ផ្សេងៗ

សន្សំយ៉ាងណាឲឆាប់គ្រប់លុយ?

មិនប្រាកដថាអ្វីដែលយើងចង់បាន បានមកភ្លាមៗគ្រប់មុខនោះទេ។ ពិតណាស់បើរបស់នោះថោក ឬសមរម្យ តែបើរបស់នោះថ្លៃអ្នកត្រូវការសន្សំ។ អត្ថបទនេះសម្រាប់ប្រជាជនខ្មែរ ជាពិសេសសម្រាប់យុវជនដែលមានតម្រូវការច្រើនតែសន្សំលុយមិនដែលគ្រប់។ ចំណុចខាងក្រោមនេះ គឺជាគន្លឺះដែលអ្នកគួរអនុវត្តតាម

 

  1. អនុវត្តតាមផែនការសន្សំប្រាក់របស់អ្នក

អ្នកត្រូវកំណត់គោលដៅប្រចាំខែ ថាតើអ្នកត្រូវបែងចែកប្រាក់ចំណូលប៉ុន្មានភាគរយ សម្រាប់ការសន្សំ ហើយត្រូវចំណាយរយៈពេលប៉ុន្មាន កាត់បន្ថយចំណាយដែលមិនចាំបាច់ទាំងឡាយ ចាប់តាំងពីចំណាយតូចតាចប្រចាំថ្ងៃតាមដែលអ្នកអាចធ្វើបាន។ ការសន្សំពិតជាពិបាក ប៉ុន្ដែទាមទារឲអ្នកមានការអត់ធ្មត់ នោះអ្នកនឹងសម្រេចគោលដៅជាមិនខាន។

 

  1. បែងចែកគណនីសន្សំប្រាក់របស់អ្នក

អ្នកគួតែបង្កើតគណនីសន្សំប្រាក់ដោយដាច់ដោយឡែកពីគ្នា។ ប្រជាជនកម្ពុជាជាច្រើនជ្រើសរើសការរក្សាទុកប្រាក់ទាំងអស់របស់អ្នកនៅក្នុងគណនីតែមួយហើយតែងតែបញ្ចប់ដោយការចាយប្រាក់លើសពីការកំណត់។ ឧទាហរណ៏អ្នកអាចបើកបើកគណនីមួយសម្រាប់ការចំណាយបប្រចាំថ្ងៃនិងមួយទៀតសម្រាប់សន្សំរក្សាទុក។ វាអាចធ្វើឲ្យប្រាក់របស់អ្នកមានសុវត្តិភាពហើយអាចធានាបានថាប្រាកដជាមិនមានពេលដែលអ្នកមានបញ្ហាមើលមិនឃើញណាមួយបានកើតឡើង។

 

  1. ធ្វើឲប្រាក់របស់អ្នកមិនអាចដកបាន

អ្វីដែលជាការពិបាកជាងគេនៅក្នុងការសន្សំប្រាក់បំផុតនោះគឺមិនអាចចាយប្រាក់ដែលអ្នកមាន។ ដោយអ្នកគ្រាន់តែបើកគណនីមួយដែលមិនងាយក្នុងការដកប្រាក់ ដូចជាដាក់ប្រាក់របស់អ្នកនៅក្នុងគណនីថេរ។ អ្នកនឹងបានឃើញប្រាក់របស់អ្នករីកចម្រើនពីមួយខែទៅមួយខែរហូតទាល់តែដល់គោលដៅរបស់អ្នក។

 

ភាគច្រើនប្រជាជនកម្ពុជាយើងមិនចូលចិត្តដាក់ប្រាក់នៅក្នុងធនាគារទេប៉ុន្តែតាមពិតការទុកប្រាក់នៅក្នុងផ្ទះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ទាំងនេះក៏អាចជួយឲ្យអ្នកបានគេងលក់ស្រួលតាមរយៈការផ្ដល់អ្នកនូវការមើលថែរប្រាក់របស់អ្នកដោយសុវត្តិភាពបំផុត។