លុយ

អ្វីទាំង ១០ យ៉ាងដែលពុំគួរធ្វើចំពោះលុយរបស់អ្នក

អ្វីទាំង ១០ យ៉ាងដែលពុំគួរធ្វើចំពោះលុយរបស់អ្នក

ប្រទេសកម្ពុជាមានការរីកចម្រើនខាងសេដ្ឋកិច្ច តែតម្លៃទំនិញក៏មានការឡើងថ្លៃតាមនឹងដែរ។ ដូចនេះហើយលុយគឺពិបាករកណាស់ បើចាយតែប្រហេសមិនដឹងបាត់ទៅណាអស់ទេ។ នេះជាប៉ុន្មានចំណុចដែលស្ពានចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីអ្វីដែលពុំគួរធ្វើពេលមានលុយ៖

 

១ កុំដើរទិញឥវ៉ាន់ពេលមិនសប្បាយចិត្ត

កុំដើរផ្សារទិញឥវ៉ាន់ដើម្បីបន្ធូរអារម្មណ៍ពេលសោកសៅ ព្រោះអ្នកនឹងចំណាយច្រើន។

 

២ កុំរំពឹងលើធានារ៉ាប់រងពេក

ប្រជាជនខ្មែរប្រហែលមិនសូវនិយមទេ តែបើបរទេសចូលចិត្តរំពឹងលើថ្លៃធានារ៉ាប់រងពេលអនាគតណាស់។ កុំចាត់ទុកវាជាប្រភពប្រាក់សន្សំសម្រាប់ពេលក្រោយទាំងស្រុងពេកអី។

 

៣ កុំរញ៉េរញ៉ៃជាមួយគណនីធនាគារ

ចូរចែកឲដាច់រវាងគណនីប្រាក់សន្សំ គណនីមូលនិធិសម្រាប់អាសន្ន និង គណនីសម្រាប់មុខជំនួញ បើអ្នកមិនចង់មានបញ្ហាពេលក្រោយ។

 

៤ កុំទិញផ្ទះណាដែលថ្លៃលើសពីសមត្ថភាពអ្នក

បើអ្នកមានប្រាក់ចំណូលត្រឹមតែ ១០០០ ទៅ ២០០០ ដុល្លារក្នុងមួយខែ ចូរកុំទិញផ្ទះណាដែលមានតម្លៃលើសពី ២០មឺុនដុល្លារអី ព្រោះអ្នកត្រូវខ្ចីធនាគារយកមកបង់ ដែលបង្កជាបន្ទុកលើសដើម។

 

៥ កុំចុះហត្ថាលេខាលើកុងត្រាណាដែលអ្នកមិនច្បាស់

ក្នុងករណីអ្នកធ្វើជំនួញ ឬត្រូវទិញដូរអ្វីម្យ៉ាង ម្ល៉េះអ្នកត្រូវអាននិងវិភាគកុងត្រាឲបានច្បាស់ បើមិនយល់គួរសួរមេធាវី ដើម្បីចៀសវាងការខាតបង់ប្រាក់លើលក្ខខណ្ឌណាមួយដែលអ្នកបានមើលរំលង។

 

៦ កុំឲលុយមិត្តភក្តិឬបុគ្គលណាម្នាក់ខ្ចីបើអ្នកមិនទុកចិត្ត

មនុស្សមិនស្មោះត្រង់ដូចគ្នាទាំងអស់នោះទេ បុគ្គលខ្លះមានអត្តចរិតក្រឡេកក្រឡុច ដូចនេះបើអ្នកឲប្រាក់បុគ្គលនោះខ្ចី ហើយចង់ទារមកវិញ ដូចអូសឬស្សីបញ្ច្រាស់ចុងអីច្ចឹង។

 

៧ កុំទិញអ្វីដែលមិនសូវប្រើ

បើអ្នកគ្រាន់តែត្រូវការវារបណ្ដោះអាសន្នឬក្នុងរយៈពេលខ្លីនោះទេ ចូរខ្ចីវាពីមិត្តភក្តិឬគ្រួសារដែលមាន។ ចៀសវាងទិញយកមកប្រើម្ដង ឬ ពីរដងទុកចោល ខាតបង់។

 

៨ កុំវិនិយោគប្រាក់ទាំងដុលដែលអ្នកគ្មានសមត្ថភាពរកមកវិញ

ធ្វើជំនួញគឺត្រូវប្រថុយ តែបើដាក់ប្រាក់វិនិយោគដែលបានមកពីប្រាក់សន្សំឬខ្ចីគេទាំងស្រុងពេក អាចមានបញ្ហាបើមានអានិភយ័កើតឡើង។

 

៩ កុំទិញអ្វីតាមការបញ្ចុះបញ្ចូល

មុនទិញអ្វីត្រូវសិក្សាមើលឲច្បាស់លាស់សិនអំពីពត៌មានលម្អិត។ កុំជឿសម្ដីអ្នកលក់ពេក ព្រោះសម្រាប់ពួកគេអ្វីក៏ល្អដែរ ថាមិនត្រូវទិញបានមួយខែខូចបាត់។

 

១០ កុំទិញឡានថ្មីបកពីកេស

ឡានថ្មីប្រាកដជាល្អស្អាតហើយ តែវាមានតម្លៃថ្លៃ បើអ្នកទិញឡានមួយទឹកអាចសន្សំបានច្រើនជាង។