ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

សំណួរទាំង១០ដែលអ្នកគួរសួរខ្លួនឯងមុនទិញរបស់អ្វីមួយ

Posted on

សំណួរទាំង១០ដែលអ្នកគួរសួរខ្លួនឯងមុនទិញរបស់អ្វីមួយ មិនថាគេមិនថាខ្ញុំ មិនថាចាស់ឬក្មេងទេ ជាពិសេសយុវជនខ្មែរយើងតែម្ដងឲតែមានលុយក្នុងដៃដឹងតែនៅមិនសុខ ឃើញអ្វីក៏ស្អាត អ្វីក៏ឃ្លាន ជួនកាលប្រាក់ខែបើកមកមិនទាន់បានពីរអាទិត្យផងមិនដឹងបាត់ទៅណាខ្លះទេ រកមុខមិនឃើញ។ ថ្ងៃនេះស្ពានសូមលើកយកអត្ថបទនេះមកសរសេរដើម្បីជួយដាស់តឿននិងជាគន្លឹះក្នុងការទប់ចិត្តខ្លួនឯងដោយការសួរសំនួរទាំង១០មុនពេលសម្រេចចិត្តទិញអ្វីមួយ៖   ១ តើខ្ញុំកំពុងមានអារម្មណ៌បែបណា? ពេលខ្លះគ្រាន់តែជាអារម្មណ៌មួយឆាវ ស្រាប់តែពេលទិញហើយស្ដាយលុយ។ ២ តើខ្ញុំពិតជាត្រូវការវាណាស់ រហូតដល់អត់មិនបានដាច់ខ្យល់ស្លាប់មែនទេ? ៣ បើខ្ញុំទិញរបស់នេះ តើខ្ញុំត្រូវការធ្វើការហូរញើសប៉ុន្មានម៉ោងក្នុងមួយថ្ងៃទើបរួចថ្លៃគ្នា? ៤ តើខ្ញុំទិញរបស់នេះនៅកន្លែងផ្សេងដែរទេ ដើម្បីសន្សំប្រាក់? ៥ តើខ្ញុំត្រូវដកលុយពីគណនីសន្សំប៉ុន្មានមកទិញ? ៦ តើរបស់នេះអាចប្រើបានយូរឬមួយជីវិតដែរឬទេ? ៧ តើលុយរបស់ខ្ញុំត្រូវបែងចែកលើចំណាយអ្វីខ្លះប្រចាំខែ? ៨ បើសិនគ្រាន់តែសម្រាប់បណ្ដោះអាសន្នទេ? តើខ្ញុំអាចខ្ចីរបស់នេះពីអ្នកដទៃមកជំនួសបានទេ? ៩ តើដៃគូរបស់ខ្ញុំនឹងគិតយ៉ាងណាចំពោះចំណាយនេះ ? (ក្នុងករណីអ្នកមានដៃគូដែលមានគណនីសន្សំរួម) ១០ តើខ្ញុំគួរទិញរបស់ដែលថោកឬថ្លៃ?

ផ្សេងៗ

រឿងទាំង8ដែលបុគ្គលជោគជយ័ធ្វើមុនឈានចូលវយ័៣០ឆ្នាំ (តពីភាគមុន)

