លុយ

រវាងPaypalនិងCredit Card តើមួយណាជាជម្រើសល្អក្នុងបង់ថ្លៃទំនិញអនឡាញ?

Posted on

រវាងPaypalនិងCredit Card តើមួយណាជាជម្រើសល្អក្នុងបង់ថ្លៃទំនិញអនឡាញ? ដូចដែលបានដឹងហើយថា បច្ចេកវិទ្យាជាអាវុទ្ធមុខពីរ មានល្អមានអាក្រក់។ មិនខុសគ្នានោះទេ ការចែកចាយពត៌មានផ្ទាល់ខ្លួនតាមរយៈអនឡាញអាចមានផលអវិជ្ជមានមួយចំនួន តែយ៉ាងណាមិញអស់បារម្មណ៌ជាមួយPaypal ព្រោះមានប្រពន្ធ័សន្តិសុខល្អក្នុងការការពារពត៌មានរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ   យុវជនខ្មែរមួយចំនួនធំនៅតែមានចម្ងល់ថា តើរវាងPaypalនិងCredit Cardមួយណាល្អជាងក្នុងការបង់ថ្លៃទំនិញអនឡាញ? ខាងក្រោមជាចំណុចដែលគួរដឹង៖ ក្រេឌីតកាត៖ មានសុវត្ថិភាព ព្រោះវាមានលេខកូដសម្ងាត់ផ្ទាល់ខ្លួន ម៉្យាងវិញទៀតអ្នកអាចបើកឬបិទកុងរបស់អ្នកបានយ៉ាងងាយពេលដែលមានការលួចឬបាត់បង់។ មានភាពងាយស្រួល ព្រោះអ្នកគ្រាន់តែឆូតកាតនិងមិនចាំបាច់កាន់សាច់ប្រាក់ទាំងដុំទៅទិញឥវ៉ាន់។ ស្របគ្នានេះដែរក៏វាគុណវិបិត្តដែរព្រោះ ករណីការចាញ់បោកតាមប្រពន្ធ័អ៊ីនធើណេតមានការកើតឡើងដែលអ្នកគួរប្រុងប្រយត្ន័។ អ្នកចាំបាច់ត្រូវការបញ្ចូលទិន្ននយ័ផ្ទាល់ខ្លួនច្រើនលើក ច្រើនសាររាល់ពេលបញ្ជាទិញ។   Paypal ៖ អ្នកអាចទិញទំនិញបានស្ទើរតែគ្រប់ហាងទំនិញជុំវិញពិភពលោកជាពិសេស ខាងសហគមន៍អឺុរ៉ុប។ អ្នកមិនចាំបាច់បញ្ចូលពត៌មានច្រើនដង គ្រាន់តែចុះឈ្មោះម្ដងជាការស្រេច។ អ្នកមិនចាំបាច់ខ្វល់ខ្វាយពីសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកនោះទេ ព្រោះមានបច្ចេកវិទ្យាតឹងរឹុងដែលអាចការពារពត៌មានរបស់អ្នកបាន។ បើអ្នកចំណាយច្រើន អ្នកអាចសន្សំពិន្ទុដូរយករង្វាន់ផ្សេងៗ។ ស្របគ្នានេះដែរក៏មានចំណុចអវិជ្ជមានដូចជា អ្នកត្រូវឆែកនិងត្រួតពិនិត្យទំនិញច្រើនដងមុនសម្រេចចិត្តបង់ថ្លៃ។ អ្នកត្រូវមានការប្រុងប្រយត្ន័ខ្ពស់ក្នុងការទិញទំនិញ ចៀសវាងការចាញ់បោកគេ។ អ្នកត្រូវបង្កើតលេខសម្ងាត់ដែលវែង សម្រាប់គណនីផ្ទាល់ខ្លួន។ ក្នុងករណីអ្នកដូរទូរសព្ទ័ នោះពត៌មានទាំងនោះត្រូវលុបចោល។  

លុយ

តើPaypalខុសពីCredit Cardយ៉ាងដូចម្ដេច?

