ដៃគូរសហការ

គន្លឹះក្នុងការគ្រប់គ្រងដើម្បីឲដំណើរប្រតិបត្តិការមានភាពរលូន

គន្លឹះក្នុងការគ្រប់គ្រងដើម្បីឲដំណើរប្រតិបត្តិការមានភាពរលូន

ដំណើរការអាជីវកម្មផ្ទាល់ខ្លួនផ្ដល់ឱកាសឲអ្នកសាកល្បងនូវបទពិសោធនានាយ៉ាងមានសេរីភាព។ អ្នកអាចប្រើឱកាសនេះដើម្បីដឹកនាំក្រុមហ៊ុនតាមរបៀបដែលអ្នកចង់បានហើយបង្វិលចង្កូតឧស្សាហកម្មតាមទិសដៅថ្មីដែលអ្នកគិតថាល្អ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងឈានដល់សេរីភាពនេះគឺចាំបាច់តម្រូវឲម្ចាស់អាជីវកម្មបង្កើតវិន័យខ្ពស់។

សូម្បីតែគំនិតជំនួញដ៏អស្ចារ្យបំផុតក៏អាចនឹងបរាជ័យដែរ បើស្ថាបនិកមិនបានបង្កើតផែនការអាជីវកម្ម បញ្ជីថវិកា ការតាមដានវឌ្ឍនភាព និងវាយតម្លៃជាទៀងទាត់។ នៅពេលអ្នកចំណាយពេលវេលាដើម្បីរៀបចំផែនការនិងតារាងពេលវេលាច្បាស់លាស់ជា

មុន នោះអាជីវកម្មរបស់អ្នកនឹងស្ថិតក្នុងស្ថានភាពមួយដែលមានការរីកចម្រើនព្រមទាំងឈានទៅរកការពង្រីកងម៉ាកយីហោរបស់ខ្លួន។

 

ការចាប់ផ្តើម

នៅពេលអាជីវកម្មរបស់អ្នកចាប់ផ្ដើមផ្លែផ្កាតំបូងចេញពីគំនិត រហូតឈានដល់ដំណើរការ នោះអ្វីដែលឧបករណ៍ដែលសំខាន់ជាងគេបង្អស់គឺផែនការអាជីវកម្ម។ វាគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ស្ថាបនិកអាជីវកម្មថ្មីថ្មោងនិងលើកដំបូង ហើយវាក៏ជាកាតព្វកិច្ចដែលស្ថាបនិកត្រូវធ្វើតាំងពីតំបូងនិងបន្ដជានិរន្ដន៍។

ផែនការអាជីវកម្មតម្រូវឱ្យអ្នកគិតអំពីឱកាសទីផ្សារ របៀបដែលអ្នកផ្តល់សេវាកម្មទៅកាន់អតិថិជន បញ្ហាប្រឈមឬដៃគូប្រកួតប្រជែង និងផែនការហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកមិនដឹងថាត្រូវចាប់ផ្តើមពីទីណាទេ នោះអ្នកអាចទាញយកគំរូប្លង់ធុរកិច្ចជាច្រើនដែលអាចរកបាននៅតាមអនឡាញដើម្បីជាពន្លឺក្នុងការសរសេរ។

ផែនការអាជីវកម្មក៏អនុញ្ញាតឲអ្នកកំណត់ទិសដៅប្រាកដនិយមមួយ ដោយផ្អែកលើការស្រាវជ្រាវពីក្រុមហ៊ុនដទៃទៀតដែលមានទំហំនិងឧស្សាហកម្មដូចគ្នា។ សំលេងលើកទឹកចិត្តភាគច្រើននឹងប្រាប់អ្នកឲកំណត់គោលដៅខ្ពស់ដើម្បីសម្រេចភាពជោគជយ័ ប៉ុន្តែតាមពិតទៅអ្នកគួរតែចាប់ផ្តើមជាមួយគោលដៅសាមញ្ញដែលងាយសម្រេច ដើម្បីធានាថាអ្នកអាចរៀបចំនិងបំពេញតាមសេចក្តីប្រាថ្នារបស់ខ្លួនបាន។ ផែនការអាជីវកម្មគួរតែUpdateឲបានទៀងទាត់ ដូច្នេះអ្នកអាចពង្រីកគោលដៅបន្ថែមបាន ប្រសិនបើអ្នកទទួលបានជោគជ័យតាំងពីដំបូង។

 

