ការសន្

អត់លុយ! តែចង់ដើរលេង ធ្វើយ៉ាងណា?

ដូចពាក្យចាស់បុរាណខ្មែរពោលថា ធ្វើអ្វីធ្វើឲហើយទាន់ខ្លួននៅក្មេង អាស្រយ័ហេតុនេះហើយអ្នកគួរតែដើរឲបានច្រើន សន្សំបទពិសោធន៍ សាកល្បងអ្វីដែលថ្មីតាមកន្លែងផ្សេងៗ មិនថាក្នុងស្រុកឬក្រៅស្រុក។ យ៉ាងណាមិញអ្វីដែលជាឧបសគ្គចម្បងនោះគឺ ថវិការ កាលណាថវិការមិនគ្រប់ឱកាសក៏មិនអំណោយផលដែរ។ ធ្វើយ៉ាងណាទើបអាចសន្សំប្រាក់បានគ្រប់សម្រាប់ដើរលេង ខាងក្រោមនេះជាតិចនិកខ្លះដែលជួយអ្នកបាន៖

១ បង្កើតគណនីសន្សំសម្រាប់ដំណើរកម្សាន្ដពេលវិសម្សកាល

បង្កើតគណនីដាច់ដោយឡែក ជារៀងរាល់ខែអ្នកអាចលួចរិះថាំ ដកប្រាក់ខ្លះពីប្រាក់ខែទាំងអស់ ម្ដង ២០ ឬ ៣០ដុល្លារដាក់ក្នុងកុងមួយខែម្ដង យ៉ាងហោចណាស់ក៏បាន ៣៦០ដុល្លារជាងដែរក្នុងមួយឆ្នាំបើគិតទាំងការប្រាក់ គ្រប់គ្រាន់សម្រាប់ថ្លៃធ្វើដំណើរទៅកាន់ខេត្តនានា ឬប្រទេសជិតខាងបានយ៉ាងងាយ។

២ កាត់បន្ថយការចាយវាយ 

ធម្មតាទេយុវជនខ្មែរភាគច្រើនចូលចិត្តជួបជុំមិត្តភក្តិនៅតាមហាងកាហ្វេប្រ៊េនៗ ញាុំអាហារក្រៅផ្ទះ មើលកុន ទិញឥវ៉ាន់ជាដើម ដែលសុទ្ធសឹងតែជាចំណាយដែលមិនសូវចាំបាច់។ អាស្រយ័ហេតុនេះហើយ បើសិនជាដាក់គោលដៅហើយអ្នកត្រូវលះបង់ខ្លះសម្រាប់គោលដៅមួយទៀត។

៣ រកការងារក្រៅម៉ោងបន្ថែម

ការងារក្រៅម៉ោងប្រហែលជាមិនអាចផ្គត់ផ្គងអ្នកគ្រប់គ្រាន់នោះទេ តែយ៉ាងណាមិញវាអាចជួយឲអ្នករកចំណូលបានបន្ថែមបានខ្លះ ក្នុងករណីប្រាក់ខែនៅស្ទើរ ហើយកន្លែងដែលអ្នកប្រាថ្នាទាមទារឲមានការចំណាយច្រើន។ អ្នកអាចធ្វើការក្រៅម៉ោងតាមហាងកាហ្វេ ហាងលក់ខោអាវ ឬធ្វើជាអ្នកបកប្រែភាសា។ ជម្រើសម៉្យាងទៀត អ្នកអាចលក់របស់របរចាស់ៗ ដូចជាខោអាវ ឬសៀវភៅមួយទឹកក្នុងតម្លៃសមរម្យ យ៉ាងហោចណាស់ក៏បានក្រែលគ្រាន់ដាក់កុងដែរ។