្តនោះគ្មានអ្វីដែលមិនអាចធ្វើបានទេ។ ខាងក្រោមនេះជាវិធីសាស្ត្រល្អបំផុតសម្រាប់អ្នក៖   ១ ញ៉ាត់កូនជ្រូក វិធីនេះប្រហែលជាហួសសមយ័ប៉ុន្ដែក៏ជាយុទ្ធសាស្រ្តននេះអាចជួយសន្សំអ្នកផងដែរ។ មានអ្វីពិបាកគ្រាន់តែយកលុយក្បាលកាក់ដែលសល់ពីលុយអាប់  ដូចជា ១០០៛ ៥០០៛ ១០០០៛ មកដាក់ក្នុងកូនជ្រូក។ ភ្លេចៗខ្លូនបានគ្រាន់រួចទិញខោអាវមួយកំប្លេ ឬរួចបាយមួយពេលផងក៏ថាបាន។ ត្រូវចាំថាខ្វះ១០០៛ក៏មិនបាន១០០០០៛ដែរ ដូចនេះហើយអ្នកត្រូវចេះឲតម្លៃវា។ រៀងរាល់ចុងសប្ដាហ៍អ្នកគួរតែយកលុយរាយទាំងនោះដាក់ចូលក្នុងក្រឡសន្សំ ថាមិនត្រូវពេលចាក់មកវិញក៏ហោចណាស់សន្សំបាន ២០០០០៛ ៣០០០០៛ ដែរ។ ២ កំណត់ត្រាចាយវាយប្រចាំសប្ដាហ៍ឬខែ សម្រាប់យុវជនខ្មែរ ក្បួននេះមិនសូវជានិយមប៉ុន្មានទេ ហើយក៏មិនសូវយកចិត្តទុកដាក់ពីការកត់ត្រាចំណាយប្រចាំសប្ដាហ៍ឬខែដែរ។ ប៉ុន្ដែវិធីសាស្រ្តនេះល្អ សម្រាប់ជាការក្រើនរំលឹកថាអ្នកបានចាយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះ ជាជាងមិនដឹងបានលុយទៅណា។ កត់ចូលទាំងអស់តាំងពីចំណាយតូចដល់ធំ។   ៣ កុំចាយលើសកំណត់ អ្នកត្រូវចេះបែងចែកនិងដាក់កម្រិតលើខ្លួនឯងចំពោះការចាយវាយ កុំចេះតែចាយពេលមានលុយក្នុងដៃ ហើយមិនបានសន្សំទុក។ ការចាយវាយធំពេកអាចនាំអ្នកទៅរកការជំពាក់បំណុលបាន ដោយសារតែភ្លេចគិត និងធ្វើតាមចំណង់ចិត្ត។ ៤ កន្លែងទុកដាក់ប្រាក់សន្សំ បើសិនអ្នកទុកដាក់ប្រាក់សន្សំធំឬច្រើន ដូចនេះការដែលទុកលុយនៅផ្ទះមិនមានសុវិត្ថភាពនោះទេ ព្រោះអាចនឹងមានឧបទ្វេវហេតុណាមួយកើតឡើង។ […]

ផ្សេងៗ

វិកយ័បត្រ័ ប្លែកពី បង្កាន់ដៃយ៉ាងដូចម្ដេច?

