កម្ចី

វីធីសាស្រ្តក្នុងការទទួលប្រាក់កម្ចី

វីធីសាស្រ្តក្នុងការទទួលប្រាក់កម្ចី

យុវជនខ្មែរខ្លះមានគំនិតបង្កើតថ្មី និងចូលចិត្តសាកល្បងក្នុងបណ្ដាក់ទុននានាដើម្បីទទួលបានបទពិសោធន៍និងការរីកចម្រើន។ យ៉ាងណាមិញ ហិរញ្ញវត្ថុគឺជាឧបសគ្គចម្បងសម្រាប់សហគ្រិនវយ័ក្មេងទាំងនោះ។ ខាងក្រោមនេះជាវិធីសាស្រ្តក្នុងការស្វែងរកប្រាក់កម្ចីនិងដើមទុនសម្រាប់មុខជំនួញ៖

 

១ ការផ្តល់ហិរញ្ញប្បទានដោយខ្លួនឯង

ប្រាក់សន្សំក្នុងកូនជ្រូកប្រចាំខែ ការលក់ទ្រព្យសម្បិត្តផ្ទាល់ខ្លួនអ្នក (ផ្ទះ ឡាន ម៉ូតូ គ្រឿងអលង្ការ) ប្រាក់សន្សំក្នុងគណនីប្រចាំ និងការស្នើសុំប្រាក់កម្ចីពីធនាគារសុទ្ធសឹងតែជាវិធីសាស្រ្តក្នុងការទទួលបានថវិការសម្រាប់ចាប់ផ្ដើមមុខជំនួញរបស់អ្នក។

 

២ មិត្តភក្តិឬគ្រួសារ

បើអ្នកមិនចង់ស្នើរប្រាក់កម្ចីពីធនាគារទេ ដោយសារការប្រាក់ខ្ពស់និងមានរយៈពេលវែងពេកឬខ្លីពេក នោះអ្នកអាចស្វែងរកជំនួយពីមិត្តជិតស្និទ្ធឬក្រុមគ្រួសារ និងខ្ចីប្រាក់ក្នុងចំនួនណាមួយ ដោយធ្វើក្រដាសស្នាមនិងកិច្ចសន្យាត្រឹមត្រូវជាមួយពួកគេដើម្បីបង្កើតទំនុកចិត្ត និងសន្យាសងតាមកាលកំណត់។ នេះជាជម្រើសល្អបំផុតព្រោះ មនុស្សទាំងនោះមានការយោគយល់ច្រើនដល់ពួកយើងថ្មីថ្មោង។

 

៣ វិនិយោគគិនទេវតា

បើអ្នកមិនមានប្រាក់គ្រប់គ្រាន់ឬទ្រព្យសម្បិត្តសម្រាប់លក់ ឬក៏មានបងប្អូនជាអ្នកមាននោះទេ។ យុវជនដែលមានគំនិតចង់វិនិយោគ អាចស្វែងរកជំនួញបានពីវិនិយោគគិនទេវតាដែលមានភាពជោគជយ័និងទ្រព្យសម្បត្តិហូរហារ ដែលពួកគេទាំងនោះរមែងផ្ដល់ឱកាសយ៉ាងទូលំទូលាយដល់យុវជនជំនាន់ក្រោយឲសាកល្បងដើរលើវិថីនេះ។