ថវិកាសម្រាប់អាជីវកម្ម

ទាំងនៅក្នុងថវិកានិងគោលដៅ, ម្ចាស់អាជីវកម្មត្រូវមានភាពប្រាកដនិយមចាប់តាំងពីដើម។ ការរៀបចំផែនការជាក់ស្តែងអាចជាឧបសគ្គព្រោះអ្នកត្រូវប៉ាន់ប្រមាណអំពីការលក់ក្នុងមួយឆ្នាំក៏ដូចជាតម្លៃដែលត្រូវការដើម្បីធ្វើវិនិយោគក្នុងការលក់ទាំងនោះ។ មិនខុសពីផែនការអាជីវកម្មទេ អ្នកអាចចាប់ផ្ដើមជាមួយគំរូលើអ៊ីនធឺណិតដែលនឹងជួយអ្នកប៉ាន់ប្រមាណអំពីចំណាយនិងចំណូលសម្រាប់មុខជំនួញនេះ។

ដើម្បីចាប់ផ្តើមអ្នកគួរតែកំណត់គោលដៅនៃការលក់ ប្រាក់ចំណូលឆៅដែលអ្នកប៉ុនប៉ង។ នៅពេលដែលទទួលបានតួរលេខហើយ នោះអ្នកគួរតែប៉ាន់ស្មាននូវប្រាក់ចំណេញឬប្រាក់ចំណូលដែលក្រុមហ៊ុនរបស់អ្នកនឹងទទួលបានបន្ទាប់ពីបែងចែកលើការចំណាយនានា។ នៅពេលអ្នកដឹងថាអ្នកចង់ដាក់ប្រាក់ប៉ុន្មានដើម្បីការសន្សំ នោះអ្នកក៏អាចរកឃើញការចំណាយផ្សេងៗដូចជា ថ្លៃជួល សេវាអ៊ីនធឺណេតជាដើម ការចំណាយអថេរដូចជាសារពើភ័ណ្ឌដែលអ្នកមានដើម្បីស្តុកនិងការចំណាយសម្រាប់ប្រាក់ខែបុគ្គលិក។ អ្នកប្រហែលជាត្រូវកែប្រែប្រាក់ចំណេញខ្លះបន្ទាប់ពីបានបូកសរុបការចំណាយទាំងអស់ ប៉ុន្តែថវិកាទាំងនោះក៏ចាំបាច់ឲមានតុល្យភាពក្នុងបែងចែកដែរ។

 

 

ធ្វើឱ្យវាកើតឡើង

យុទ្ធសាស្ត្រអាជីវកម្មមិនបញ្ឈប់នៅត្រឹមតែផែនការប្រចាំឆ្នាំប៉ុណ្ណោះទេ។ ម្ចាស់ជំនួញគួរតែឆ្លាក់ចេញនូវបញ្ជីការងារដែលត្រូវធ្វើប្រចាំថ្ងៃ។ សកម្មភាពនីមួយៗដែលអ្នកដាក់ចេញដើម្បីជោគជយ័គួរតែជួយឲអ្នកខិតទៅជិតគោលដៅសរុបប្រចាំឆ្នាំ។

បញ្ជីការងារត្រូវធ្វើអាចមានដូចជាការងារប្រចាំថ្ងៃ ការខិតខំប្រឹងប្រែងប្រចាំសប្តាហ៍ឬប្រចាំខែ។ ប៉ុន្តែប្រសិនបើអ្នកកំណត់គោលដៅរយៈពេលវែងអ្នកគួរតែបំបែកវាទៅជាចំនុចតូចៗដែលងាយនឹងសម្រេចបាន ដូច្នេះអ្នកមិនមានសម្ពាធពេកដោយសារការងារនោះទេ។ អ្នកអាចកំណត់អាទិភាពសម្រាប់ការងារទាំងនេះបានដើម្បីប្រាកដថាអ្នកអនុវត្តតាម៖ ចាប់ផ្តើមជាមួយនឹងការងារដែលពិបាកនិងមានភាពប្រកួតប្រជែងនៅពេលចាប់ផ្ដើមថ្ងៃថ្មីឬនៅពេលដែលអ្នកសកម្មខ្លាំង បន្ទាប់មកប្តូរទៅកាន់ភារកិច្ចដែលងាយស្រួលធ្វើនៅពេលជិតដល់ម៉ោងសម្រាក។

ក្នុងនាមជាសហគ្រិននិងស្ថាបនិកដែលព្យាយាមបែកមែកសាខានៅក្នុងមុខជំនួញ ពួកគេគួរតែបន្តត្រួតពិនិត្យការរីកចម្រើនផ្ទាល់ខ្លួន ដើម្បីបង្កើនអាជីវកម្មនិងភាពជាអ្នកដឹកនាំផ្ទាល់។ អ្នកដឹកនាំដែលមានជំនាញគ្រប់គ្រងយ៉ាងរឹងមាំនឹងបង្កើតបរិយាកាសធុរកិច្ចឲកាន់តែរីកចម្រើននិងក្លាយទៅជាគំរូដ៏ល្អមួយសម្រាប់បុគ្គលិករបស់ពួកគេ។