តើធនាគារទទួលយកវត្ថុតម្កល់អ្វីខ្លះ?

Posted on

គ្មាននរណាម្នាក់សប្បាយចិត្តក្នុងការយកកម្មសិទ្ធផ្ទាល់ខ្លួនទៅដាក់បញ្ចាំឲ្យធនាគារនោះទេ តែកាលៈទេសៈខ្លះគឺចៀសមិនរួចដែលជម្រុញឲ្យបុគ្គលនោះត្រូវសម្រេចចិត្ត។ ខាងក្រោមគឺជាវត្ថុតម្កល់ដែលសុវត្ថិភាពបំផុតក្នុងការអនុញ្ញាតឲ្យអ្នកទទួលបានកម្ចីពីធនាគារ៖ ១ ប្លង់ផ្ទះ ប្លង់ដីដែលមានតម្លៃនិងឯកសារពិតប្រាកដថាជាកម្មសិទ្ធរបស់អ្នកដើម្បីជាថ្នូរដោះដូរក្នុងករណីអ្នកមិនមានលទ្ធភាពសងនោះធនាគារនឹងរឹបអូស។   ២ ឡាន ឬម៉ូតូ ក្រៅពីផ្ទះនិងដី​ អ្នកក៏អាចដាក់បញ្ចាំឡានឬម៉ូតូរបស់អ្នកបានដែរ ក្នុងតម្លៃសមរម្យណាមួយដែលអ្នកអាចមានសមត្ថភាពលោះយកមកវិញបាន។   ៣ ប្រាក់បញ្ញើមានកាលកំណត់ វត្ថុបញ្ចាំមួយនេះប្រហែលជាមិនសូវនិយមទេ នៅកម្ពុជា យ៉ាងណាមិញវាក៏អាចប្រើជាវត្ថុបញ្ចាំដែលមានសុវត្ថិភាពក្នុងការស្នើរកម្ចីបានដែរ។

យុទ្ធសាស្រ្តបន្ថយថ្លៃពលកម្មសម្រាប់សហគ្រិនថ្មីថ្មោង

Posted on

អត្រានៃអ្នកចេះដឹងនៅកម្ពុជាមានច្រើន អាស្រយ័ហេតុនេះហើយកម្លាំងពលកម្មមានកំណើនដែរ។ ច្បាស់ណាស់តម្លៃនៃការជួល និងការបណ្តុះបណ្តាលបុគ្គលិកគឺខ្ពស់។ ថ្ងៃនេះស្ពាននឹងណែនាំអំពីគន្លឹះក្នុងការកាត់បន្ថយចំណាយថ្លៃឈ្នួលពលកម្ម៖   ការហ្វឹកហ្វឺនឆ្លងការងារ ជាទូទៅនិយោជិកដែលមានជំនាញក្នុងការងារជាក់លាក់ម្នាក់អាចមានតម្លៃខ្ពស់ដោយសារតែកម្រិតចេះដឹងនិងគុណតម្លៃនៃការងាររបស់គាត់។ ម្យ៉ាងវិញទៀត កាលណាក្រុមហ៊ុនមួយមានបុគ្គលិកដែលមានឯកទេសច្រើនពេកអាចបង្កើនចំណាយប្រាក់ខែនិងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺមិនសូវមានភាពបត់បែន។   ដំណោះស្រាយដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយថ្លៃពលកម្មនិងការបង្កើនភាពបត់បែនរបស់អង្គភាពរបស់អ្នកគឺការបណ្តុះបណ្តាលបុគ្គលិកឆ្លងការងារ ពោលគឺហ្វឹកហ្វឺនពួកគេឲចេះអំពីរបៀបទទួលខុសត្រូវថ្មីចំពោះការងារដែលមិនមែនជាមុខជំនាញរបស់ខ្លួន។   ប្ដូរកាលវិភាគឲ្យធ្វើការពីផ្ទះ ពីរឬបីដងក្នុងមួយសប្ដាហ៍ រាល់ថ្ងៃដែលក្រុមហ៊ុនរបស់អ្នកបើកគឺជាថ្ងៃមួយទៀតដែលអ្នកត្រូវចំណាយប្រាក់លើថ្លៃប្រតិបត្តិការ។ មធ្យោបាយជាក់ស្តែងមួយដើម្បីសន្សំប្រាក់និងលើកកម្ពស់ការពេញចិត្តរបស់បុគ្គលិកគឺប្ដូរឲពួកគេធ្វើការមួយសបា្ដហ៍បួនថ្ងៃ វាប្រហែលជាមិនសូវនិយមទេនៅកម្ពុជា ប៉ុន្ដែអ្នកគួរពិចារណាសាកល្បង។ ជាធម្មតាមួយថ្ងៃនិយោជិកធ្វើការប្រាំបីម៉ោងជារៀងរាល់ថ្ងៃពេញមួយសបា្ដហ៍ ដូចនេះតាមគោលការណ៍ថ្មីអ្នកអាចប្ដូរទៅធ្វើការមួយថ្ងៃ១០ម៉ោងក្នុងរយៈពេល៤ថ្ងៃជំនួសវិញ ហើយថែមទាំងផ្ដល់ពេលវេលាចុងសប្ដាហ៍ឲគេសម្រាកបានច្រើនផង ដែលជាកត្តាមួយដែលជួយជម្រុញផលិតភាពរបស់បុគ្គលិក។   វិនិយោគក្នុងការរក្សានិយោជិតដែលមានគុណភាព អ្នកប្រហែលជាគិតថា បុគ្គលិកដែលមានគុណភាពទាមទារប្រាក់ខែច្រើនដើម្បីឲសមនឹងតម្លៃរបស់គាត់។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមានបុគ្គលិកឆ្នើម នោះពួកគេអាចជួយជម្រុញការរីកចម្រើនក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់នឹងពួកគេនោះទេ អ្នកអាចនឹងបាត់បង់ធនធាន។ ពេលដែលមុខតំណែងណាមួយទំនេរនោះក្រុមហ៊ុនរបស់អ្នកនឹងមានដំណើរការយឺត ទម្រាំតែរកបានបុគ្គលិកថ្មីនិងបង្វឹកការងារទៀតនោះ អ្នកប្រាកដជាត្រូវចំណាយទាំងប្រាក់និងពេលវេលា។ អាស្រយ័ហេតុនេះហើយ អ្នកគួររក្សាទុកបុគ្គលិកដែលមានធនធានឲបានល្អ ដោយផ្តល់ឲពួកគេនូវ (1) ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ដែលមានការប្រកួតប្រជែង (2) កំណត់និយមន័យការងារនិងគោលដៅ។ (3) វិនិយោគក្នុងការបណ្តុះបណ្តាលសមត្ថភាពបន្ថែម។

