ផ្សេងៗ

វិធីសាស្រ្តក្នុងការរក្សាបុគ្គលិកកុំឲលាឈប់ ភាគទី២

វិធីសាស្រ្តក្នុងការរក្សាបុគ្គលិកកុំឲលាឈប់ ភាគទី២

ជាការពិតណាស់មិនថា នៅកម្ពុជាឬនៅបរទេសនោះទេ បុគ្គលិកគឺជាស្នូលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ កាលណាក្រុមហ៊ុនសម្បូរធនធានមនុស្សនិងបុគ្គលិកឆ្នើមនោះ ប្រាកដជាមានការរីកចម្រើនខ្លាំង និងទទួលបានទិន្នផលជាបន្ដបន្ទាប់។ តែធ្វើយ៉ាងណាទៅ ទើបអាចយកឈ្នះចិត្តបុគ្គលិក និងរក្សាពួកគេកុំឲដើរចេញពីក្រុមហ៊ុន ខាងក្រោមនេះជាចំនុច តពីភាគមុន ពីអ្វីដែលអ្នកគួរដឹង៖

 

៦ ធ្វើតាមគំនិតទាំងនោះ

បើអ្នកសុំការចែករំលែកពីពួកគេហើយ នោះអ្នកត្រូវយកគំនិតទាំងនោះមកដាក់បញ្ចូលក្នុងគម្រោង ចូរព្យាយាមកុំសួរហើយ ស្ដាប់ចោល។ អ្នកត្រូវកត់ទុក និងយកមកពិនិត្យឡើងវិញ។ ធ្វើដូចនេះ អាចឲបុគ្គលិករបស់អ្នកមានអារម្មណ៌ថា ពួកគេមិនត្រូវបានគេទុកចោល។

 

៧ ផ្ដល់ប្រាក់បៀវត្សន៍ដែលសាកសមនឹងការប្រឹងប្រែង

ក្រៅពីកត្តាលើកទឹកចិត្តនិងរង្វាន់ផ្សេងៗ ប្រាក់ខែនិងការផ្ដល់ឲខាងក្រៅក៏ជាកត្ដាជម្រុញពួកគេឲខិតខំផងដែរ។ ចូរកុំកេងប្រវញ្ច័ញើសឈាមនិងការខិតខំរបស់ពួកគេ ផ្ដល់ការតបស្នងណាមួយដែលសមស្របនឹងអ្វីដែលពួកគេបានធ្វើ។

 

៨ បើកចិត្តឲទូលាយ

រៀនបើកចិត្តឲទូលាយទទួលយកចំណុចទាំងល្អទាំងអាក្រក់របស់ខ្លូននិងកូនក្រុម។ កុំចង្អៀតចង្អល់ហើយគិតថាខ្លូនឯងត្រូវគ្រប់ចំណុច ទទួលយកអ្វីល្អៗពីអ្នកដទៃមកអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន។

 

៩ ធ្វើខ្លូនឲមានភាពងាយស្រួលក្នុងការចូលចិត្ត

ការពិតណាស់មាននយោជិកមួយចំនួនដែលតែងប្រកាន់ឋានៈរបស់ខ្លួន ហើយមិនបន្ទាបខ្លូនឬឲអ្នកដទៃងាយចូលជិតឡើយ ពួកគេរមែងធ្វើឲបុគ្គលិកមានភាពភយ័ខ្លាចចំពោះវត្តមានរបស់ខ្លូនជាជាងការគោរព។ អាស្រយ័ហេតុនេះហើយ អ្នកគួរតែធ្វើខ្លួនឲមានភាពងាយស្រួលដល់អ្នកដទៃក្នុងការចូលជិតដើម្បីពិភាក្សា ឬសុំយោបល់។

 

១០ បង្ហាញការយោគយល់

ប្រជាជនខ្មែរយើងមានភាពយោគយល់ច្រើនណាស់ មិនថាក្នុងលក្ខខណ្ឌ័ណាក៏ដោយ។ ជាពិសេសក្នុងបរិបទការងារ ប្រសិនបើអ្នកមិនភាពយោគយល់ ចំពោះបុគ្គលិកក្នុងករណីខ្លះជាការល្អ។ នេះមិនមែនមាននយ័ថា ឲយោគយល់គ្រប់រឿងចំពោះកំហុសរបស់ពួកគេនោះទេ គឺចង់ឲអ្នកបង្ហាញភាពយោគយល់អាធ្យាស្រយ័ក្នុងករណីបង្ហាញផ្ទាល់ខ្លូន ឬ កំហុសដោយអចេតនាណាមួយ។