លុយ

មូលហេតុទាំង៣ដែលអ្នកពុំគួរទិញឡានថ្មី

មូលហេតុទាំង៣ដែលអ្នកពុំគួរទិញឡានថ្មី

ឡានថ្មីប្រហែលជាល្អជាងឡានដែលប្រើហើយ ព្រោះគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាដែលបំពាក់ក្នុងឡានមានលក្ខណៈថ្មីស្រឡាង។ បើអតិថិជនជាអ្នកមានស្ដុកស្ដមមិនជាអ្វីនោះទេ តែសម្រាប់បងប្អូនខ្មែរយើងខ្លះដែលពុំសូវសំបូរហូរហារ រាងពិបាកបន្ដិចហើយ។ នេះជាមូលហេតុទាំង៣ ដែលអ្នកពុំគួរទិញឡានថ្មី៖

 

១ ឡានថ្មីត្រូវបង់លុយច្រើន

ធម្មតាទេរបស់ថ្មីគឺល្អ ហើយថ្លៃជាងរបស់មួយទឹកហើយព្រោះមិនទាន់មានអ្នកជាជិះ ស្របគ្នានេះដែរអ្នកគឹជាម្ចាស់ដំបូងសម្រាប់រថយន្ដមួយគ្រឿងនេះ។ ប៉ុន្ដែបើពិចារណាមកវិញគឺវាខាតខ្លាំងណាស់ គិតដល់ពេលដែលអ្នកចង់លក់វិញ យ៉ាងហោចណាស់ក៏ខាត ៣០% ទៅ ៤០%ដែរ។ បើអ្នកខ្ចីប្រាក់ពីធនាគារដើម្បីទៅទិញឡានថ្មី ទៀតកាន់តែធ្ងន់ក។

 

២ រហស័ ឬ មិនស្ទក់

របស់ថ្មីល្អចឹងហើយ តែប្រើយូរទៅក៏ដូចតែគ្នា។ អ្វីដែលសំខាន់នោះឲតែអ្នកចេះថែទាំ និងបើកទៅមុខបានហើយ មិនចាំាបាច់អីទាល់តែថ្មីចាស់ទេ។ ម្យ៉ាងទៀតចរាចរណ៍នៅកម្ពុជាក៏មិនទូលាយល្វឹង អាចឲអ្នកជាន់កប់ជើងបានដែរ។ អាស្រយ័ហេតុនេះ ឡានមួយទឹកប្រហែលជាល្អជាង ព្រោះជួយសន្សំប្រាក់និងជូនអ្នកទៅបានគ្រប់កន្លែងដូចតែអាថ្មីដែរ។

 

៣ ឡានមួយទឹកជួយសន្សំលុយអ្នកបានច្រើនជាង

ឧទាហរណ៌៖ នេះជាឆ្នាំ ២០១៨ ដូចនេះឡានស៊េរី២០១៨ក៏មានច្រើនដែរប៉ុន្ដែថ្លៃកប់ពពក

ផ្ទុយទៅវិញបើអ្នកសម្រេចចិត្តទិញអាមួយទឹកកាលពី ២ ៣ ឆ្នាំមុនមកជិះ ប្រហែលអាចសល់លុយ រាប់ពាន់ ឬ ឡានខ្លះរាប់មឺុន។ ដូចនេះហើយអស់លុយតិចនិងអស់លុយច្រើនអ្នកសម្រេចចិត្តតាមការគួរចុះ។