ចំណុចទាំង៣ដែលជួយអ្នកសន្សំបានលឿន

Posted on

ប្រជាជនខ្មែរជាច្រើនចង់មានអ្វីមួយក្នុងជិវិតរបស់គេ ប៉ុន្តែវាពិតជាមានការពិបាកខ្លាំងណាស់ដើម្បីមានគ្រោងមួយដែលត្រឹមត្រូវក្នុងការប្ដេជ្ញាចិត្តធ្វើវា។​ ថ្ងៃនេះយើងនាំមកនូវវិធី ដែលអាចជួយអ្នកក្នុងការសន្សំប្រាក់ដើម្បីទិញអ្វីដែលអ្នកចង់បានដោយងាយៗនិងលឿនជាងមុន។   អនុវត្តតាមផែនការសន្សំប្រាក់របស់អ្នក ចាប់ផ្ដើមដោយស្វែករកមើលអំពីចំនួនប្រាក់ដែលអ្នកចង់បាន។ ថាតើវាជាឡានថ្មីឬមួយក៏ជាដំណើរកំសាន្ដ សូមចងចាំថាការប្រែប្រួលតម្លៃគឺមានតាមរដូវ។ អ្នកដឹងថាតើអ្នកត្រូវការអ្វីខ្លះដើម្បីសន្សំហើយដល់ពេលដែលបង្កើតដឲផែនការថ្មីដើម្បីឲ្យក្ដីស្រមៃរបស់អ្នកក្លាយជាការពិតហើយ។​   បែងចែកគណនីសន្សំប្រាក់របស់អ្នក អ្នកគួតែបង្កើតគណនីសន្សំប្រាក់ដោយដាច់ដោយឡែកពីគ្នា។ ប្រជាជនកម្ពុជាជាច្រើនជ្រើសរើសការរក្សាទុកប្រាក់ទាំងអស់របស់អ្នកនៅក្នុងគណនីតែមួយហើយតែងតែបញ្ចប់ដោយការចាយប្រាក់លើសពីការកំណត់។ ឧទាហរណ៏អ្នកអាចបើកបើកគណនីមួយសម្រាប់ការចំណាយបប្រចាំថ្ងៃនិងមួយទៀតសម្រាប់សន្សំរក្សាទុក។ វាអាចធ្វើឲ្យប្រាក់របស់អ្នកមានសុវត្តិភាពហើយអាចធានាបានថាប្រាកដជាមិនមានពេលដែលអ្នកមានបញ្ហាមើលមិនឃើញណាមួយបានកើតឡើង។   ធ្វើប្រាក់របស់អ្នកមិនអាចដកបាន អ្វីដែលជាការពិបាកជាងគេនៅក្នុងការសន្សំប្រាក់បំផុតនោះគឺមិនអាចចាយប្រាក់ដែលអ្នកមាន។ ដោយអ្នកគ្រាន់តែបើកគណនីមួយដែលមិនងាយក្នុងការដកប្រាក់ ដូចជាដាក់ប្រាក់របស់អ្នកនៅក្នុងគណនីថេរ។ អ្នកនឹងបានឃើញប្រាក់របស់អ្នករីកចម្រើនពីមួយខែទៅមួយខែរហូតទាល់តែដល់គោលដៅរបស់អ្នក។   ភាគច្រើនប្រជាជនកម្ពុជាយើងមិនចូលចិត្តដាក់ប្រាក់នៅក្នុងធនាគារទេប៉ុន្តែតាមពិតការទុកប្រាក់នៅក្នុងផ្ទះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ទាំងនេះក៏អាចជួយឲ្យអ្នកបានគេងលក់ស្រួលតាមរយៈការផ្ដល់អ្នកនូវការមើលថែរប្រាក់របស់អ្នកដោយសុវត្តិភាពបំផុត។