Posted on

រឿងទាំង៣ដែលបុគ្គលជោគជយ័ធ្វើមុនឈានចូលវយ័៣០ឆ្នាំ (តពីភាគមុន) ជោគជយ័វាមិនមែនជារឿងដែលអាចសម្រេចបានក្នុងរយៈពេលមួយយប់បាននោះទេ វាត្រូវការពេលវេលា ការតស៊ូនិងអត់ធ្មត់ជាច្រើន។ បើនិយាយពីនៅសង្គមខ្មែរ បុគ្គលដែលមានភាពជោគជយ័មុនពេលវយ័៣០ឆ្នាំមានមិនច្រើននោះទេ។ ខាងក្រោមនេះគឺជាចំណុចដែលបុគ្គលទាំងនោះតែងគិតនិងអនុវត្តន៍៖ ៥ ពួកគេរក្សាគោលជំហរតស៊ូអត់ធ្មត់ ការងារអ្វីក៏ដោយបើមិនមានការតស៊ូអត់ធ្មត់នោះទេ ប្រាកដជាមិនជោគជយ័ទេ សូម្បីតែការសិក្សា។ ពេលខ្លះភាពបរាជយ័អាចផ្ដល់ពេលវេលាដ៏ល្វីងជូរចត់និងសោកសៅមួយដល់អ្នក តែវាក៏បង្រៀនអ្នកឲមានភាពរឹងមាុំក្នុងឆាកជីវិត។ មិនខុសទេ បុគ្គលដែលជោគជយ័សុទ្ធតែធ្លាប់ហែលឆ្លងឧបសគ្គរាប់មិនអស់ អ្នកខ្លះជំនួញបរាជយ័ជំពាក់គេជុំទិស អស់លុយពីខ្លួន។ អ្វីដែលសំខាន់គឺត្រូវយកមេរៀនទាំងនោះទុកជាបទពិសោធន៍និងរឹងមាំឡើងវិញ។ ចង់ជោគជយ័ត្រូវតស៊ូអត់ធ្មត់លេបថ្មលេបគ្រោះ និងទទួលរងសម្ពាធគ្រប់បែបយ៉ាង។   ៦ ពួកគេបំពេញចន្លោះខ្វះខាតរបស់ខ្លួន ជាតិជាមនុស្សគ្មានអ្នកណាល្អគ្រប់ដប់ ចេះគ្រប់មុខ ដឹងគ្រប់សព្វនោះទេ បើមានពិតមានក៏ប្រហែលជាចូលនិព្វានបាត់ហើយ។ ការដែលដឹងពីចំណុចខ្វះខាតរបស់ខ្លួនហើយចាប់ផ្ដើមបំពេញវា គឺជាការភ្ញាក់រលើកដ៏ល្អបំផុត និងជាផ្នែកនៃការអភិវឌ្ឍខ្លួនឯងឲក្លាយជាមនុស្សដែលមានសក្ដានុពល។ ពួកគេជាមនុស្សដែលដឹងថាខ្លួនឯងជានរណា និងកំពុងធ្វើអ្វី ខ្វះខាតអ្វីនិងព្យាយាមបំពេញវា។   ៧ ពួកគេរៀនសម្របខ្លួនតាមស្ថានភាព ទោះអ្នកខ្ពស់ដល់មេឃក៏ដោយ បើមិនចេះសម្របខ្លួនតាមកាលៈទេសៈទេ ក៏ពិបាករស់នៅក្នុងសង្គមដែលពោរពេញទៅដោយការផ្លាស់ផ្ដូរឥតឈប់ឈរនេះដែរ។ ចាស់បុរាណខ្មែរនិយមពោលថា ៉ចូលស្ទឹងតាមបត់ ៉ធ្វើអ្វីត្រូវចេះសម្របតាមគេឯង មិនមែនស្លុយតែឯងហើយគិតថាខ្លួនត្រូវគ្រប់មុខនោះទេ។   ៨ ពួកគេតែងសុំនិងស្ដាប់យោបល់អ្នកដទៃ មិនថាអ្នករៀនបានជ្រៅជ្រះបានប៉ុណ្ណាក៏ដោយ ក៏នៅមានចំណុចខ្វះខាតដែរ មិនប្រាកដថាអ្វីដែលធ្វើនិងសម្រេចចិត្តសុទ្ធតែត្រូវនោះទេ។ ដូចនេះមនុស្សឆ្លាតត្រូវចេះសើុបសួរយោបល់ពីអ្នកដែលមានបទពិសោធន៍ច្រើន ទទួលយកដំបូន្មានល្អមកពិចារណា និងអនុវត្ត។ ស្ដាប់និងទទួលយករាល់ការសរសើរនិងរិះគុណដើម្បីយកមកកែលម្អ […]

