ព័ត៌មាន

រឿងទាំង៥ដែលអ្នកត្រូវធ្វើពេលបាត់កាបូបលុយ

រឿងទាំង៥ដែលអ្នកត្រូវធ្វើពេលបាត់កាបូបលុយ

កាបូបលុយជារបស់សំខាន់ព្រោះវាមានផ្ទុកលុយ អត្តសញ្ញាណបណ្ណ័ កាតធនាគារ បណ្ណ័បើកបរ និងឯកសារផ្សេងៗដែលអាចយកតាមខ្លួនបាន។ យ៉ាងណាមិញទោះប្រយត្ន័យ៉ាងណាក៏អាចមានការភ្លាត់ស្នៀត ឬចោរលួចបានដែរ ជាពិសេសចំពោះស្រ្តីកម្ពុជាទន់ខ្សោយដែលងាយរងគ្រោះ។ អ្វីទាំង១០នេះគឺជារឿងចាំបាច់ដែលអ្នកត្រូវធ្វើភ្លាមៗបន្ទាប់ពីបាត់កាបូប៖

 

១ ទីមួយ តើអ្នកភ្លេច ត្រូវគេលួច ឬ ច្រឡំដៃ

ពេលខ្លះអ្នកអាចមកធ្វើការហើយភ្លេចយកកាបូបលុយមក ឬ ចូលហាងទិញឥវ៉ាន់ហើយភ្លេចកាន់ចេញ ឬ ច្រឡំដៃទុកចោល។ តែបើមិនមែនទាំងពីរនេះទេ អ្នកប្រហែលជាអាចត្រូវចោរលួច។ ដូចនេះសូមស្វែងរកឲអស់លទ្ធភាព និងប្រាកដក្នុងចិត្តសិនសឹមប្ដឹងប៉ូលីសជាជាងធ្វើឲពួកគេខាតពេល។

 

២ ខលទៅធនាគារដើម្បីឲពួកគេបិទបណ្ណ័ឥណទានរបស់អ្នកជាប្រញ៉ាប់

បើអ្នកយឺតក្នុងការផ្ដល់ដំណឹងដល់ធនាគារនោះអ្នកអាចនឹងមានគ្រោះធំព្រោះ ពួកចោរ ឬអ្នកដែលរើសបានកាបូបលុយរបស់អ្នកអាចយកកាតនោះទៅដកលុយចាយវាយបានយ៉ាងងាយ។

 

៣ រាយការណ៍ទៅកាន់អាជ្ញាធរក្នុងតំបន់

បើសិនជាអ្នកបាត់បង់ឬត្រូវចោរលួច អ្នកពុំគួរនៅស្ងៀមនោះទេ គួរប្ដឹងប៉ូលីស ឬដាក់ពាក្យបណ្ដឹងតាមចាប់ចោរកុំឲវាហ៊ានធ្វើបែបនេះម្ដងទៀតនៅថ្ងៃក្រោយចំពោះអ្នកដទៃ។ មិនថានៅកម្ពុជាឬនៅទីណានោះទេ ចោរតែងតែមាន ដូចនេះហើយឲច្បាប់ជាអ្នកចាត់ការ។

 

៤ ទៅទីស្នាក់ការបណ្ណ័បើកបរ

ធម្មតាទេ បណ្ណ័បើកបរជារបស់ដែលត្រូវការយកតាមខ្លួន ដូចនេះហើយបើរបាត់អ្នកត្រូវប្រញ៉ាប់ទៅធ្វើថ្មី នៅមន្ទីរស្នាក់ការសាធារណៈនិងដឹកជញ្ជូននៅម្ដុំទួលគោក។

 

៥ បើបាត់សោរ គួរធ្វើថ្មី

ចៃដន្យបើអ្នកបានទុកសោរផ្ទះក្នុងកាបូបនោះអ្នកគួររួសរាន់ធ្វើថ្មី ព្រោះថាចោរអាចតាមរកអ្នកបានតាមអាសយដ្ឋានដែលមានក្នុងបណ្ណ័សម្គាល់ខ្លួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកនិងគ្រួសារបាន។