សំណួរដាស់តឿនខ្លួនឯងមុនសម្រេចចិត្តទិញរបស់

Posted on

មិនថាគេមិនថាខ្ញុំ មិនថាចាស់ឬក្មេងទេ ជាពិសេសយុវជនខ្មែរយើងតែម្ដងឲតែមានលុយក្នុងដៃដឹងតែនៅមិនសុខ ឃើញអ្វីក៏ស្អាត អ្វីក៏ឃ្លាន ជួនកាលប្រាក់ខែបើកមកមិនទាន់បានពីរអាទិត្យផងមិនដឹងបាត់ទៅណាខ្លះទេ រកមុខមិនឃើញ។ ថ្ងៃនេះស្ពានសូមលើកយកអត្ថបទនេះមកសរសេរដើម្បីជួយដាស់តឿននិងជាគន្លឹះក្នុងការទប់ចិត្តខ្លួនឯងដោយការសួរសំនួរទាំង១០មុនពេលសម្រេចចិត្តទិញអ្វីមួយ៖   ១ តើខ្ញុំកំពុងមានអារម្មណ៌បែបណា? ពេលខ្លះគ្រាន់តែជាអារម្មណ៌មួយឆាវ ស្រាប់តែពេលទិញហើយស្ដាយលុយ។ ២ តើខ្ញុំពិតជាត្រូវការវាណាស់ រហូតដល់អត់មិនបានដាច់ខ្យល់ស្លាប់មែនទេ? ៣ បើខ្ញុំទិញរបស់នេះ តើខ្ញុំត្រូវការធ្វើការហូរញើសប៉ុន្មានម៉ោងក្នុងមួយថ្ងៃទើបរួចថ្លៃគ្នា? ៤ បើចាំបាច់ ខ្ញុំគួរទិញទំនិញមួយទឹកមកប្រើបានទេដើម្បីសន្សំលុយខ្លះ? ៥ តើខ្ញុំត្រូវដកលុយពីគណនីសន្សំប៉ុន្មានមកទិញ? ៦ ពេលនេះខ្ញុំមានលុយមិនគ្រប់ទេហើយចង់ខ្ចីលុយគេមកបង្គ្រប់ទិញ។ តើធ្វើបែបនេះល្អទេ? ៧ តើលុយរបស់ខ្ញុំត្រូវបែងចែកលើចំណាយអ្វីខ្លះប្រចាំខែ? ៨ បើសិនគ្រាន់តែសម្រាប់បណ្ដោះអាសន្ន តើខ្ញុំអាចខ្ចីរបស់នេះពីអ្នកដទៃមកជំនួសបានទេ? ៩ តើដៃគូរបស់ខ្ញុំនឹងគិតយ៉ាងណាចំពោះចំណាយនេះ ? (ក្នុងករណីអ្នកមានដៃគូដែលមានគណនីសន្សំរួម) ១០ តើរបស់ដែលខ្ញុំចង់ទិញ អាចផ្លាស់ប្ដូរជីវិតខ្ញុំបែបណា?

រកស៊ីផង ធ្វើការផង តើទៅរួចអត់?

