ផ្សេងៗ

រឿងទាំង8ដែលបុគ្គលជោគជយ័ធ្វើមុនឈានចូលវយ័៣០ឆ្នាំ

រឿងទាំង៣ដែលបុគ្គលជោគជយ័ធ្វើមុនឈានចូលវយ័៣០ឆ្នាំ

ជោគជយ័វាមិនមែនជារឿងដែលអាចសម្រេចបានក្នុងរយៈពេលមួយយប់បាននោះទេ វាត្រូវការពេលវេលា ការតស៊ូនិងអត់ធ្មត់ជាច្រើន។ បើនិយាយពីនៅសង្គមខ្មែរ បុគ្គលដែលមានភាពជោគជយ័មុនពេលវយ័៣០ឆ្នាំមានមិនច្រើននោះទេ។ ខាងក្រោមនេះគឺជាចំណុចដែលបុគ្គលទាំងនោះតែងគិតនិងអនុវត្តន៍៖

 

១ ពួកគេចេះគ្រប់គ្រងប្រាក់

ចំណុចនេះគ្មានអីអស្ចារ្យទេព្រោះអ្នកណាក៏អាចធ្វើបានដែរ ត្រឹមរឿងចាយ រឿងសន្សំប៉ុណ្ណឹង គ្រាន់តែបុគ្គលទាំងនេះចេះចាយដោយមានប្រសិទ្ធភាព។ ពួកគេចំណាយទៅលើអ្វីដែលនាំប្រយោជន៍ ហើយបណ្ដាក់ទុនលើអ្វីដែលនឹងហុចផ្លែផ្កា។ លើសពីនេះពួកគេយកលុយបង្កើតលុយ និងចូលចិត្តប្រថុយក្នុងការវិនិយោគទ្រង់ទ្រាយធំ។

 

២ ពួកគេចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួន

ជាការពិតណាស់ចាស់ៗនិយាយថា បើចង់បានលុយលឿន ទាល់តែរកស៊ី។ មិនខុសទេ បុគ្គលទាំងនេះសុទ្ធតែមានមុខរបរក្នុងដៃទោះបីជាអ្នកខ្លះមានឋានៈបុណ្យសក្ក័ក្នុងជួរមន្រ្តីរាជការក៏ដោយ។ មិនប្រាកដថាឲតែចេញរកស៊ីដឹងតែជោគជយ័បានចំណេញនោះទេ ប្រាកដជាមានការបរាជយ័ឬឡុងចុងខ្លះហើយ គ្រាន់តែពួកគេទាំងនេះមិនងាយបោះបង់ និងមានភាពក្រាញននាល។ អ្នកខ្លះប្រើប្រាក់សន្សំដែលមានមុខរបរបន្ដិចបន្ដួច ហើយបន្ដអភិវឌ្ឍន៍រហូតពង្រីកបានមុខរបរធំដុំ។

 

៣ ពួកគេចេះបែងចែកពេលវេលាត្រឹមត្រូវ

អ្នកណាក៏រវល់ដែរគ្រាន់តែគេចេះបែងចែកពេលវេលាសម្រាប់ធ្វើការងារ។ ជាក់ស្ដែងជំពូកមនុស្សទាំងនេះរមែងមានកាលវិភាគពេលវេលាត្រឹមត្រូវប្រចាំថ្ងៃក្នុងការបំពេញការងារយ៉ាងមានប្រសិទ្ធភាពនិងមានលទ្ធផលល្អ។ ពួកគេចេះបែងចែកអ្វីដែលមានអាទិភាពនិងត្រូវធ្វើមុន ដោយមិនចំណាយពេលអត់ប្រយោជន៍ឬយកលេសខ្ជិលហើយពន្យារនោះទេ។ បើសិនជាទំនេរពួកគេតែងរកអ្វីមកធ្វើដូចជាអានសៀវភៅជាដើម។

៤ ពួកគេតែងរក្សាទំនាក់ទំនងល្អជាមួយដៃគូសំខាន់

សុភាសិតខ្មែរនិយាយថា ៉ងើយស្កកឱនដាក់គ្រាប់ ៉ ឃ្លានេះមាននយ័ណាស់សម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នកជំនួញ។ ការរកស៊ីជាការប្រកួតប្រជែងក្នុងទីផ្សារ តែបើជួបគ្នាខាងក្រៅអ្នកគួររាក់ទាក់ទទួលគ្នា មិនថោកអីនឹងដៃ ថ្លៃអីនឹងមាត់នោះទេ ថាមិនត្រូវថ្ងៃមុខអ្នកត្រូវការពឹងពាក់គ្នាទៅវិញទៅមកផង។ បើចង់ខ្ពស់មុខខ្ពស់មាត់ ចេញក្រៅ និងរាប់អានមនុស្សល្អៗឲបានច្រើន។