អាជីវកម្ម

វិធីសាស្រ្តយកចិត្តអតិថិជន

ការធ្វើអាជីវកម្ម គឺចាំបាច់ណាស់ត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃ។ ម្ចាស់អាជីវកម្មគួរ តែមានទំនាក់ទំនង ដើម្បីលក់ផលិតផល ឬ សេវាកម្មផ្សេងៗចេញបាន ម្ចាស់អាជីវកម្មគឺត្រូវធ្វើអោយអតិថិជនពេលចិត្ត នឹង សេវាកម្ម ឬ ផលិតផលរបស់ខ្លួន។ ក្នុងករណីនេះម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់នឹងអតិថិជនសំខាន់ ។

 

១. ផ្ដល់សេវាកម្មល្អ

សេវាកម្ម​ ជាបញ្ហារបស់សហគ្រិន និង ម្ចាស់អាជីវកម្មទាំងអស់តែងតែ ព្រោះឥរិយាបទរបស់បុគ្គល ពួកគេ មានការមិនសមរម្យ អចាចធ្វើអោយអតិថិជន មានការមិនពេញចិត្តនិង សេវាកម្មបំរោះអតិថិជនរបស់ក្រុមហ៊ុន ឬ អាជីវកម្មនោះ។ អតិថិជនមិនខ្វះ ប៉ុន្មានទេសម្រាប់គុណភាពទំនិញរបស់អ្នកល្អប៉ុណ្ណានោះ បើអ្នកមិនមានទទ្ទាក់ទទួលអតិថិជនបានល្អទេ អតិថិជនរបស់អ្នកនឹងសប្បាយចិត្តចំពោះសេវាកម្មរបស់អ្នកឡើយ។ ឧ.​ជាក់ស្ដែងដូច ហាងកាហ្វេ បើមានបុគ្គលិកដែលមិនចេះបម្រើភ្ញៀវធ្វើឲអតិថិជនមិនពេញចិត្ត នោះអតិថិជនធ្វើការបង្ហោះសារ ត្អូញត្អែរ លើបណ្ដាញសង្គម  បើទោះបីកាហ្វេនោះមានរស់ឆ្ងាញ់យ៉ាងដោយក៏ដោយចុះ។

 

២.  ទំនាក់ទំនងល្អ

ក្នុងការទំនាក់ទំនងនេះ គឺទាមទារអោយអ្នក មានជំនាញខាងភាគទន់ (Soft Skill)។ សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ប្រហែលអាចធ្វើអោយអ្នកចំណាយពេលបន្តិច។ អ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា ? សម្រាប់ការទំនាក់ទំនង អ្នកត្រូវដឹងថា ពួកគាត់ចូលចិត្ត មិនចូលចិត្តអ្វី? ការដែលអ្នកធ្វើ ឬ និយាយអ្វីដែលអតិថិជនចូលចិត្តស្តាប់ នោះធ្វើអោយអតិថិជនរបស់អ្នកមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការជជែកជាមួយអ្នក។

 

៣ ផ្ដល់តម្លៃលើគុណភាពនិងតម្លៃ

អ្នកណាក៏ចង់បានរបស់ល្អ និងតម្លៃសមរម្យដែរមុនពេលទិញរបស់អ្វីមួយ។ យ៉ាងណាមិញ ថៅកែហាងខ្លះគិតតែពីផលចំណេញរបស់ខ្លូនហើយមិនសូវផ្ដោតលើគុណភាព នោះច្បាស់ជាពុំសូវមានការគាំទ្រពីអតិថិជនឡើយ។ អាស្រយ័ហេតុនេះហើយ អ្នកគួរនាំយករបស់ដែលមានគុណភាពមកលក់ ហើយស៊ូយកចំណេញតិចជដើម្បីសន្សំម៉ូយ។