អាជីវកម្ម

គន្លឹះរៀបចំហិរញ្ញវត្ថុទាំង ៣ចំណុច សម្រាប់សហគ្រិនក្មេងខ្ចីទាំងឡាយ

គន្លឹះរៀបចំហិរញ្ញវត្ថុទាំង ៣ចំណុច សម្រាប់សហគ្រិនក្មេងខ្ចីទាំងឡាយ

សម្រាប់សហគ្រិនវយ័ក្មេងទាំងឡាយនៅកម្ពុជា វាប្រាកដជាមានការលំបាកក្នុងរៀបចំទុកដាក់ ចាយវាយ និងសន្សំដើម្បីធ្វើឲហរិញ្ញវត្ថុដែលមាននៅក្នុងដៃមានប្រសិទ្ធភាពនិងស្ថេរភាពសម្រាប់មុខជំនួញរបស់អ្នក។ ខាងក្រោមនេះជាដំបូន្មានខ្លះៗដែលអ្នកពុំគួរមើលរំលង៖

 

១ ពិនិត្យមើលឥណទានរបស់អ្នក

ប្រជាជនខ្មែរភាគច្រើនមិនសូវចាប់អារម្មណ៌ពីពិន្ទុឥណទានរបស់ពួកគេឡើយ។ អាស្រយ័ហេតុនេះ ប្រសិនបើអ្នកស្ថិតនៅក្នុងជំពូកក្រុមនេះ អ្នកចាំបាច់ត្រូវស្ទុះស្ទា ខ្វាត់ខ្វែងស្នើសុំរបាយការណ៍ឥណទានពីធនាគារដោយឥតគិតថ្លៃ។ ព្រោះថានៅពេលដែលអ្នកដឹងអំពីពិន្ទុនិងស្ថានភាពរបស់អ្នកហើយវាបង្កភាពងាយស្រួលសម្រាប់អ្នកក្នុងការសន្សំពិន្ទុបន្ថែមដើម្បីជាប្រយោជន៍ដល់មុខជំនួញរបស់អ្នក និងការគ្រប់គ្រងហិរញ្ញវត្ថុ។

 

២ សន្សំសំចៃតាមដែលអាចទៅរួច

វាប្រហែលជាពិបាកបន្ដិចនៅពេលតំបូងក្នុងការកាត់បន្ថយការចាយវាយរបស់អ្នកប្រចាំថ្ងៃ ដើម្បីសន្សំលុយខ្លះក្នុងការវិនិយោគជំនួញរបស់អ្នក។ អ្នកមិនចាំបាច់កាត់បន្ថយចំណាយទាំងស្រុងនោះទេ សន្សំក្បាលកាក់ក៏អាចជួយសម្រួលអ្នកខ្លះដែរ។ ឧទាហរណ៍៖ បើអ្នកចូលចិត្តញាំុកាហ្វេប្រ៊េនមួយកែវ ៥ដុល្លារ នោះអ្នកគប្បីកាត់បន្ថយមកញាុំកាហ្វេឆុងខ្លួនឯងនៅផ្ទះវិញ។

 

៣ ស្វែងរកអ្នកផ្ដល់ដំបូន្មានផ្ទាល់ខ្លួន

សម្រាប់ចំណុចនេះប្រហែលជាមិនសូវនិយមក្នុងស្រទាប់ប្រជាជនខ្មែរនោះទេ ប៉ុន្ដែការដែលមានមនុស្សម្នាក់ដែលមានបទពិសោធន៍ក្នុងការផ្ដល់ដំបូន្មានដល់អ្នកជាការល្អសម្រាប់សហគ្រិនថ្មីថ្មោង។ អ្នកទាំងនោះអាចជួយឲអ្នករីកចម្រើន និងផ្ដល់មេរៀនជីវិតនានាដល់អ្នក សម្រាប់ការធ្វើជំនួញ។