ហេតុអ្វីការសន្សំប្រាក់មានសារៈសំខាន់សម្រាប់និសិ្សត?

Posted on

ចូលមកដល់មហាវិទ្យាល័យគឺជាការចាប់ផ្ដើមនូវជំពូកថ្មីនៃជីវិតរបស់យើងរាល់គ្នា។ វាពិតជាពិបាកសម្រាប់យើងរាល់គ្នាក្នុងការយល់ដឹងអំពីប្រាក់។ ប៉ុន្តែកុំព្រួយអី ថ្ងៃនេះស្ពាននឹងចែកចាយគំនិតខ្លះៗ៖   កាន់តែឆាប់គ្រប់គ្រងប្រាក់កាន់តែឆាប់មាន នៅពេលអ្នកនៅក្មេងវាស្រួលទេក្នុងការគិត មិនចាំបាច់ចាប់ផ្ដើមគ្រប់គ្រងប្រាក់ក៏បាន អ្នកប្រហែលជាគិតហើយថាអ្នកនៅសល់ពេលជាច្រើនទៀតដើម្បីសន្សំវា ប៉ុន្ដែសូមចងចាំថា វាមិនចេះយឺតទេក្នុងការឆាប់ធ្វើវា។   ចំណាយឲ្យបានតិចជាងចំណូល នៅប្រទេសកម្ពុជាយើង និសិត្សភាគច្រើនមិនចង់ចាប់ផ្ដើមមានការងារក្នុងពេលសិក្សាទេលុះត្រាតែបញ្ចប់ការសិក្សាជាមុនសិន។​ បើអញ្ចឹង ប្រសិនបើម្ដាយឪពុករបស់អ្នកផ្ដល់ប្រាក់ដល់អ្នក $20 នៅក្នុងមួយអាទិត្យ អ្នកគួតែចំណាយប្រាក់ត្រឹមតែ​ $10 ទៅ $15 ទៅបានហើយ ជាជាង​ចាយទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកមានការងារធ្វើក្នុងពេលរៀនសូត្រ អ្នកអាចធ្វើតាមវិធីខាងលើបានដូចគ្នា។​   ចាប់ផ្ដើមធ្វើការសន្សំប្រាក់ឲ្យក្លាយទៅជាទម្លាប់ តំបូងអ្នកនឹងជួបការលំបាកនៅពេលសន្សំ ពីព្រោះអ្នកមានរបស់ជាច្រើនដែលអ្នកចង់ទិញ ប៉ុន្តែនៅពេលដែលអ្នកផ្ដាច់ជ្ញាចិត្តធ្វើវាលុះត្រាតែតែវាក្លាយជាទម្លាប់ទៅនោះអ្នកនឹងបានជោគជ័យ មិនត្រឹមតែប៉ុនោះទេ អ្នកនឹងសល់ប្រាក់មួយចំនួនធំបន្ទាប់ពីបញ្ចប់ការសិក្សា។

តើខ្ញុំនឹងមានរឿងអ្វីពេលគ្មានលទ្ធភាពសងធនាគារ?

Posted on

ប្រជាជនខ្មែរខ្ចីប្រាក់ពីព្រោះពួកគេដឹងថាពួកគេត្រូវការចាំបាច់និងមានលទ្ធភាពសង ប៉ុន្តែជាអកុសលកូនបំណុលមួយចំនួនមិនអាចលទ្ធភាពសងនោះទេ។ តើមានអ្វីនឹងកើតឡើងប្រសិនបើអ្នកមិនអាចសង? ជាដំបូងធនាគារនឹងព្យាយាមដើម្បីទាក់ទងអ្នកប្រសិនបើអ្នកមិនបានសង។ បើអ្នកនៅតែមិនអើពើ មន្ត្រីធនាគារប្រហែលចុះទៅកន្លែងរបស់អ្នកដើម្បីនិយាយជាមួយអ្នកដោយផ្ទាល់។ វិធីល្អបំផុតគឺអ្នកគួរពិភាក្សាជាមួយគាត់និងព្យាយាមសងការប្រាក់មួយចំនួនសិន។   វាគឺគ្រោះថ្នាក់ខ្លាំងបំផុតគឺការខ្ចីលុយពីធនាគារមួយផ្សេងទៀតដើម្បីទូទាត់សងឥណទានឬបំណុល។ ហេតុអ្វី? ដោយសារតែអ្នកនឹងមានបំណុលកាន់តែច្រើនប្រសិនបើគ្មានផែនការសងប្រាក់។ ខ្ចីដើម្បីសងបំណុល … ចំនួនទឹកប្រាក់នៃប្រាក់បំណុលនឹងកើនឡើងកាន់តែច្រើន។ វដ្តនេះគ្មានទីបញ្ចប់ទេ។ វាត្រូវបានគេហៅថាពហុបំណុល។ ក្នុងករណីធ្ងន់ធ្ងរ ធនាគារនឹងដាក់ពាក្យទៅកាន់តុលាការហើយឯកសាររបស់អ្នកនឹងត្រូវបានដកហូត។ លើសពីនេះទៀតអ្នកមិនអាចខ្ចីលុយពីធនាគារណាបានទៀតទេនៅថ្ងៃអនាគត។ អ្នកអាចស្វែងរកកម្ចីបានតាមរយៈការចងការប្រាក់ពីឈ្មួញកណ្ដាល តែវិធីនេះគ្រោះថ្នាក់ណាស់ព្រោះពួកគេគិតការប្រាក់ខ្ពស់ហើយនិងមិនមានលិខិតស្នាមត្រឹមត្រូវ។    

តើទីតាំងរកស៊ីពិតជាសំខាន់មែនឬ?

