ការចំនាយ

ធ្វើយ៉ាងណាដើម្បីដឹងពីការចំណាយរបស់ខ្លួន?

នៅពេលដែលអ្នកមានលុយច្រើននៅក្នុងដៃ វាពិតជាមិនមានបញ្ហាអ្វីទេតើមែនទេ? ប៉ុន្ដែនៅពេលដែលអ្នកត្រូវការលុយបន្ទាន់ឬសម្រាប់តម្រូវការចាំបាច់វិញ អ្នកហាក់ដូចជាខ្វះលុយគ្រប់ពេលតែម្ដង? តើអ្នកដឹងទេថាការចំណាយលុយរបស់អ្នកក្នុងការទិញទំនិញបានត្រឹមត្រូវដែរឬទេ? តើចំណូលដែលអ្នករកបានសមាមាត្រនឹងការដែលអ្នកចំណាយដែរឬទេ?តើអ្នកបានគ្រប់គ្រងចំណូលចំណាយរបស់អ្នកល្អហើយឬនៅ?​​ ប្រសិនបើអ្នកមិនទាន់បានគ្រប់គ្រងវាទេ អ្នកអាចសាកល្បងតាមវិធីខាងក្រោមនេះ៖

ដើម្បីអោយការគ្រប់គ្រងចំណូលចំណាយអោយបានល្អ អ្នកគួរតែធ្វើកំណត់ហេតុចំពោះការចាយវាយរបស់អ្នកជាប្រចាំពីមួយខែទៅមួយខែ។ អ្នកអាចទិញកូនសៀវភៅកំណត់ហេតុមួយសម្រាប់កត់ត្រាទុកការចាយវាយ និងចំណូលជាប្រចាំរបស់អ្នក រួចបូកសរុបកាត់កងម្ដងជារៀងរាល់ចុងខែ។ ការធ្វើបែបនេះអនុញ្ញាតឲ្យអ្នកដឹងច្បាស់ពីសកម្មភាព ព្រមទាំងបង្កើតបានជាទំលាប់ល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាព។

ជាឧទាហរណ៍ចំណូលចំណាយ​នៅក្នុងខែមករា

ចំណូលបានមកពី៖
ការងារក្រៅម៉ោង=៥០$

លក់ដូរទំនិញ=៣០០$

ប្រាក់គេសង=៥០$

ប្រាក់ចំណេញពីការចូលហ៊ុន=២០០$

ចំណាយទៅលើ៖
  សំលៀកបំពាក់=៣០$

ការកំសាន្ដ=២០$

ចំណីអាហារ=១០០$

កាតទូរស័ព្ទ=១០$

សន្សំ=៥០$