ផ្សេងៗ

រឿងទាំង8ដែលបុគ្គលជោគជយ័ធ្វើមុនឈានចូលវយ័៣០ឆ្នាំ (តពីភាគមុន)

រឿងទាំង៣ដែលបុគ្គលជោគជយ័ធ្វើមុនឈានចូលវយ័៣០ឆ្នាំ (តពីភាគមុន)

ជោគជយ័វាមិនមែនជារឿងដែលអាចសម្រេចបានក្នុងរយៈពេលមួយយប់បាននោះទេ វាត្រូវការពេលវេលា ការតស៊ូនិងអត់ធ្មត់ជាច្រើន។ បើនិយាយពីនៅសង្គមខ្មែរ បុគ្គលដែលមានភាពជោគជយ័មុនពេលវយ័៣០ឆ្នាំមានមិនច្រើននោះទេ។ ខាងក្រោមនេះគឺជាចំណុចដែលបុគ្គលទាំងនោះតែងគិតនិងអនុវត្តន៍៖

៥ ពួកគេរក្សាគោលជំហរតស៊ូអត់ធ្មត់

ការងារអ្វីក៏ដោយបើមិនមានការតស៊ូអត់ធ្មត់នោះទេ ប្រាកដជាមិនជោគជយ័ទេ សូម្បីតែការសិក្សា។ ពេលខ្លះភាពបរាជយ័អាចផ្ដល់ពេលវេលាដ៏ល្វីងជូរចត់និងសោកសៅមួយដល់អ្នក តែវាក៏បង្រៀនអ្នកឲមានភាពរឹងមាុំក្នុងឆាកជីវិត។ មិនខុសទេ បុគ្គលដែលជោគជយ័សុទ្ធតែធ្លាប់ហែលឆ្លងឧបសគ្គរាប់មិនអស់ អ្នកខ្លះជំនួញបរាជយ័ជំពាក់គេជុំទិស អស់លុយពីខ្លួន។ អ្វីដែលសំខាន់គឺត្រូវយកមេរៀនទាំងនោះទុកជាបទពិសោធន៍និងរឹងមាំឡើងវិញ។ ចង់ជោគជយ័ត្រូវតស៊ូអត់ធ្មត់លេបថ្មលេបគ្រោះ និងទទួលរងសម្ពាធគ្រប់បែបយ៉ាង។

 

៦ ពួកគេបំពេញចន្លោះខ្វះខាតរបស់ខ្លួន

ជាតិជាមនុស្សគ្មានអ្នកណាល្អគ្រប់ដប់ ចេះគ្រប់មុខ ដឹងគ្រប់សព្វនោះទេ បើមានពិតមានក៏ប្រហែលជាចូលនិព្វានបាត់ហើយ។ ការដែលដឹងពីចំណុចខ្វះខាតរបស់ខ្លួនហើយចាប់ផ្ដើមបំពេញវា គឺជាការភ្ញាក់រលើកដ៏ល្អបំផុត និងជាផ្នែកនៃការអភិវឌ្ឍខ្លួនឯងឲក្លាយជាមនុស្សដែលមានសក្ដានុពល។ ពួកគេជាមនុស្សដែលដឹងថាខ្លួនឯងជានរណា និងកំពុងធ្វើអ្វី ខ្វះខាតអ្វីនិងព្យាយាមបំពេញវា។

 

៧ ពួកគេរៀនសម្របខ្លួនតាមស្ថានភាព

ទោះអ្នកខ្ពស់ដល់មេឃក៏ដោយ បើមិនចេះសម្របខ្លួនតាមកាលៈទេសៈទេ ក៏ពិបាករស់នៅក្នុងសង្គមដែលពោរពេញទៅដោយការផ្លាស់ផ្ដូរឥតឈប់ឈរនេះដែរ។ ចាស់បុរាណខ្មែរនិយមពោលថា ៉ចូលស្ទឹងតាមបត់ ៉ធ្វើអ្វីត្រូវចេះសម្របតាមគេឯង មិនមែនស្លុយតែឯងហើយគិតថាខ្លួនត្រូវគ្រប់មុខនោះទេ។

 

៨ ពួកគេតែងសុំនិងស្ដាប់យោបល់អ្នកដទៃ

មិនថាអ្នករៀនបានជ្រៅជ្រះបានប៉ុណ្ណាក៏ដោយ ក៏នៅមានចំណុចខ្វះខាតដែរ មិនប្រាកដថាអ្វីដែលធ្វើនិងសម្រេចចិត្តសុទ្ធតែត្រូវនោះទេ។ ដូចនេះមនុស្សឆ្លាតត្រូវចេះសើុបសួរយោបល់ពីអ្នកដែលមានបទពិសោធន៍ច្រើន ទទួលយកដំបូន្មានល្អមកពិចារណា និងអនុវត្ត។ ស្ដាប់និងទទួលយករាល់ការសរសើរនិងរិះគុណដើម្បីយកមកកែលម្អ ដោយមិនគិតតែពីគំនិតខ្លួនឯងនិយមពេកនោះទេ។