អាជីវកម្ម

ច្បាប់កំពូលទាំង៣សម្រាប់សហគ្រិនជំនាន់ថ្មី

ច្បាប់កំពូលទាំង៣សម្រាប់សហគ្រិនជំនាន់ថ្មី

សហគ្រិនខ្មែរជាច្រើនប្រាកដជាធ្លាប់ឆ្លងកាត់និងជួបប្រទះការលំបាកក្នុងការវិនិយោគប្រាក់ឲមានប្រសិទ្ធភាពនិងមានផ្លែផ្កា ស្របគ្នានេះដែរការថ្លឹងថ្លែងហិរញ្ញវត្ថុផ្ទាល់ខ្លួននិងការរក្សាស្ថេរភាពជំនួញរបស់ដោយឯករាជ្យប្រាកដជាមានការលំបាកច្រើន។ ថ្ងៃនេះស្ពាននឹងលើកឡើងពីច្បាប់ទាំងបីក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឲមានប្រសិទ្ធភាពសម្រាប់សហគ្រិនជំនាន់ថ្មី៖

 

១ ផ្ដល់ប្រាក់ខែឲខ្លួនឯង

ជាការពិតណាស់ទោះបីអ្នកជាម្ចាស់ក្រុមហ៊ុនឬថៅកែសហគ្រាសណាមួយក៏ដោយ ក៏អ្នកចាំបាច់ត្រូវខ្វល់ខ្វាយពីសុខទុក្ខនិងសុវត្ថិភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដែរ។ នៅពេលដែលអ្នកក្រុមហ៊ុនរបស់អ្នកមានលំនឹង និងរកបានចំណូលសម្រាប់ទប់ទល់ការចាយវាយនានា និងប្រាក់ខែបុគ្គលិកហើយ អ្នកគួរពិចារណាដកទុកមួយចំណែកសម្រាប់ជាប្រាក់បៀវត្សន៍ប្រចាំខែផ្ទាល់ខ្លួននិងប្រាក់សន្សំសម្រាប់ពេលចូលនិវត្តន៍។

 

២ បែងចែកឲដាច់នូវប្រាក់ផ្ទាល់ខ្លួននិងប្រាក់សម្រាប់វិនិយោគ

ជាទូទៅ សហគ្រិនខ្មែររមែងបែងចែកមិនដាច់រវាងប្រាក់ផ្ទាល់ខ្លូននិងសម្រាប់ជំនួញ។ ពេលខ្លះពួកគាត់យកប្រាក់ផ្ទាល់ខ្លួនទៅវិនិយោគក្នុងមុខជំនួញ ស្របគ្នានេះដែរពេលខ្លះពួកគេយកប្រាក់សម្រាប់ជំនួញមកបំពេញតម្រូវការចាយវាយផ្ទាល់ខ្លួន។ ការធ្វើបែបនេះគឺខុសហើយថែមទាំងអាចប៉ះពាល់អនាគតរបស់អាជីវកម្មផងដែរ។ ជាការល្អពួកគាត់គួរ បង្កើតគណនីពីរផ្សេងគ្នា មួយសម្រាប់អាជីវកម្ម និងមួយទៀតសម្រាប់ការចាយវាយផ្ទាល់ខ្លួន។

 

៣ ការយកឈ្នះបំណុល

ពេលខ្លះបន្ទាប់ពីបញ្ចប់មហាវិទ្យាលយ័ យុវជនមួយចំនួនអាចនឹងមិនទាន់ដកខ្លួនរួចពីបំណុលឬប្រាក់កម្ចីសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ពួកគេ។ ហេតុដូចនេះហើយ ទើបយុវជនមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការបណ្ដាក់ទុនឬចាប់ផ្ដើមមុខជំនួញ។ យ៉ាងណាមិញ នេះមិនមែនជាបញ្ហាធំណាស់ណានោះទេ ដរាបណាអ្នកមានឆន្ទៈ គម្រោងផែនការ ការសន្សំនិងបញ្ជីថវិការឲច្បាស់លាស់ នោះមុខជំនួញរបស់អ្នកនឹងមានការរីកចម្រើន ស្របពេលនេះអ្នកក៏អាចយកប្រាក់នោះទៅរំលោះបំណុលចាស់។x