ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

សំណួរដាស់តឿនខ្លួនឯងមុនសម្រេចចិត្តទិញរបស់

មិនថាគេមិនថាខ្ញុំ មិនថាចាស់ឬក្មេងទេ ជាពិសេសយុវជនខ្មែរយើងតែម្ដងឲតែមានលុយក្នុងដៃដឹងតែនៅមិនសុខ ឃើញអ្វីក៏ស្អាត អ្វីក៏ឃ្លាន ជួនកាលប្រាក់ខែបើកមកមិនទាន់បានពីរអាទិត្យផងមិនដឹងបាត់ទៅណាខ្លះទេ រកមុខមិនឃើញ។ ថ្ងៃនេះស្ពានសូមលើកយកអត្ថបទនេះមកសរសេរដើម្បីជួយដាស់តឿននិងជាគន្លឹះក្នុងការទប់ចិត្តខ្លួនឯងដោយការសួរសំនួរទាំង១០មុនពេលសម្រេចចិត្តទិញអ្វីមួយ៖

 

១ តើខ្ញុំកំពុងមានអារម្មណ៌បែបណា?

ពេលខ្លះគ្រាន់តែជាអារម្មណ៌មួយឆាវ ស្រាប់តែពេលទិញហើយស្ដាយលុយ។

២ តើខ្ញុំពិតជាត្រូវការវាណាស់ រហូតដល់អត់មិនបានដាច់ខ្យល់ស្លាប់មែនទេ?

៣ បើខ្ញុំទិញរបស់នេះ តើខ្ញុំត្រូវការធ្វើការហូរញើសប៉ុន្មានម៉ោងក្នុងមួយថ្ងៃទើបរួចថ្លៃគ្នា?

៤ បើចាំបាច់ ខ្ញុំគួរទិញទំនិញមួយទឹកមកប្រើបានទេដើម្បីសន្សំលុយខ្លះ?

៥ តើខ្ញុំត្រូវដកលុយពីគណនីសន្សំប៉ុន្មានមកទិញ?

៦ ពេលនេះខ្ញុំមានលុយមិនគ្រប់ទេហើយចង់ខ្ចីលុយគេមកបង្គ្រប់ទិញ។ តើធ្វើបែបនេះល្អទេ?

៧ តើលុយរបស់ខ្ញុំត្រូវបែងចែកលើចំណាយអ្វីខ្លះប្រចាំខែ?

៨ បើសិនគ្រាន់តែសម្រាប់បណ្ដោះអាសន្ន តើខ្ញុំអាចខ្ចីរបស់នេះពីអ្នកដទៃមកជំនួសបានទេ?

៩ តើដៃគូរបស់ខ្ញុំនឹងគិតយ៉ាងណាចំពោះចំណាយនេះ ?

(ក្នុងករណីអ្នកមានដៃគូដែលមានគណនីសន្សំរួម)

១០ តើរបស់ដែលខ្ញុំចង់ទិញ អាចផ្លាស់ប្ដូរជីវិតខ្ញុំបែបណា?