ផ្សេងៗ

អ្នកត្រូវការជំនាញទន់អ្វីខ្លះ?

នៅក្នុងរបត់សង្គមទូទៅមិនថា នៅក្រៅប្រទេសឬក្នុងប្រទេសកម្ពុជាក៏ដោយ ជំនាញរឹងត្រូវបានគេចាត់ទុកជាមូលដ្ឋានគ្រឹះនៃចំណេះដឹង យ៉ាងណាមិញជំនាញទន់ក៏មានសារៈសំខាន់ណាស់ដែរជាពិសេសសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ។ ថ្ងៃនេះស្ពាននឹងបង្ហាញប្រាប់អ្នកពីជំនាញទន់ទាំង៤ដែលអ្នកចាំបាច់ត្រូវចេះ ដើម្បីការប្រាស្រយ័ទាក់ទងល្អក្នុងជីវិត៖

១ ជំនាញទំនាក់ទំនង

ជំនាញមួយនេះសំខាន់ណាស់មិនថាក្នុងរបត់កាលៈទេសៈបែបណានោះទេ សូម្បីតែមុខរបររកស៊ី កន្លែងការងារ សាលារៀនក៏ដោយ។ អ្នកដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃរមែងជាអ្នកដឹកនាំល្អម្នាក់ព្រមទាំងជាទីចូលចិត្តសម្រាប់មនុស្សទូទៅ ព្រោះពួកគាត់យល់ដឹងពីគន្លឹះក្នុងការប្រាស្រយ័ទាក់ទងជាមួយមនុស្សគ្រប់ស្រទាប់និងគ្រប់ប្រភេទ។

២ ស្ដាប់

ស្ដាប់នេះមិនមែនសំដៅទៅលើមុខវិជ្ជាជំនាញរឹងដែលប្រើសោតវិញ្ញាណដើម្បីប្រលងយកពិន្ទុនោះទេ គឺសម្ដៅទៅលើបុគ្គលដែលចូលចិត្តស្ដាប់ច្រើនជាងនិយាយ។ ដូចពាក្យចាស់បុរាណខ្មែរតែងពោលថា ចូរស្ដាប់ឲ្យបានច្រើនជាងនិយាយ។ មានន័យថា ពេលដែលយើងស្ដាប់ច្រើន យើងអាចមានពេលយកសម្ដីគេមកគិតនិងវាយតម្លៃ ព្រមទាំងជួយចៀសវាងការមានកំហុសឬមន្ទិលសង្សយ័នានា។ ការស្ដាប់ច្រើនជាងនិយាយ គឺជាការគោរពមួយចំពោះអ្នកដទៃដោយបង្ហាញថាអ្នកចាប់អារម្មណ៌និងឲ្យតម្លៃទៅលើកិច្ចពិភាក្សាឬការសន្ទនា។

៣ ការបង្កើតថ្មី

ជាធម្មតាប្រជាជននៅក្នុងសង្គមខ្មែរភាគច្រើនមានភាពអៀនប្រៀនក្នុងការបញ្ចេញមតិយោបល់ឬគំនិតថ្មីៗព្រោះខ្លាចត្រូវគេសើចចំអក។ គំនិតអវិជ្ជមានទាំងនេះគួរណាតែកែលម្អចេញ ហើយអ្នកត្រូវក្លាហានហ៊ានបញ្ចេញគំនិតថ្មីប្លែករបស់ខ្លួនទៅកាន់អ្នកដទៃ។ សូមកុំគិតថា គំនិតរបស់អ្នកឆ្កួតៗ ចាកប្រធាន ឬ នឹងត្រូវគេសើចចម្អកអី ថាមិនត្រូវគំនិតបង្កើតថ្មីរបស់អ្នកអាចជួយក្រុមហ៊ុនរបស់អ្នកឲ្យកាន់តែរីកចម្រើនផងក៏ថាបាន។ មនុស្សដែលមានការបង្កើតថ្មី និងចូលចិត្តគិតអ្វីក្រៅប្រអប់មានសារៈសំខាន់ណាស់សម្រាប់ភារៈកិច្ចការងារទូទៅ។

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742