ការវិនិយោគ

ជំហានទាំង៤សម្រាប់ហិរញ្ញវត្ថុដែលអ្នកគួរចាប់ផ្ដើមនៅអាយុ២០

ជំហានទាំង៤សម្រាប់ហិរញ្ញវត្ថុដែលអ្នកគួរចាប់ផ្ដើមនៅអាយុ២០

សម្រាប់ប្រជាជនខ្មែរ អាយុវយ័ប្រៀបបាននឹងវយ័ដែលនៅក្មេងខ្ចីនៅឡើយ អ្នកខ្លះទើបតែបញ្ចប់វិទ្យាលយ័និងស្ថិតក្នុងបន្ទុកឪពុកម្ដាយ ដោយឡែកមានមួយចំនួនតូចក៏មានភាពឯករាជ្យនិងជោគជយ័ក្នុងជីវិតជាហូរហែរ។

ខុសពីនៅបរទេស កូនៗរបស់ពួកគេមានសេរីភាពនិងឯករាជ្យក្នុងការទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ។ ខាងក្រោមនេះជាអ្វីដែលយុវជនខ្មែរគួរចាប់ផ្ដើមធ្វើនៅអាយុ២០ដើម្បីឲរស់ស្រួលពេលអនាគត៖

 

១ សាកល្បងវិនិយោគ

មិនចាំបាច់ដល់ត្រូវប្រើទុនធំដើម្បីវិនិយោគក្នុងការរកស៊ីនោះទេ ហើយក៏មិនគួរទុកលុយដើម្បីចាយសប្បាយនោះដែរ។ សាកលោមើល បរាជយ័ឬជោគជយ័សុទ្ធតែចំណុចដែលត្រូវរៀន។ ឧទាហរណ៍៖ យុវជនខ្មែរមួយចំនួនបង្កើតមុខរបរលក់ខោអាវអនឡាញ នាំយកគ្រឿងសម្អាងពីបរទេសមកលក់ ខ្លះទៀតបើកខាងកាហ្វេជាដើម។

 

២ យល់ដឹងអំពីបំណុលល្អនិងបំណុលអាក្រក់

មិនចាំបាច់ដល់អាយុច្រើនមានការងារធ្វើលុយរាប់មឺុនក្នុងដៃទើបយល់ ទើមដឹងនោះទេ។ បំណុលល្អគឺជាប្រាក់កម្ចីណាដែលជួយបង្កើនចំណូលត្រឡប់មកវិញ ដូចជាការយកទៅរកស៊ីជាដើម។ តែបំណុលអាក្រក់គឺជាប្រាក់កម្ចីណាដែលខ្ចីទៅហើយបន្ថែមបន្ទុកដល់អ្នក ដូចជាខ្ចីយកទៅទិញសម្ភារៈនិយមណាដែលអ្នកមានលទ្ធភាពសង។

 

៣ សន្សំសម្រាប់ពេលចូលនិវត្តន៍

ស្ដាប់ទៅដូចមិនសមនិងមិននិយមសម្រាប់យុវជនខ្មែរព្រោះអ្នកនៅក្មេងពេកទើបតែ

២០ហ្នឹង យ៉ាងណាមិញការសន្សំមានអ្វីមិនល្អ សន្សំពីក្មេងសល់លុយច្រើនពេលចាស់ទៅអាចយក ទៅធ្វើអ្វីដែលអ្នកចង់ធ្វើពេលចាស់ទៅ ឬឈឺថ្កាត់ជាដើម។

 

៤ បង្កើតមូលនិធិសម្រាប់ពេលអាសន្ន

អ្នកណាទៅមើលឃើញព្រេងវាសនា អ្នកអាចជួបញ្ហាណាមួយដោយមិនបានត្រៀមនិងត្រូវការប្រាក់ដើម្បីដោះស្រាយ ដូចជាពេលឡានខូច ពេលឈឺថ្កាត់ ឬឧបទ្វហេតុនានា។