ផ្សេងៗ

រឿងទាំង8ដែលបុគ្គលជោគជយ័ធ្វើមុនឈានចូលវយ័៣០ឆ្នាំ

Posted on

រឿងទាំង៣ដែលបុគ្គលជោគជយ័ធ្វើមុនឈានចូលវយ័៣០ឆ្នាំ ជោគជយ័វាមិនមែនជារឿងដែលអាចសម្រេចបានក្នុងរយៈពេលមួយយប់បាននោះទេ វាត្រូវការពេលវេលា ការតស៊ូនិងអត់ធ្មត់ជាច្រើន។ បើនិយាយពីនៅសង្គមខ្មែរ បុគ្គលដែលមានភាពជោគជយ័មុនពេលវយ័៣០ឆ្នាំមានមិនច្រើននោះទេ។ ខាងក្រោមនេះគឺជាចំណុចដែលបុគ្គលទាំងនោះតែងគិតនិងអនុវត្តន៍៖   ១ ពួកគេចេះគ្រប់គ្រងប្រាក់ ចំណុចនេះគ្មានអីអស្ចារ្យទេព្រោះអ្នកណាក៏អាចធ្វើបានដែរ ត្រឹមរឿងចាយ រឿងសន្សំប៉ុណ្ណឹង គ្រាន់តែបុគ្គលទាំងនេះចេះចាយដោយមានប្រសិទ្ធភាព។ ពួកគេចំណាយទៅលើអ្វីដែលនាំប្រយោជន៍ ហើយបណ្ដាក់ទុនលើអ្វីដែលនឹងហុចផ្លែផ្កា។ លើសពីនេះពួកគេយកលុយបង្កើតលុយ និងចូលចិត្តប្រថុយក្នុងការវិនិយោគទ្រង់ទ្រាយធំ។   ២ ពួកគេចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួន ជាការពិតណាស់ចាស់ៗនិយាយថា បើចង់បានលុយលឿន ទាល់តែរកស៊ី។ មិនខុសទេ បុគ្គលទាំងនេះសុទ្ធតែមានមុខរបរក្នុងដៃទោះបីជាអ្នកខ្លះមានឋានៈបុណ្យសក្ក័ក្នុងជួរមន្រ្តីរាជការក៏ដោយ។ មិនប្រាកដថាឲតែចេញរកស៊ីដឹងតែជោគជយ័បានចំណេញនោះទេ ប្រាកដជាមានការបរាជយ័ឬឡុងចុងខ្លះហើយ គ្រាន់តែពួកគេទាំងនេះមិនងាយបោះបង់ និងមានភាពក្រាញននាល។ អ្នកខ្លះប្រើប្រាក់សន្សំដែលមានមុខរបរបន្ដិចបន្ដួច ហើយបន្ដអភិវឌ្ឍន៍រហូតពង្រីកបានមុខរបរធំដុំ។   ៣ ពួកគេចេះបែងចែកពេលវេលាត្រឹមត្រូវ អ្នកណាក៏រវល់ដែរគ្រាន់តែគេចេះបែងចែកពេលវេលាសម្រាប់ធ្វើការងារ។ ជាក់ស្ដែងជំពូកមនុស្សទាំងនេះរមែងមានកាលវិភាគពេលវេលាត្រឹមត្រូវប្រចាំថ្ងៃក្នុងការបំពេញការងារយ៉ាងមានប្រសិទ្ធភាពនិងមានលទ្ធផលល្អ។ ពួកគេចេះបែងចែកអ្វីដែលមានអាទិភាពនិងត្រូវធ្វើមុន ដោយមិនចំណាយពេលអត់ប្រយោជន៍ឬយកលេសខ្ជិលហើយពន្យារនោះទេ។ បើសិនជាទំនេរពួកគេតែងរកអ្វីមកធ្វើដូចជាអានសៀវភៅជាដើម។ ៤ ពួកគេតែងរក្សាទំនាក់ទំនងល្អជាមួយដៃគូសំខាន់ សុភាសិតខ្មែរនិយាយថា ៉ងើយស្កកឱនដាក់គ្រាប់ ៉ ឃ្លានេះមាននយ័ណាស់សម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នកជំនួញ។ ការរកស៊ីជាការប្រកួតប្រជែងក្នុងទីផ្សារ តែបើជួបគ្នាខាងក្រៅអ្នកគួររាក់ទាក់ទទួលគ្នា មិនថោកអីនឹងដៃ ថ្លៃអីនឹងមាត់នោះទេ ថាមិនត្រូវថ្ងៃមុខអ្នកត្រូវការពឹងពាក់គ្នាទៅវិញទៅមកផង។ បើចង់ខ្ពស់មុខខ្ពស់មាត់ ចេញក្រៅ និងរាប់អានមនុស្សល្អៗឲបានច្រើន។ […]

ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

សញ្ញាទាំង១០ដែលប្រាក់ថាអ្នកមានស្ថេរភាពហិរញ្ញវត្ថុ (តពីភាគមុន)

Posted on

សញ្ញាទាំង១០ដែលប្រាក់ថាអ្នកមានស្ថេរភាពហិរញ្ញវត្ថុ (តពីភាគមុន) នៅកម្ពុជា វយ័ពី ១៨ ទៅ ៣០ សុទ្ធតែជាវយ័ដែលមានផលិតកម្មខ្ពស់ក្នុងការសម្រេចគោលដៅជីវិត។ យ៉ាងណាមិញមិនប្រាកដថាអ្នកទាំងនោះសុទ្ធតែជោគជយ័និងមានស្ថេរភាពហិរញ្ញវត្ថុហើយនោះទេ។ ខាងក្រោមនឹងបង្ហាញថាអ្នកមានភាពនឹងនរហើយឬនៅ៖   ៦ អ្នកអាចបង់ផ្ដាច់កម្ចីធនាគារ ឬថ្លៃបង់រំលោះ បើអ្នកធ្លាប់ខ្ចីប្រាក់ធនាគារមកទិញឡាន ឬទិញផ្ទះបង់រំលោះក្នុងរយៈពេលវែងនោះ អ្នកនឹងលែងបារម្ភរឿងហ្នឹងទៀតហើយ។ អ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការបង់ផ្ដាច់តែម្ដងដោយគ្មានការស្ទាក់ស្ទើរ។   ៧ អ្នកគ្មានអារម្មណ៌ថារសាប់រសល់រឿងលុយពេលចូលរួមកម្មវិធីធំៗ អ្នកលែងខ្វល់រឿងអត់មានលុយចងដៃការ ឬពិធីខួបកំណើត ឬក៏បារម្ភរឿងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ចូលរួមកម្មវិធីធំៗ និងចូលហាងល្អប្រណិតជាមួយមិត្តភក្តិទៀតឡើយ។   ៨ អ្នកមានប្រាក់សម្រាប់ទិញអ្វីដែលខ្លួនចង់បាន ចំណុចនេះបង្ហាញពីស្ថេរភាពសេដ្ឋកិច្ចរបស់អ្នកច្បាស់ណាស់ កាលណាបើអ្នកមានលុយទិញអ្វីដែលខ្លួនស្រឡាញ់ចង់បានពេលណាក៏បាន ដោយមិនបាច់ហត់រឿងសន្សំ ពេលនោះហើយអ្នកមានភាពនឹងនរ។   ៩ អ្នកមិនកំណាញ់ប្រាក់សម្រាប់ចូលមូលនិធិ រៃអង្គាសនានា អ្នកចាប់ផ្ដើមលែងកំណាញ់ និងមានចិត្តសប្បុរសចំពោះការរៃអង្គាសមនុស្សធម៌ ហើយអ្នកចូលចិត្តចែករំលែកធនធានរបស់ខ្លួនទៅកាន់មនុស្សដែលកំពុងត្រូវការ។ អ្នកបរិច្ចាគប្រាក់ទាំងចិត្តទូលាយ និងសប្បាយចិត្តចំពោះអ្វីដែលបានកំពុងធ្វើ។   ១០ ទ្រព្យសម្បត្តិរបស់អ្នកកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ទ្រព្យសម្បត្តិសុទ្ធរបស់អ្នកមានការកើនឡើងជារៀងរាល់ឆ្នាំហើយមានបរិមាណច្រើន។ ការកើនឡើងទាំងនោះគឺរាប់បញ្ចូលគ្នានៃប្រាក់ចំណេញពីការវិនិយោគរបស់អ្នកទៀងទាត់និងស្ថិតស្ថេរ។    

ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

សញ្ញាទាំង១០ដែលប្រាក់ថាអ្នកមានស្ថេរភាពហិរញ្ញវត្ថុ (ភាគ១)

Posted on

សញ្ញាទាំង១០ដែលប្រាក់ថាអ្នកមានស្ថេរភាពហិរញ្ញវត្ថុ (ភាគ១) នៅកម្ពុជា វយ័ពី ១៨ ទៅ ៣០ សុទ្ធតែជាវយ័ដែលមានផលិតកម្មខ្ពស់ក្នុងការសម្រេចគោលដៅជីវិត។ យ៉ាងណាមិញមិនប្រាកដថាអ្នកទាំងនោះសុទ្ធតែជោគជយ័និងមានស្ថេរភាពហិរញ្ញវត្ថុហើយនោះទេ។ ខាងក្រោមនឹងបង្ហាញថាអ្នកមានភាពនឹងនរហើយឬនៅ៖   ១ អ្នកមិនដែល គេងមិនលក់បក់មិនល្ហើយរឿងលុយនោះទេ ពេលដែលអ្នកមានមុខរបរឬការងារត្រឹមត្រូវហើយបានប្រាក់ច្រើនហើយ អ្នកលែងសូវគិតច្រើនអំពីថ្លៃចំណាយប្រចាំខែឬប្រភពឆ្នាំងបាយដើម្បីយកមកផ្គត់ផ្គង់ទៀតនោះទេ។   ២ អ្នកមិនដែលបារម្ភរឿងអត់ការងារធ្វើ ដល់ពេលនោះអ្នកមានតែធុញនឹងការងារវិញក៏ថាបានព្រោះ ការងារគ្រប់ទិសហើយលុយរត់ចូលគ្រប់មុខ ដូចនេះមានអីព្រួយរឿងអត់ការងារ។   ៣ អ្នកមិនដែលបង់ថ្លៃចំណាយយឺត ធម្មតាទេប្រជាជនខ្មែរត្រូវបង់ថ្លៃចំណាយលើទឹក ភ្លើង ពន្ធអាករ នានា ជាប្រចាំខែ ឬ ប្រចាំឆ្នាំ។ នៅពេលដែលអ្នកមានសេ្ថរភាព អ្នកមិនដាច់ដេកព្រួយរឿងយកលុយពីណាមកបង់នោះទេ។   ៤ អ្នកបង់ថ្លៃចំណាយមុនពេលកំណត់ ដូចនិយាយខាងលើ ពេលមានលុយអ្នកបង់ភ្លាម មិនបាច់ព្រួយបង់មួយមុខនេះ អត់មួយមុខនោះ។ មានតែបង់មុនថ្ងៃផង ព្រោះខ្ជិលចាំឲគេទារ ឬ គេរំលឹក។   ៥ មនុស្សចាប់ផ្ដើមសុំយោបល់ពីអ្នកទាក់ទងនឹងរឿងលុយ អ្នកអាចដឹងខ្លួនឯងថាមានស្ថេរភាព ពេលដែលមានមនុស្សមកសួរនាំពីយុទ្ធសាស្រ្ត រកប្រាក់ ចំណាយប្រាក់ និងវិនិយោគ។ ហើយពួកគេយកដំបូន្មានរបស់អ្នកទៅអនុវត្តតាមជានិច្ចកាល។   […]