Posted on

ទាញយកកម្មវិធីឥឡូវនេះពី Play Store និង App Store! ដើម្បីទទួលបានកម្ចីរហ័សទាន់ចិត្ត សូមទាញយកកម្មវិធី ស្ពាន ឥឡូវនេះ! ‘វិក័យប័ត្រ’ និង ‘បង្កាន់ដៃ’ សុទ្ធតែជាឯកសារសំខាន់សម្រាប់ផ្នែកគណនេយ្យ ហើយវាស្ទើតែគ្មានភាពខុសគ្នាអ្វីឡើយ។ វាត្រូវបានគេប្រើរាល់ថ្ងៃក្នុងការកត់ត្រាការទូទាត់ទំនិញរវាងអ្នកលក់និងអ្នកទិញដូចគ្នា ប៉ុន្ដែគ្រាន់តែគោលបំណងអ្នកផ្គត់ផ្គង់ចេញវាអោយទៅអោយអតិថិជនតាមលក្ខខណ្ឌខុសគ្នា។ ចំណុចមួយចំនួនដូចខាងក្រោមនេះនឹងបង្ហាញថារវាងវិក័យបត្រនិង​បង្កាន់ដៃគឺមិនដូចគ្នានោះទេ៖           វិក័យប័ត្រ(invoice)គឺជាការស្នើសុំឬវិក័យប័ត្រ(bill)សម្រាប់ការទូទាត់ក្នុងប្រតិបត្តិការ។ វាត្រូវបានចេញដោយបុគ្គលដែលលក់ទំនិញឬសេវាកម្មឬអ្នកលក់ទៅឱ្យបុគ្គលដែលទិញទំនិញឬសេវាកម្មទាំងនេះឬអតិថិជន។វាជាឯកសារយោងស្របច្បាប់ដែលអ្នកផ្គត់ផ្គង់បានសរសេរបញ្ជាក់ទៅអ្នកទិញនូវទំនិញដែលខ្លូនពិតជាបានទិញពីអ្នកផ្គត់ផ្គង់ប្រាកដមែន។នៅលើវិក័យបត្រមានពត៌មានលំអិតជាច្រើនដូចជាឈ្មោះរបស់អ្នកលក់និងអតិថិជន អាស័យដ្ឋាន លេខទូរស័ព្ទ អាស័យដ្ឋានអ៊ីម៉ែលនិងលេខទូរសាររបស់អ្នកលក់សេវាឬទំនិញ ថ្លៃទំនិញ បរិមាណទំនិញដែលបានទិញ កាលបរិច្ឆេទដែលវិក័យប័ត្រត្រូវបានចេញ​ និងមានហត្ថលេខាអ្នកលក់ អ្នកទិញជាដើម។ នៅពេលដែលអ្នកលក់ចេញវិក័យបត្រអោយអ្នកទិញមានន័យថាប្រតិបត្ដិការមិនទាន់បានទូទាត់នោះទេ។ជាធម្មតាការទូទាត់ត្រូវបានធ្វើឡើងនៅមួយសប្តាហ៍ក្រោយឬមួយខែក្រោយការទិញ អាស្រ័យលើការចរចាររវាងអ្នកទិញជាមូយអ្នកលក់។ បង្កាន់ដៃ(Receipt) ជាលិខិតដែលបានបញ្ជាក់ពីការលក់ទំនិញរបស់អ្នកលក់ អោយទៅអ្នកទិញដែលជាភស្តុតាងបញ្ជាក់ពីប្រតិបត្តិការទិញលក់ដែលបានទូទាត់រួចរាល់។ ឧទាហរណ៍នៅពេលអ្នកទិញទំនិញផ្សេងៗដូចជានៅផ្សារទំនើប ហាងកាហ្វេ ហាងអាហារ…នៅពេលអ្នកទទួលបានបង្កាន់មានន័យថាអ្នកបានទូទាត់ប្រាក់រូចរាល់។ ក្នុងបង្កាន់ដៃក៏បានរៀបរាប់នូវពត៌មានជាច្រើនដូចជាអ្នកលក់ ឈ្មោះអតិថិជន តំលៃការបង់ពន្ធ ការបញ្ចុះតម្លៃ កាលបរិច្ឆេទនៃការទូទាត់ លេខបង្កាន់ដៃអ្នកចុះហត្ថលេខារបស់អ្នកលក់និងចំនួនទឹកប្រាក់សរុបដែលត្រូវបង់ ហើយប្រាក់ទទួល ប្រាក់អាប់ជាដើម។