Posted on

តើPaypalខុសពីCredit Cardយ៉ាងដូចម្ដេច? សម្រាប់យុវជនខ្មែរដែលចូលចិត្តទិញទំនិញតាមអនឡាញប្រាកដជាធ្លាប់ដឹងហើយ អំពីមធ្យោបាយបង់ប្រាក់អេឡិចត្រូនិចដូចជា Paypal, Mastercard, Visa Card ជាដើម។ Paypal និង Credit Card សុទ្ធសឹងតែជាមធ្យោបាយបង់ប្រាក់អេឡិចត្រូនិច ហើយវាមានភាពងាយស្រួលព្រោះមិនចាំបាច់បង់ប្រាក់សុទ្ធ។ ថ្ងៃនេះយើងសូមលើកយកពីភាពខុសគ្នារវាងPaypal និង Credit Cardមកបកស្រាយ។   PayPal គឺជាវិធីផ្ញើនិងទទួលប្រាក់នៅតាមអ៊ីនធឺណិត។ ជំនួសឱ្យការផ្ញើមូលប្បទានប័ត្រនិងការបញ្ជាទិញដោយប្រើលុយសុទ្ធអ្នកអាចប្រើ Paypal ។ ក្នុងករណីដែលអ្នកចង់បញ្ចូលគណនី Paypal របស់អ្នកនោះអ្នកគ្រាន់តែផ្ទេរប្រាក់ពីកាតឥណទានឬគណនីធនាគាររបស់អ្នកចូលទៅកាន់គណនី។ អ្នកមិនចាំបាច់កាន់កាបូបទៅនោះទេ កាន់តែទូរសព្ទ័មួយដែលមានគណនីនោះជាការស្រេច។ លើសពីនេះទៅទៀតអ្នកអាចពិនិត្យមើលសាច់ប្រាក់និងតាមដានការហិរញ្ញវត្ថុរបស់អ្នកតាមទូរសព្ទ័ដៃបានយ៉ាងងាយ។ ថ្វីបើ Paypal មានប្រតិបត្តិការនៅតាមបណ្តាប្រទេសភាគច្រើននិងអាចប្រើបានប្រហែល 19 រូបិយប័ណ្ណក៏ដោយ ក៏ប្រតិបត្តិការឥតក្រដាសនេះមិនទាន់បានទៅដល់ប្រទេសមួយចំនួននៅឡើយ។   ប័ណ្ណឥណទានគឺគ្រាន់តែជាកាតប្លាស្ទិកដែលត្រូវបានប្រើជំនួសប្រាក់ពិត។ ដូចគ្នានឹង Paypal ដែរអ្នកអាចទិញទំនិញនិងទទួលបានការទូទាត់ដោយប្រើប័ណ្ណឥណទាន។ ខុសពី Paypal បណ្ណ័ឥណទានមានកម្រិត បើសិនជាអ្នកចាយលើសកម្រិតនោះមាននយ័ថា អ្នកកំពុងខ្ចីប្រាក់ពីធនាគារ។ ប្រសិនបើអ្នកមានប័ណ្ណឥណទានអ្នកមិនចាំបាច់ព្រួយបារម្ភអំពីសមតុល្យគណនីពិតប្រាកដរបស់អ្នកទេព្រោះអ្នកអាចទិញអ្វីបានដោយការខ្ចីលុយពីធនាគារ។ ជាទូទៅប័ណ្ណឥណទានមានកាលបរិច្ឆេទនៅពេលដែលដល់ពេលកំណត់អ្នកត្រូវតែបង់ប្រាក់សងធនាគារហើយមិនមានគិតការប្រាក់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីអ្នកបង់ប្រាក់យឺត នោះអ្នកត្រូវតែបង់ប្រាក់ពិនយ័បន្ថែមពីលើប្រាក់បំណុល។  

លុយ

តើធនាគារយកលុយខ្ញុំទៅធ្វើអ្វីខ្លះ?

Posted on

តើធនាគារយកលុយខ្ញុំទៅធ្វើអ្វីខ្លះ? អ្នកអានទាំងអស់គ្នាមានដែលឆ្ងល់ទេ ថាតើធនាគារយកលុយអ្នកទៅធ្វើអ្វីខ្លះ ប្រជាជនខ្មែរមិនតិចអ្នកទេ ដែលយកលុយទៅដាក់ធនាគារ។ អត្ថបទថ្ងៃនេះនឹងលើកកកាយពីអ្វីដែលធនាគារធ្វើចំពោះលុយអ្នក៖   ធនាគារយកលុយរបស់អ្នកទៅបង់សេវាកម្ម ដែលពួកគេដាក់តម្លើងក្នុងទូរសព្ទ័ដៃ ឬតាមអ៊ីនធើណេត។   ចំណាយលើថ្លៃកាតឥណពន្ធដែលមានបន្ទះឈីប ថ្ម និងបច្ចេកវិទ្យាទូទាត់ដោយស្វយ័ប្រវត្តិ។   បង់ថ្លៃប្រតិបត្តិការប័ណ្ណឥណពន្ធនៅតាមក្រុមហ៊ុនឬកន្លែងលក់រាយតូចតាចដែលទទួលយកកាតសម្រាប់ទូទាត់ប្រាក់។   សម្រាប់ថ្លៃសេវាកម្មឲទៅធនាគារផ្សេងរាល់ពេលអ្នកដកសាច់ប្រាក់ពីម៉ាស៊ីនធនាគារ។   លុយរបស់អ្នកមិនមែនតម្កល់ទុកមួយកន្លែងនោះទេ។ ជារៀងរាល់ពេល ធនាគាររមែងដកយកប្រាក់របស់អ្នកដើម្បីវេរបន្ដសម្រាប់អ្នកស្នើសុំប្រាក់កម្ចី។ កុំភយ័អី!! លុយរបស់អ្នកមិនទៅណ​ានោះទេ។    

