កម្ចី

តើវត្ថុបញ្ចាំអ្វីខ្លះដែលអាចដាក់តម្កល់សម្រាប់ស្នើរប្រាក់កម្ចីបាន?

តើវត្ថុបញ្ចាំអ្វីខ្លះដែលដាក់តម្កល់សម្រាប់ស្នើរប្រាក់កម្ចីបាន?

គ្មាននរណាម្នាក់ចង់ខ្ចីលុយពីធនាគារឬយករបស់ទ្រព្យផ្ទាល់ខ្លួនយកទៅបញ្ចាមដើម្បីយកប្រាក់មកដោះទុកលំបាកនោះទេ។ ខាងក្រោមនេះជាអត្ថបទសម្រាប់អ្នកអានខ្មែរដែលឆ្ងល់ថា តើវត្ថុអ្វីខ្លះដែលអាចទុកជាវត្ថុបញ្ចាំសុវត្ថិភាពសម្រាប់ស្នើរកម្ចី

 

១ ប្លង់ផ្ទះ

ប្លង់ដីដែលមានតម្លៃនិងឯកសារពិតប្រាកដថាជាកម្មសិទ្ធរបស់អ្នកដើម្បីជាថ្នូរដោះដូរក្នុងករណីអ្នកមិនមានលទ្ធភាពសងនោះធនាគារនឹងរឹបអូស។

 

២ ឡាន ឬម៉ូតូ

ក្រៅពីផ្ទះនិងដី​ អ្នកក៏អាចដាក់បញ្ចាំឡានឬម៉ូតូរបស់អ្នកបានដែរ ក្នុងតម្លៃសមរម្យណាមួយដែលអ្នកអាចមានសមត្ថភាពលោះយកមកវិញបាន។

 

៣ ប្រាក់បញ្ញើមានកាលកំណត់

វត្ថុបញ្ចាំមួយនេះប្រហែលជាមិនសូវនិយមទេ នៅកម្ពុជា យ៉ាងណាមិញវាក៏អាចប្រើជាវត្ថុបញ្ចាំដែលមានសុវត្ថិភាពក្នុងការស្នើរកម្ចីបានដែរ។

 

៤ ចំណូលពេលអនាគត

អ្នកអាចចុះកិច្ចសន្យាជាមួយធនាគារថា យកប្រាក់ចំណូលនាពេលអនាគតដែលអ្នករកបានមកបញ្ចាំ ឬបង់ជាសំណងនៅពេលដែលអ្នករកបាន។ ប៉ុន្ដែជម្រើសនេះរាងមានគ្រោះថ្នាក់បន្ដិច ព្រោះអនាគតមើលមិនឃើញទេ។