Posted on

អាជីវកម្ម ឬ ក្រុមហ៊ុនណាក៏ដូច ក្រុមហ៊ុនណាដែរ យើងតែឃើញមាននៅតាមបណ្ដោយផ្លូវធំ ទោះបី ជួលអគាសម្រាប់ធ្វើជាការិយាល័យក៏ដោយ ក៏នៅតាមបណ្ដោយផ្លូវធំដែរ។ តើអ្នកមានឆ្ងល់ទេ ហេតុអ្វីបានជាម្ចាស់អាជីវកម្មទាំងនោះ មិនទៅរកអាគារ ឬ ដាក់ទីតាំងក្រុមនៅជាយក្រុង ដែលមិនមានមនុស្សអ៊ូអរទៅ ? ថ្ងៃនេះក្រុមហ៊ុនស្ពាន នឹង ចែករំលែកចំនេះដឹងចខ្លះដ៏លោកអ្នក។   ១. ធ្វើអោយអាជីវកម្មរបស់មានគេស្គាល់ច្រើន ការពិតណាស់ បើអាជិវកម្ម ហាងទំនិញ ផ្សេងៗតែងដាក់ទីតាំងស្របទៅតាមអតិថិជនរបស់អ្នក ថាអតិថិជនរបស់មាននៅកន្លែងណាខ្លះ និង ដឹងពីកន្លែងណាដែលមានអតិថិជនរបស់អ្នកស្គាល់ច្រើន ដូចជាអ្នកបើកហាងលក់សំលៀកបំពាក់មួយ អ្នកប្រាកដជាអ្នករកទីតាំងណាដែលមានមនុស្សច្រើន អ្នកមិនអាចបើកហាងលក់សំលៀកបំពាក់នៅផ្លូវស្ងាត់ មិនសូវមានអ្នកស្គាល់នៅទេ។ វាធ្វើអោយអតិថិជនរបស់អ្នកងាយនឹងរកទីតាំងរបស់អ្នកឃើញ បើអ្នកបើកអាជីវកម្មនៅផ្លូវ ឬ កន្លែងមានពេញនិយមសម្រាប់ការបើកអាជីវកម្មនោះ។ បើកាលណាអាជីវកម្មរបស់អ្នក មាននៅកន្លែងដែលមានអ្នកដំណើរផ្លូវកាត់ច្រើន វាធ្វើអោយអតិថិជនរបស់អ្នកដឹង និង ស្គាល់ទីតាំងអាជីវកម្មរបស់បានច្រើន។   ២. លក់ដាច់ បើកាលណាអាជីវកម្មរបស់មានអ្នកស្គាល់ច្រើន អ្នកនឹងលក់ដាច់បានច្រើនទៅតាមនឹងដូចគ្នាដែរ។ ពីអតិថិជនម្នាក់ទៅអតិថិជនម្នាក់តែងមានមិត្ត ឬ សាច់ញាតិ កាលណាពួកគេបានប្រើប្រាស់សេវាកម្ម ឬ ទិញ ទំនិញរបស់អ្នកហើយ ពួកអាចនឹងណែនាំ ក្រុមហ៊ុន របស់អ្នក […]