អាជីវកម្ម

3 គន្លឹះសំរាប់កាត់បន្ថយថ្លៃឈ្នួលពលកម្ម

Posted on

3 គន្លឹះសំរាប់កាត់បន្ថយថ្លៃឈ្នួលពលកម្ម   អត្រានៃអ្នកចេះដឹងនៅកម្ពុជាមានច្រើន អាស្រយ័ហេតុនេះហើយកម្លាំងពលកម្មមានកំណើនដែរ។ ច្បាស់ណាស់តម្លៃនៃការជួល និងការបណ្តុះបណ្តាលបុគ្គលិកគឺខ្ពស់។ ថ្ងៃនេះស្ពាននឹងណែនាំអំពីគន្លឹះក្នុងការកាត់បន្ថយចំណាយថ្លៃឈ្នួលពលកម្ម៖   ការហ្វឹកហ្វឺនឆ្លងការងារ   ជាទូទៅនិយោជិកដែលមានជំនាញក្នុងការងារជាក់លាក់ម្នាក់អាចមានតម្លៃខ្ពស់ដោយសារតែកម្រិតចេះដឹងនិងគុណតម្លៃនៃការងាររបស់គាត់។ ម្យ៉ាងវិញទៀត កាលណាក្រុមហ៊ុនមួយមានបុគ្គលិកដែលមានឯកទេសច្រើនពេកអាចបង្កើនចំណាយប្រាក់ខែនិងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺមិនសូវមានភាពបត់បែន។   ដំណោះស្រាយដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយថ្លៃពលកម្មនិងការបង្កើនភាពបត់បែនរបស់អង្គភាពរបស់អ្នកគឺការបណ្តុះបណ្តាលបុគ្គលិកឆ្លងការងារ ពោលគឺហ្វឹកហ្វឺនពួកគេឲចេះអំពីរបៀបទទួលខុសត្រូវថ្មីចំពោះការងារដែលមិនមែនជាមុខជំនាញរបស់ខ្លួន។   ប្ដូរទៅមួយសប្តាហ៍ធ្វើការបួនថ្ងៃ   រាល់ថ្ងៃដែលក្រុមហ៊ុនរបស់អ្នកបើកគឺជាថ្ងៃមួយទៀតដែលអ្នកត្រូវចំណាយប្រាក់លើថ្លៃប្រតិបត្តិការ។ មធ្យោបាយជាក់ស្តែងមួយដើម្បីសន្សំប្រាក់និងលើកកម្ពស់ការពេញចិត្តរបស់បុគ្គលិកគឺប្ដូរឲពួកគេធ្វើការមួយសបា្ដហ៍បួនថ្ងៃ វាប្រហែលជាមិនសូវនិយមទេនៅកម្ពុជា ប៉ុន្ដែអ្នកគួរពិចារណាសាកល្បង។ ជាធម្មតាមួយថ្ងៃនិយោជិកធ្វើការប្រាំបីម៉ោងជារៀងរាល់ថ្ងៃពេញមួយសបា្ដហ៍ ដូចនេះតាមគោលការណ៍ថ្មីអ្នកអាចប្ដូរទៅធ្វើការមួយថ្ងៃ១០ម៉ោងក្នុងរយៈពេល៤ថ្ងៃជំនួសវិញ ហើយថែមទាំងផ្ដល់ពេលវេលាចុងសប្ដាហ៍ឲគេសម្រាកបានច្រើនផង ដែលជាកត្តាមួយដែលជួយជម្រុញផលិតភាពរបស់បុគ្គលិក។   ការវិនិយោគក្នុងការរក្សានិយោជិតដែលមានគុណភាព   អ្នកប្រហែលជាគិតថា បុគ្គលិកដែលមានគុណភាពទាមទារប្រាក់ខែច្រើនដើម្បីឲសមនឹងតម្លៃរបស់គាត់។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមានបុគ្គលិកឆ្នើម នោះពួកគេអាចជួយជម្រុញការរីកចម្រើនក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់នឹងពួកគេនោះទេ អ្នកអាចនឹងបាត់បង់ធនធាន។ ពេលដែលមុខតំណែងណាមួយទំនេរនោះក្រុមហ៊ុនរបស់អ្នកនឹងមានដំណើរការយឺត ទម្រាំតែរកបានបុគ្គលិកថ្មីនិងបង្វឹកការងារទៀតនោះ អ្នកប្រាកដជាត្រូវចំណាយទាំងប្រាក់និងពេលវេលា។ អាស្រយ័ហេតុនេះហើយ អ្នកគួររក្សាទុកបុគ្គលិកដែលមានធនធានឲបានល្អ ដោយផ្តល់ឲពួកគេនូវ (1) ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ដែលមានការប្រកួតប្រជែង (2) កំណត់និយមន័យការងារនិងគោលដៅ។ (3) វិនិយោគក្នុងការបណ្តុះបណ្តាលសមត្ថភាពបន្ថែម។

