អាជីវកម្ម

គំនិតថ្មីៗសម្រាប់បង្កើតមុខជំនួញ (ភាគទី2)

គំនិតថ្មីៗសម្រាប់បង្កើតមុខជំនួញ (ភាគទី2)

អ្នកចង់រកស៊ីមែនទេ តែមិនដឹងធ្វើអ្វី មិនដឹងបើកមុខរបរអ្វី ខាងក្រោមនេះជាអត្ថបទភាគទី១ ដែលមានគំនិតសម្រាប់ជំនួញទាំង៩ តពីភាគមុនជូនដល់អ្នកអានខ្មែរទាំងអស់ដើម្បីជាប្រយោជន៍៖

 

១០ អ្នកដេគរ័ខាងក្នុង

ជំនាញនេះពិបាកណាស់ តែបើអ្នកបញ្ចប់ការសិក្សាពីថ្នាក់ជំនាញនេះប្រហែលជាត្រូវប៉ាន់ ពីព្រោះឥឡូវនេះទីផ្សារការងារមានខ្ពស់។ តម្រូវការអ្នកដេគរ័ផ្ទះ ហាង ខុនដូ និងអាគារនានា មានការរីកចម្រើនខ្លាំង។ ប្រាក់ក៏រកបានច្រើនដែរ។

 

១១ គ្រូបង្វឹកផ្ទាល់ខ្លួន

ប្រជាជនកម្ពុជាបច្ចុប្បន្នចាប់ផ្ដើមខ្វល់ខ្វាយពីសុខភាពរាងកាយរបស់ពួកគេ ហើយមួយចំនួនបានចាប់អារម្មណ៌ក្នុងការហាត់ប្រាណយករាងស្អាត។ ដូចនេះបើអ្នកមានសាច់ដុំកង់ៗ និងមានបទពិសោធន៌ក្នុងការហាត់ប្រាណដែលត្រូវតាមក្រិតក្រម នោះអ្នកអាចលក់សេវានេះទៅកាន់តម្រូវការសិស្ស។

 

១២ អ្នករៀបចំមង្គលការ

ក្នុងនោះមានសេវាកម្មផ្សេងៗ ដូចជា សម្អាងការ តុបតែងរោង ម្ហូបអាហារ ក្រុមសម្របសម្រួល តន្ត្រី និងឈុតកូនក្រមុំជាដើម។ មុខរបរនេះចំណាយពេល និងចំណាយទុនគួរសម តែរកមកវិញបានច្រើន។

 

១៣ FREELANCE GRAPHIC DESIGNER

បើអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់ក្លាយជាបុគ្គលិកពេញម៉ោងទេ អ្នកអាចធ្វើជា

FREELANCE GRAPHIC DESIGNER បានបើអ្នកមានជំនាញ និងទេពកោសល្យ។

 

១៤ ជាងកាត់សក់

សមយ័នេះជាងកាត់សក់ មិនចាំបាច់ទាល់តែអង្គុយចាំនៅហាងទេ អ្នកអាចក្លាយជាជាងកាត់សក់ចលត័សម្រាប់បុរសនិងនារីតាមតម្រូវការ ដោយគ្រាន់តែខលមួយរីង។

១៥ សេវាកម្មរើផ្ទះ

មុខរបរនេះក៏មិនទាន់ទូលំទូលាយដែរនៅខ្មែរ នេះជាឱកាសល្អសម្រាប់អ្នក។ សេវាកម្មនេះជួយសម្រាលបន្ទុកអតិថិជន ដោយជួយដឹកជញ្ជូននិងរើឥវ៉ាន់ពួកគេ ពេលប្ដូរទីលំនៅ។

 

១៦ បង្ហាត់តន្ត្រី

បើអ្នកជាតន្រ្តីករម្នាក់ នោះអ្នកអាចបើកថ្នាក់បង្រៀនតាមផ្ទះដល់ក្មេងៗ ឬអតិថិជនណាដែលមានបំណងចង់ចេះលេងឧបករណ៌តតន្រ្តី។

 

១៧ ជាងថតរូប

វិសយ័នេះហាក់រីកសុះសាយនៅកម្ពុជា មានក្រុមហ៊ុនឯកជនជាច្រើនផ្ដល់សេវាកម្មថតរូបតាមមង្គលការ ខួបកំណើត ឬពិធីផ្សេងៗ។

 

១៨ ចុងភៅតាមផ្ទះ

បើអ្នកចេះធ្វើម្ហូបឆ្ងាញ់ អ្នកអាចបង្កើតជាមុខរបរផ្ដល់សេវាកម្មធ្វើម្ហូបតាមផ្ទះ និងគិតតម្លៃជាខែ តាមតម្រូវការអតិថិជន អាចជាអាហារពេលព្រឹក ថ្ងៃឬល្ងាចជាដើម។