ការចំនាយ

3 ចំណុចដែលអ្នកគួរពិចារណាមុនទិញទូរសព្ទ័ថ្មីឆ្នាំ ២០១៨

3 ចំណុចដែលអ្នកគួរពិចារណាមុនទិញទូរសព្ទ័ថ្មីឆ្នាំ ២០១៨

ប្រទេសកាន់តែរីកចម្រើន ការបង្កើតថ្មីនិងការនាំចូលនូវបច្ចេកវិទ្យាទំនើបៗក៏មានការកើនឡើងនៅប្រទេសកម្ពុជា។ ជាក់ស្ដែងថ្មីៗ នេះទូរសព្ទ័សេរ៊ីថ្មីឆ្នាំ២០១៨ដែលទើបតែចេញមកក្ដៅៗ បានដណ្ដើមយកទីផ្សារទូរសព្ទ័សេរ៊ីចាស់ ជាមួយរូបរាង សមត្ថភាព និងបច្ចេកវិទ្យាថ្មីស្រឡាងដើម្បីទាក់ចិត្តអ្នកប្រើប្រាស់។ យ៉ាងណាមិញមុននឹងសម្រេចចិត្តវិនិយោគលើរបស់ទាំងនេះអ្នកគួរស្វែងយល់ពីចំណុចមួយចំនួនដូចខាងក្រោម៖

 

តើអ្នកជាអ្នកគាំទ្រប្រពន្ធ័ប្រតិបត្តិការIOSAndriod?

បើអ្នកជាអ្នកគាំទ្រប្រពន្ធ័នោះអ្នកត្រូវត្រៀមខ្លូន ក្នុងការទទួលយកប្រតិបត្តិការដែលមានលក្ខណៈសាុំញាុំបន្ដិច ម៉្យាងវិញទៀតអ្វីៗនៅក្នុងប្រតិបត្តិការនេះគឺសុទ្ធតែត្រូវការចំណាយលុយ តាំងពីការស្ដាប់ចម្រៀងក្នុង រហូតដល់ការបញ្ជាទិញមួយចំនួនសម្រាប់ប្រើប្រាស់។

 

២ តម្លៃ

តម្លៃទូរសព្ទ័ខុសគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬម៉ាកយីមួយទៅម៉ាកយីហោមួយទៀត។ អាស្រយ័ហេតុនេះហើយ បើអ្នកប្រាថ្នាអាទំនើបទើបចេញនោះ ក៏ត្រូវចំណាយថ្លៃកប់ពពកតាមហ្នឹងដែរ។ បើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញយកមកប្រើមិនជាអ្វីនោះទេ តែសម្រាប់អ្នកដែលពុំសូវមានលទ្ធភាពគួរកុំសូវហក់លោតតាមគេពេកអី។

ទូរសព្ទ័ដូចជាiPhoneXs Max អាចមានតម្លៃចាប់ពី១០០០ដុល្លារឡើងទៅ

រីឯSamsung វិញក៏មិនក្រោម៥០០ដុល្លារដែរក្នុងមួយគ្រឿង។

 

៣ តើអ្នកពិតជាត្រូវការវាណាស់មែនទេ?

សង្គមបច្ចុប្បន្នពិតជាឲតម្លៃទៅលើសម្ភារនិយម ពេលដែលអ្នកប្រើរបស់ល្អហឺហារ អ្នកដទៃរមែងឲតម្លៃអ្នក។ យ៉ាងណាមិញយូរកុំព្យាយាមយករបត់គំនិតទាំងនេះមកដាក់ខ្លួនច្រើនពេកអី ព្រោះវាអាចបំផ្លាញអ្នកបាន។ ប្រសិនបើរាល់ថ្ងៃអ្នកមានទូរសព្ទ័Iphone 8+ ក្នុងដៃហើយ តើវាចាំបាច់ទេដែលត្រូវទិញiPhone Xs ថ្មីដែលមានប្រពន្ធ័ប្រតិបត្តិការដូចគ្នាទាំងស្រុង ដែលមានរូបរាងខុសគ្នាបន្ដិចបន្ដួច?