ភាពងាយស្រួលនៃការប្រើសេវាកម្មធនាគារអនឡាញ

Posted on

ឥឡូវនេះ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យ ដែលទាមទារតម្រូវការអ៊ីនធឺណេតច្រើន សូម្បីតែធនាគារសព្វថ្ងៃនេះ ក៏មានតាមប្រ​ព័ន្ធអ៊ីនធឺណេតឬអនឡាញដែរ។ ខាងក្រោមនេះជាហេតុផលទាំង ៣ ដែលអ្នកគួរប្រើប្រាស់សេវាធនាគារអនឡាញ។ ១. គ្រប់គ្រងលំហូរហិរញ្ញវត្ថុរបស់អ្នក កាន់តែមានប្រសិទ្ធិភាព សេវាធនាគារអនឡាញធ្វើឱ្យអ្នក មានភាពងាយស្រួលក្នុងការគ្រប់គ្រង ចំណាយនិងចំណូលរបស់អ្នក។ ជាឧទាហរណ៍ អ្នកអាចទទួលបានការផ្ដល់ដំណឹង ក្នុងករណីថ្លៃទូទាត់សេវាដល់ពេលកំណត់ និងនៅពេលអ្នកដកប្រាក់ឬដាក់ប្រាក់ក្នុងគណនីជាដើម។ ២. ចូលកាន់កាប់គណនីរបស់អ្នក​​ បានគ្រប់ពេលគ្រប់ទីកន្លែង ឆែកមើលគណនីរបស់អ្នក និងធ្វើប្រតិបត្តិការទូទាត់ប្រាក់ នៅគ្រប់ទីកន្លែងនិងពេលវេលា មិនថាពេលល្ងាច ចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ របៀបនេះ អ្នកនឹងពេញចិត្តប្រើប្រាស់ សេវាធនាគារអនឡាញ។ ៣. ងាយស្រួលក្នុងការផ្ដល់និងទទួលប្រាក់បៀវត្សន៍ អ្នកងាយស្រួលផ្ដល់ប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់អ្នក តាមរយៈសេវាធនាគារអនឡាញ។ ប្រសិនបើអ្នកជាបុគ្គលិកវិញ អ្នកក៏មានភាពងាយស្រួលដែរ ក្នុងការទទួកយកប្រាក់ខែយ៉ាងមានសុវត្ថិភាព ដោយមិនចាំបាច់ទទួលដោយផ្ទាល់ពីកន្លែងធ្វើការរបស់អ្នក ឬទៅដល់ធនាគារដោយផ្ទាល់ ។ ទាំងនេះហើយជាមូលហេតុដែលអ្នកគួរ​ ប្រើប្រាស់សេវាធនាគារអនឡាញ​​ ពីព្រោះវាសន្សំពេលវេលានិងកម្លាំងថាមពលរបស់អ្នក។ មានធនាគារអនឡាញនៅក្នុងដៃ ដូចជាមានធនាគារមួយដែលដំណើរការ ២៤​ ម៉ោង ក្នុងមួយថ្ងៃ និង​ ៧ ថ្ងៃ ក្នុងមួយសប្ដាហ៍។

ធ្វើយ៉ាងណាទើបកូនខ្ញុំចេះសន្សំប្រាក់?

Posted on

អ្នកប្រហែលជាធ្លាប់លឺគេនិយាយលេងថា៖«លុយមិនសំខាន់ តែសំខាន់គឺអត់លុយ»។ ការយល់ដឹងអំពីការសន្សំប្រាក់ អាចជួយអោយការរស់នៅមានភាពល្អប្រសើរឡើង។​ អ្នកប្រហែលធ្លាប់គិតថា​ បើកាលពីនៅក្មេង​មានអ្នកណាម្នាក់ជួយ បង្រៀនពីវិធីសន្សំប្រាក់ បច្ចុប្បន្ននេះអ្នកប្រហែលជាមានប្រាក់ច្រើនជាងនេះ។​ ការចំណាយតែងស្រួលជាងការសន្សំ។​ ដើម្បីសន្សំយើងត្រូវការពេលវេលាយូរ ការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តជាខ្លាំង។​ ដូចនេះ​ ដើម្បីអោយកូនរបស់លោកអ្នកធំឡើង ជាមួយទំលាប់ល្អ, ពួកគេត្រូវរៀនសន្សំពីពេលបច្ចុប្បន្ន។   បែងចែកអោយដាច់ ការចង់បាន និង តម្រូវការ៖ ពន្យល់កូនរបស់អ្នកពីភាពខុសគ្នាររវាងការចង់បាន និង តម្រូវការ។ ហើយហេតុអ្វី តម្រូវការ មានសារៈសំខាន់ជាង។ តម្រូវការចាំបាច់របស់មនុស្សមានដូចជា អាហារសំរាប់បរិភោគ, សំលៀកបំពាក់សំរាប់គ្របដណ្តប់ ការពារពីភាពក្តៅត្រជាក់ និង ជំរកដើម្បីស្នាក់នៅការពារសុវិត្ថភាព។ មនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងបីនេះបានឡើយ។ ហើយខុសគ្នារពីតម្រូវការ ការចង់បាន ជាអ្វីដែលមនុស្សចង់ បានបន្ថែម ដើម្បីអោយការរស់នៅមានភាពងាយស្រូលជាងមុន ដូចជា យានជំនិះ, អង្គរក្ស, គ្រឿងអលង្ការជាដើម។   កំណត់គោលដៅសន្សំជាមូយកូនរបស់អ្នក៖ អ្នកអាចជួយកូនអ្នក ដើម្បីកំណត់អ្វីដែលគេចង់បាន ឬ គោលបំណងចង់ធ្វើអ្វីមួយជាមួយកូនរបស់អ្នក ដូចជាអំពើសប្បុរសធម៌, ដំណើរកំសាន្តវិស្សមកាលទៅទីកន្លែងដែល កូនអ្នកចង់ទៅ, រឺទិញកុំព្យូទ័រសំរាប់ការសិក្សារបស់គេ។ អ្នកអាចជួយកូនៗរបស់អ្នក កំណត់រយះពេលនៃការសន្សំ ហើយចំនួនទឹកប្រាក់ដែលត្រូវសន្សំក្នុងមួយថ្ងៃ។​​ […]