ធានារ៉ាប់រង

អត្ថប្រយោជន៍នៃធានារ៉ាប់រង

ថ្ងៃមុខយ៉ាងណាគ្មានអ្នកណាមើលដឹងនោះទេ មានលាភ មានសំណាង គ្រោះថ្នាក់ ឈឺថ្កាត់ ជួបអាសន្ន គឺសុទ្ធតែជារៀងដែលមិនអាចព្រៀងទុក។ នៅពេលដែលអ្នកទិញធានារ៉ាប់រងមានន័យថាអ្នកផ្ទេរថ្លៃដែលអ្នកបាត់បង់ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជិវិតបង់ជូនថ្លៃដែលបាត់បង់នោះ ជំនួសអ្នកវិញ។ ក្រុមហ៊ុនធានារ៉ាប់រងជិវិតវិនិយោគទៅលើកញ្ចប់សុវត្ដិភាព ព្រមទាំងបង់ជូនអ្នកវិញនៅពេលដែលមានការតទៀមទារ។ អាស្រយ័ហេតុនេះហើយ អ្នកពុំគួររំពឹងទាំងស្រុងទៅលើខ្លួនអ្នក ឬអ្នកជុំវិញពេកនោះទេ ព្រោះនៅពេលដែលអ្នកបាត់បង់សមត្ថភាពក្នុងការរកលុយ អ្នកប្រាកដជាទុក្ខលំបាក។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ធានារ៉ាប់រង៖

  • មានផ្ទះផ្ទាល់ខ្លួន ពីព្រោះម្ចាស់ផ្ទះត្រូវការដឹងថាផ្ទះរបស់អ្នកត្រូវបានការពារ
  • ជិះយានជំនីស ពីព្រោះមានមនុស្សចំនួនតិចណាស់ដែលមានលទ្ធភាពសម្រាប់ថ្លៃជួសជុល ថ្លៃថែទាំសុខភាព និងចំណាយដែលទាក់ទងទៅនឹងរបួសផ្សេងៗ
  • ថែទាំជីវភាពរស់នៅរបស់អ្នកប្រសិនបើអ្នកធ្វើការលែងកើតឬក៏មានជំងឺធ្ងន់ធ្ងរ
  • ផ្ដល់ជូនគ្រួសារអ្នកដូចជាលុយបុណ្យនៅថ្ងៃបុណ្យសពរបស់អ្នក
  • រ៉ាប់រងហានិភ័យ​ចំពោះការបើកជំនួញខ្នាតតូចឬក៏ជាកសិដ្ឋានលក្ខណះគ្រួសារ
  • ធ្វើដំណើរកំសាន្តដោយគ្មានការបារម្ភដោយការរំសាយថ្លៃសំបុត្រយន្តហោះឬក៏បញ្ហាអ្វីមួយ។