ការសន្

ចំណុចទាំង៣ដែលជួយអ្នកសន្សំបានលឿន

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

ប្រជាជនខ្មែរជាច្រើនចង់មានអ្វីមួយក្នុងជិវិតរបស់គេ ប៉ុន្តែវាពិតជាមានការពិបាកខ្លាំងណាស់ដើម្បីមានគ្រោងមួយដែលត្រឹមត្រូវក្នុងការប្ដេជ្ញាចិត្តធ្វើវា។​ ថ្ងៃនេះយើងនាំមកនូវវិធី ដែលអាចជួយអ្នកក្នុងការសន្សំប្រាក់ដើម្បីទិញអ្វីដែលអ្នកចង់បានដោយងាយៗនិងលឿនជាងមុន។

  1. អនុវត្តតាមផែនការសន្សំប្រាក់របស់អ្នក

ចាប់ផ្ដើមដោយស្វែករកមើលអំពីចំនួនប្រាក់ដែលអ្នកចង់បាន។ ថាតើវាជាឡានថ្មីឬមួយក៏ជាដំណើរកំសាន្ដ សូមចងចាំថាការប្រែប្រួលតម្លៃគឺមានតាមរដូវ។ អ្នកដឹងថាតើអ្នកត្រូវការអ្វីខ្លះដើម្បីសន្សំហើយដល់ពេលដែលបង្កើតដឲ្យផែនការថ្មីដើម្បីឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិតហើយ។​

  1. បែងចែកគណនីសន្សំប្រាក់របស់អ្នក

អ្នកគួតែបង្កើតគណនីសន្សំប្រាក់ដោយដាច់ដោយឡែកពីគ្នា។ ប្រជាជនកម្ពុជាជាច្រើនជ្រើសរើសការរក្សាទុកប្រាក់ទាំងអស់របស់អ្នកនៅក្នុងគណនីតែមួយហើយតែងតែបញ្ចប់ដោយការចាយប្រាក់លើសពីការកំណត់។ ឧទាហរណ៏អ្នកអាចបើកបើកគណនីមួយសម្រាប់ការចំណាយបប្រចាំថ្ងៃនិងមួយទៀតសម្រាប់សន្សំរក្សាទុក។ វាអាចធ្វើឲ្យប្រាក់របស់អ្នកមានសុវត្តិភាពហើយអាចធានាបានថាប្រាកដជាមិនមានពេលដែលអ្នកមានបញ្ហាមើលមិនឃើញណាមួយបានកើតឡើង។

  1. ធ្វើប្រាក់របស់អ្នកមិនអាចដកបាន

អ្វីដែលជាការពិបាកជាងគេនៅក្នុងការសន្សំប្រាក់បំផុតនោះគឺមិនអាចចាយប្រាក់ដែលអ្នកមាន។ ដោយអ្នកគ្រាន់តែបើកគណនីមួយដែលមិនងាយក្នុងការដកប្រាក់ ដូចជាដាក់ប្រាក់របស់អ្នកនៅក្នុងគណនីថេរ។ អ្នកនឹងបានឃើញប្រាក់របស់អ្នករីកចម្រើនពីមួយខែទៅមួយខែរហូតទាល់តែដល់គោលដៅរបស់អ្នក។

ភាគច្រើនប្រជាជនកម្ពុជាយើងមិនចូលចិត្តដាក់ប្រាក់នៅក្នុងធនាគារទេប៉ុន្តែតាមពិតការទុកប្រាក់នៅក្នុងផ្ទះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ទាំងនេះក៏អាចជួយឲ្យអ្នកបានគេងលក់ស្រួលតាមរយៈការផ្ដល់អ្នកនូវការមើលថែរប្រាក់របស់អ្នកដោយសុវត្តិភាពបំផុត។