ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ហេតុអ្វីត្រូវចាំបាច់បង្កើតមូលនិធិសម្រាប់អាសន្ន?

ហេតុអ្វីត្រូវចាំបាច់បង្កើតមូលនិធិសម្រាប់អាសន្ន?

ក្នុងឆាកជីវិតមនុស្សម្នាក់ៗ មើលមិនឃើញ ទាយមិនត្រូវនោះទេ។ ថ្ងៃនេះសប្បាយចិត្ត ថ្ងៃស្អែកអាចនឹងមានទុក្ខ មានរឿងកើតឡើងដែលមិនបានព្រៀងទុកជាច្រើន។

ដូចនេះហើយទើបអ្នកចាំបាច់ត្រូវមានមូលិនិធិសម្រាប់ពេលអាសន្ន គ្រាន់ជួយដោះទាល់ពេលត្រូវការ។

 

អ្វីទៅជាមូលនិធិសម្រាប់អាសន្ន?

វាគឺជាប្រាក់ឬគណនីដែលបង្កើតឡើង ដើម្បីតម្កល់ទុកសាច់ប្រាក់មួយចំនួនធំសម្រាប់ប្រើប្រាស់ពេលមានអាសន្ន ឬការចំណាយណាមួយដែលមិនបានព្រៀងទុកដូចជា សម្រាប់ពេលឈឺសង្គ្រោះបន្ទាន់ ជួសជុលផ្ទះ ជួលជុលឡាន ជាដើម។

 

ហេតុអ្វីចាំបាច់មានមូលនិធិសម្រាប់អាសន្ន?

ចម្លើយគឺ ដើម្បីចៀសវាងការខ្ចីប្រាក់ពីធនាគារឬអ្នកដទៃ។ ការដែលមានលុយសម្រាប់សង្គួរខ្លួនឯងជាការល្អ ពីព្រោះពេលដែលយើងមានបញ្ហា ប្រាកដជាមានមនុស្សមិនច្រើនទេដែលទុកចិត្ត និងឲប្រាក់ខ្ចី។ អាស្រយ័ហេតុនេះហើយ ពាក្យចាស់ខ្មែរពោលថាខ្លួនទីពឹងខ្លួន។

 

តើគួរសន្សំប្រាក់ប៉ុន្មាន?

មូលនិធិសម្រាប់អាសន្នខុសពី ការសន្សំធម្មតាទូទៅ អ្នកចាំបាច់ត្រូវមានប្រាក់មួយចំនួនធំសម្រាប់តម្កល់ទុក។ ជាការល្អអ្នកគួរដកប្រាក់ខែឬប្រាក់បៀវត្សន៍ចំនួន ៣ ទៅ ៦ខែនៃចំនួនដែលអ្នកទទួលបានក្នុងមួយឆ្នាំ យោងទៅតាមលទ្ធភាព។