លុយ

ចំណុចទាំង៣យ៉ាងដែលអ្នកគួរពិចារណាមុនសម្រេចចិត្តដាក់លុយនៅធនាគារ

Posted on

ចំណុចទាំង៣យ៉ាងដែលអ្នកគួរពិចារណាមុនសម្រេចចិត្តដាក់លុយនៅធនាគារ ប្រជាជនខ្មែរមិនក្រោមលានអ្នកនោះទេដែលបានយកលុយទៅផ្ញើរឬបង្កើតគណនី សន្សំនៅធនាគារដែលខ្លួនទុកចិត្ត។ អាស្រយ័ហេតុនេះហើយទើបយើងលើកយកអត្ថបទនេះមកចុះផ្សាយ សម្រាប់ជាប្រយោជន៍ដល់អ្នកអានដើម្បីទុកជាពត៌មាននិងចំណេះដឹងមុនសម្រេចចិត្តយកលុយទៅដាក់ធនាគារ៖   ១ ទីតាំងធនាគារ ជាការពិតណាស់បន្ទាប់ពីសម្រេចចិត្តយកលុយទៅដាក់នៅធនាគារណាមួយហើយ អ្នកក៏ពុំគួរមើលរំលងទីតាំងធនាគារនោះផងដែរ។ ជួនកាលធនាគារអាចផ្ដល់ការប្រាក់ខ្ពស់ ក៏ប៉ុន្ដែទីតាំងឆ្ងាយពីលំនៅស្ថានអ្នក ពុំមានសាខាច្រើន ហើយទូរដកប្រាក់ក៏មានកំណត់ដែលប៉ះពាល់ដល់ពេលវេលារបស់អ្នកក្នុងការធ្វើដំណើរ ដាក់ប្រាក់ឬដកប្រាក់ជាដើម។   ២ ប្រាក់កម្ចី ការសម្រេចចិត្តក្នុងការទុកដាក់លុយនៅធនាគារដែលមានសុវត្ថិភាពជាការល្អ តែយ៉ាងណាមិញអ្នកកុំភ្លេចគិតគូរពីគម្រោងនាពេលអនាគតផងដែរ។ ឧទាហរណ៌ថាអ្នកចង់បើកមុខរបររកស៊ីហើយគ្មានដើមទុន នោះអ្នកប្រាកដជានឹកឃើញដល់ធនាគារមុនគេហើយ។ ពេលខ្លះធនាគារដែលអ្នកផ្ញើរប្រាក់អាចគិតការខ្ពស់ដែលអ្នកមិនអាចទ្រាំទ្របាន អាស្រយ័ហេតុនេះហើយអ្នកត្រូវគិតគូរឲបានវែងឆ្ងាយមុនសម្រេចចិត្ត ព្រមទាំងគិតពីប្រយោជន៍នាពេលអនាគតផង។   ៣ ពិនិត្យតាមដានឱ្យបានទៀងទាត់ មិនថាមនុស្សឬម៉ាស៊ីនទេ តែងមានកំហុសជានិច្ច ដូចគ្នាទៅនឹងធនាគារដែរ ពេលខ្លះវាអាចមានកំហុសដោយអចេតនាមួយកើតឡើងចំពោះហិរញ្ញវត្ថុរបស់អ្នក។ ដូចនេះមានតែការតាមដានឲបានទៀងទាត់ទេជាការល្អ។ លើសពីនេះទៅទៀត មុននឹងសម្រេចចិត្ត អ្នកគួរតែអានឯកសារគោលការណ៍និងពត៌មានរបស់ធនាគារឲបានច្បាស់លាស់សិនចៀសវាងការភន្ដ័ច្រឡំដោយប្រការណាមួយ។