លុយ

២សំណួរដែលត្រូវចោទសួរខ្លួនឯងមុនដាក់ស្នើរកម្ចីធនាគារ

២ សំនួរដែលអ្នកគួរសួរខ្លួនឯង មុននឹងសម្រេចដាក់ពាក្យកម្ចីមកកាន់ធនាគារ

 

ជារៀងរាល់សប្តាហ៍ ស្ពានបានទទួលការហៅចូលតាមទូរស័ព្ទ និងសារជាច្រើន រាប់រយ ដែលទាក់ទងមកសាកសួរពត៌មាន ទាក់ទងនឹងប្រាក់កម្ចី ព្រមទាំង ដាក់ពាក្យស្នើសុំកម្ចីទៅកាន់ធនាគារដែលជាដៃគូររបស់យើង។

 

តាមរយៈព័ត៌មានដែលបានពីការទទួលទូរស័ព្ទ និងសារទាំងនេះ យើងសង្ដេតឃើញថា ចំនួនប្រជាជនកម្ពុជាដែលមានបំណងចង់ស្នើសុំកម្ចី ហាក់ដូចជា មានការកើនឡើងខ្លាំង។ អ្នកខ្លះ ស្នើសុំកម្ចី ជាមួយគោលបំណងច្បាស់លាស់ដូចជា ដើម្បីយកទៅពង្រើកអាជីវកម្មជាដើម ចំណែកឯអ្នកមួយចំនួនទៀត មានគំនិតចង់ខ្ចីប្រាក់
តែមិនមានគោលបំនងច្បាស់លាស់ទេថា នឹងយកទៅធ្វើអ្វីអោយពិតប្រាកដ ដែលជា ហេតុនាំអោយគេជួបវិបត្តិហិរញ្ញវត្ថុនៅពេលក្រាយ។

 

ដូចច្នះហើយ ដើម្បីជួយដល់អ្នកដែលជួបនឹងបញ្ហានេះ ស្ពានចង់ធ្វើការចែករំលែកជាមួយអ្នកនូវ ចំនុចមួយចំនួនដែលអ្នកគួរពិចារណាមុននឹងអ្នកសម្រេចចិត្តយកកម្ចី។

សំណួរទី១៖ តើខ្ញុំមានចំណូលគ្រប់គ្រាន់សម្រាប់បង់ថ្លៃសំណងនិងការប្រាក់តាមកាលកំណត់ដែរឬទេ? បើអ្នកមានប្រភពចំណូលមិននឹងនរនោះទេ នោះការខ្ចីពីធនាគារអាចបន្ថែមបន្ទុកនិងបង្កការលំបាកដល់ជីវភាពអ្នកបន្ថែមទៀត។

សំណួរទី២៖ តើអ្វីដែលខ្ញុំខ្ចីលុយធនាគារយកទៅធ្វើអ្វី? បើអ្នកមិនមានគោលដៅច្បាស់លាស់ពីភាពចាំបាច់របស់ខ្លួននោះទេ ចូរកុំសាកល្បងអី។