Posted on

ដូចគេថា អ្នកធ្វើការអាចរកស៊ីបាន តែអ្នករកស៊ីមិនអាចមកកាន់ការងារតាមមុខជំនាញបាននោះទេ។ ចុះបើរកស៊ីផងធ្វើការផងវាយ៉ាងម៉េចវិញ? ច្បាស់ណាស់ថាអាចទៅរួច តែត្រូវយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងការងារនិងមុខរបរបានរលូន? អត្ថបទនេះល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។   ១ ត្រូវច្បាស់ថាមុខរបររបស់អ្នកមានទីផ្សារ ជាការពិតណាស់ ការច្បាស់ក្នុងចិត្តថាមុខរបរអ្នកមានទីផ្សារដែលមានសង្ឃឹមច្រើនក្នុងការប្រឡូកជាការល្អនិងប្រុងប្រយត្ន័ទុកមុន។ ព្រោះថាបើផលិតផលឬអាជីវកម្មរបស់អ្នកអាចមិនសូវទទួលបានចំណាប់អារម្មណ៌ នោះអ្នកនឹងប្រឈមការខាតបង់។ ឧទាហរណ៍៖ នៅកម្ពុជាបើអ្នកមានចំណាប់អារម្មណ៌ចង់បង្កើតរបរទាក់ទងនឹងរបស់ញាុំដូចនេះមុននឹងសម្រេចចិត្តបណ្ដាក់ទុនអ្នកត្រូវសិក្សាជាមុនសិន ពីប្រជាជនខ្មែរថាតើពួកគាត់ចូលចិត្តអ្វី? ត្រូវការអ្វី? ដើម្បីដាក់ឲចំគោលដៅ។   ២ បែងចែកឲ្យដាច់នូវម៉ោងការងារនិងម៉ោងរកស៊ី ដរាបណាអ្នកមិនទាន់បោះបង់ការងារ នោះមាននយ័ថា អ្នកនៅតែមានតួនាទីជាបុគ្គលិកម្នាក់ក្នុងក្រុមហ៊ុន។ អាស្រយ័ហេតុនេះហើយ អ្នកគួរដាក់កាលវិភាគឲ្យបានត្រឹមត្រូវរវាងម៉ោងធ្វើការនិងរកស៊ី។ កុំរវល់តែចុចទូរសព្ទ័វីវក់នឹងការរកស៊ី ហើយមិនបានយកចិត្តទុកដាក់នឹងការងារ។ ទង្វើបែបនេះអាចប៉ះពាល់ដល់ដំណើរការក្រុមហ៊ុន ព្រមទាំងប្រឈមមុខនឹងការត្រូវមាត់មេ។ ស៊ូលាឈប់ពីការងារប្រសើរជាង ទៅធ្វើការទាំងគ្មានព្រលឹងក្នុងខ្លួន។   ៣ ត្រូវចេះប្រើបច្ចេកវិទ្យាឲបានត្រឹមត្រូវ ជាការពិតណាស់បច្ចេកវិទ្យាបានក្លាយជារបស់សំខាន់និងផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប។ កាលពីមុន សម្រាប់អ្នករកស៊ីការប្រាស្រយ័ទាក់ទងឲបានដិតដល់ជាមួយអតិថិជនមានការលំបាកច្រើន ប៉ុន្ដែសម្រាប់សតវត្សន៍ថ្មីនេះលែងជាឧបសគ្គទៀតហើយ។ អ្នកអាចប្រាស្រយ័ទាក់ទង ទទួលការកម្មង់ ទទួលសាច់ប្រាក់ និងការដឹកជញ្ជូនដល់អតិថិជនបានយ៉ាងងាយ ទោះបីជាកំឡុងពេលធ្វើការក៏ដោយ។   ៤ កុំឲបាត់បង់ការយកចិត្តទុកដាក់ចំពោះការងារ សម្រាប់អាជីវកម្មតំបូងនៅពេលដែលអ្នកទទួលបានការចំណេញនិងដំណើរការបានល្អ អ្នកប្រហែលជាមានភាពសប្បាយត្រេកអរ ព្រមទាំងចំណាយកម្លាំងកាយនិងចិត្តកាន់តែច្រើនបន្ថែមទៀត។ យ៉ាងណាមិញ សូមកុំភ្លេចឆ្នាំងបាយដើមដែលជាប្រភពចំណូលទៀងទាត់របស់អ្នក។ ពេលធ្វើការអ្នកត្រូវផ្ដោតចំណាប់អារម្មណ៌និងការយកចិត្តទុក ព្រមទាំងបំពេញតួនាទីជាបុគ្គលិកល្អម្នាក់។ […]