អាជីវកម្ម

កម្រងសំណួរចម្លើយទាំង២២ដែលនិយមសួរពេលសម្ភាសន៍ (ភាគទី2)

កម្រងសំណួរចម្លើយទាំង២២ដែលនិយមសួរពេលសម្ភាសន៍ (ភាគទី2)

អត្ថបទនេះជាកម្រងសំណួរចម្លើយបន្ដពីភាគទី១ដែលសរសេរឡើងដើម្បីជាប្រយោជន៍ក៏ដូចជាជួយសម្រួលដល់ប្រជាជនខ្មែរនិងអ្នកអានទាំងអស់ក្នុងការត្រៀមខ្លួនមុនពេលសម្ភាសន៍។ ខាងក្រោមនេះជាកម្រងសំណួរនិងចម្លើយចំនួន១១៖

 

១៣ តើអ្នករំពឹងប្រាក់ខែប៉ុន្មាន?

រំពឹងច្រើនពេកអ្នកអាចបាត់បង់ឱកាស តិចពេកបាត់បង់ប្រយោជន៍ ហេតុដូចនេះត្រូវស្វែងយល់ពីកម្រិតប្រាក់ខែសម្រាប់មុខតំណែងដែលបានដាក់ជាមុនសិនមុនមកសម្ភាសន៍តាមអ៊ីនធើណេតឬសាកសួរអ្នកដទៃ។

 

១៤ តើអ្នកពូកែក្នុងការធ្វើការងារក្រុមឬទេ?

ទោះមិនពូកែក៏ត្រូវតែឆ្លើយ ស្របតាមសំណួរដែរ។ នេះជាឱកាសក្នុងការបង្ហាញសក្ដានុពលជាអ្នកដឹកនាំពីកំណើត។

 

១៥ តើមានអ្វីដែលធ្វើឱ្យអ្នកមួរម៉ៅអំពីមនុស្សដែលអ្នកធ្លាប់ធ្វើការជាមួយទេ?

ទោះអ្នកធ្លាប់មានទំនាស់នឹងពិបាកក្នុងការរួមការងារក៏ដោយ ក៏គប្បីឆ្លើយថា អ្នកមិនមានបញ្ហាក្នុងការរួមការងារនោះទេ បើមានតិចតួចក៏អាចដោះស្រាយបានតាមសន្ដិវិធី។

 

១៦ តើមាននរណាម្នាក់ដែលអ្នកមិនអាចធ្វើការជាមួយបានទេ?

គ្មាននរណាម្នាក់ដែលខ្ញុំមិនអាចធ្វើការជាមួយបាននោះទេ ដរាបណាយើងចេះគោរពឲតម្លៃគ្នា។

 

១៧ ប្រាប់អំពីបញ្ហាណាមួយដែលអ្នកធ្លាប់មានពីមុន។

ធម្មតាទេ បញ្ហាអ្នកណាក៏ធ្លាប់មានដែរ តែបើវាតិចតួចមិនបាច់លើកឡើងទេ ហើយប្រាប់ត្រង់ថាអត់តែម្ដងទៅ។

 

១៨ តើអ្នកធ្វើការដើម្បីប្រាក់ខែឬចំណូលចិត្ត?

អ្នកអាចនិយាយថាប្រាក់ខែជាកត្តាជម្រុញមួយ ក៏ប៉ុន្ដែបើការងារដែលអ្នកធ្វើគឺជាការងារដែលមិនចូលចិត្តឬមិនស្រលាញ់ក៏គ្មាននយ័ដែរសម្រាប់អ្នក។

 

១៩ តើអ្នកជាមនុស្សដែលគួរឲចូលចិត្តឬគួរឲខ្លាច?

តបទៅវិញថា អ្នកជាមនុស្សងាយស្រួលចុះសម្រុងនិងយោគយល់ ថែមទាំងចេះគោរពអ្នកដទៃ យ៉ាងណាមិញអ្នកក៏ជាមនុស្សហ្មត់ចត់និងច្បាស់លាស់ក្នុងការងារ។ ដូចនេះគ្មានអ្វីដែលគួរឲខ្លាចនោះទេ។

 

២០ តើអ្នកមានឆន្ទៈក្នុងការដាក់ផលប្រយោជន៍ក្រុមហ៊ុននៅពីមុខជានិច្ចផលប្រយោ

ជន៍របស់អ្នកដែរឬទេ?

សំណួរនេះរាងពិបាកបន្ដិច តែយ៉ាងណានៅចំណុចនេះអ្នកកំពុងតែចង់ឲគេមើលមកអ្នកក្នុងនាមជាបុគ្គលិកល្អដូចនេះ អ្នកច្បាស់ជាត្រូវនិយាយថា យេស ហើយ។

 

២១ ហេតុអ្វីត្រូវជ្រើសរើសអ្នក?

កុំព្យាយាមបង្ហាញថាអ្នកជាមនុស្សដែលល្អលើសគេ ខ្វះមិនបាន។ ប៉ុន្ដែត្រូវរៀបរាប់ពី បទពិសោធន៍ ទេពកោសល្យដែលសមស្របនឹងមុខតំណែងនោះ។

 

២២ តើអ្នកមានសំណួរអ្វីដែលចង់សួរមកកាន់ពួកយើងដែរឬទេ?

អ្នកអាចសួរអ្វីក៏បាន ឲតែអ្នកឆ្ងល់យ៉ាងសមគួរបំផុត។