អាជីវកម្ម

គ្មានលុយក៏អាចធ្វើជំនួញបាន

Posted on

គ្មានលុយក៏អាចធ្វើជំនួញបាន អ្នកចង់បង្កើតមុខរបររកសីុតែគ្មានដើមទុនមែនទេ? តើត្រូវធ្វើយ៉ាងណា? ពិតណាស់បើអ្នកពិតជាមានឆន្ទៈប្រាកដមែន ដូច្នេះសូមកុំឲលុយក្លាយជាឧបសគ្គរារាំងអ្នកពីការបង្កើតមុខរបរអី។ អ្នកត្រូវមានភាពឆ្នៃប្រឌិតនិងបង្កើតថ្មី មានសហគ្រិនជាច្រើនដែលបង្កើតមុខរបរពីដៃទទេរ ដូចនេះអ្នកក៏អាចធ្វើបានដូចគ្នា។ គំនិតខាងក្រោមនេះសង្ឃឹមថាអាចជួយបំភ្លឺផ្លូវអ្នកបាន៖ ១ ចាប់ផ្តើមអាជីវកម្មសេវាកម្ម ប្រសិនបើអ្នកមិនមានដើមទុនចាប់ផ្តើមអាជីវកម្មទេ សេវាកម្មអាជីវកម្មមានភាពល្អឥតខ្ចោះព្រោះវាតម្រូវឲអ្នកលក់សេវាកម្មតែប៉ុណ្ណោះ ក្រោយមកអ្នកអាចពង្រីកវាជាបន្ដបន្ទាប់បាន។ អាជីវកម្មសេវាកម្មដែលពេញនិយមនៅកម្ពុជាមានដូចជា សេវាជួសជុលមាស៊ីនត្រជាក់តាមផ្ទះ សេវាកម្មសំអាតផ្ទះ ឬ ជួសជុលទូរសព្ទ័ឬទូរទស្សន៏ ជួសជុលបរិក្ខារបន្ទប់ទឹកនិងបោកគក់ជាដើម។ ២ ធ្វើអ្វីដោយខ្លួនឯង ពេលបើកអាជីវកម្មដំបូងអ្នកចាំបាច់ត្រូវពឹងផ្អែកលើមូលធនញើសរបស់អ្នកជាគោល។ អ្នកត្រូវការសន្សំក្បាលកាក់ដើម្បីឲមុខរបរដើរទៅមុខ ដូចនេះមាននយ័ថា អ្នកពុំទាន់មានធនធានគ្រប់គ្រាន់សម្រាប់ជួលបុគ្គលិកមកធ្វើការជំនួសនោះទេ អាស្រយ័ហេតុនេះហើយអ្នកត្រូវរំពឹងលើញើសឈាមខ្លួនឯង តាំងពីការងារទីផ្សារ ការលក់ គណនេយ្យ បោសសម្អាត ជួសជុល និងបច្ចេកទេសការងារផ្សេងៗ។ ការធ្វើកិច្ចការទាំងអស់នេះដោយខ្លួនឯងជួយសន្សំលុយអ្នកហើយនឹងជួយអ្នកឱ្យយល់ពីប្រភេទជំនាញនីមួយៗនិងតម្រូវនៅពេលធ្វើអាជីវកម្ម។ ៣ ចាប់ផ្តើមធម្មតាឬតូចតាច ក្តីសុបិន្តរបស់អ្នករកសីុគ្រប់រូបគឺអាចបង្កើតមុខជំនួញដ៏ធំមួយដែលអាចផ្គត់ផ្គង់សេវាកម្មនិងផលិតផលគ្រប់គ្រាន់។ យ៉ាងណាមិញអ្នកមិនអាចលោភលន់ស្រវាអោបភ្នំ ពេលដែលដើមទុនខ្សត់ខ្សោយនោះទេ ចាំបាច់ត្រូវតែធ្វើពីរឿងតូចតាចសិន។ ពេលដែលអ្នកប្រមូលបានអតិថិជន និងចំណូលគ្រប់គ្រាន់សម្រាប់ឈានមួយជំហានទៀត សឹមពង្រីកសាខាឬចែកចាយបន្ដ។ ជាក់ស្ដែងដូចជាអ្នកលក់ផលិតផលគ្រឿងសម្អាងតាមអនឡាញ ដំបូងពួកគាត់គ្រាន់តែបង្ហោះលក់ធម្មតា ក្រោយមកពេលដែលមានគាំទ្រច្រើនគាត់ក៏ចាប់ផ្ដើមបើកហាងនិងដេប៉ូចែកចាយនានា។ អ្វីដែលសំខាន់ក្នុងការចាប់ផ្ដើមជំនួញគឺដើរម្ដងមួយជំហាន ផ្ដល់សេវាកម្មនិងគុណភាពល្អ សម្រាប់ប្រមូលទំនុកចិត្តអតិថិជន ក្រោយមកអ្វីៗនឹងដំណើរការរលូន។ ៤ រៀនសូត្រពីអ្នកដទៃ អ្នកមិនអាចក្លាយជាសហគ្រិនជោគជយ័ម្នាក់ដោយគ្មានបទពិសោធន៏ឬធ្លាប់ប្រឡូកក្នុងសង្គមនោះទេ។មុនពេលអ្នកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អ្នកគួរធ្វើកម្មសិក្សាជាមួយនរណាម្នាក់ដែលពាក់ពន្ធ័នឹងអាជីវកម្មនោះជាមុនសិន។ ឧទាហរណ៏៖ […]

未分類 Uncategorised

គន្លឺះមានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក

Posted on

អត្ថបទព័ត៌មានរបស់ PPCBank: “គន្លឺះមានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក” បញ្ហាប្រឈមធំបំផុតរបស់អ្នកគឺ ការស្វែងរក និងចាប់យកអតិថិជនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក ហ្កេមសម្រាប់ អាជីវកម្មខ្នាតតូចតែងតែមានភាពប្រែប្រួលាជីវកម្មនឹងមានការរីកចំរើនក្នុងរយៈពេលពីរបីខែ ប៉ុណ្ណោះ បន្ទាប់មកអតិថិជនបានបញ្ឈប់ការគាំទ្រវិញដោយគ្មានហេតុផលច្បាស់លាស់។ នៅពេលអតិថិជនឈប់គាំទ្រដូចនេះ រឿងចុងក្រោយដែលសហគ្រិនគួរធ្វើគឺ គ្មានអ្វីក្រៅពីនៅស្ងៀមតែប៉ុណ្ណោះ។ មិនមានរូបមន្តងាយស្រួលសម្រាប់ភាពជោគជ័យក្នុងអាជីវកម្មខ្នាតតូចនោះទេប៉ុន្តែមានមធ្យោបាយជាច្រើនដើម្បីបំផុសគំនិតឱ្យទទួលបានអតិថិជនថ្មីៗ និងរៀនបន្ថែមអំពីក្រុមហ៊ុនព្រមទាំងមនុស្សដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនអ្នក។ ត្រូវដឹងអំពីភាពទៀងទាត់របស់អ្នក អាជីវកម្មតែងតែត្រូវស្វែងរកអតិថិជនថ្មីដើម្បីណែនាំផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនពួកគេ ប៉ុន្តែជារឿយៗពួកគេ ក៏មានអតិថិជនដែលគាំទ្រពួកគេយ៉ាងពេញទំហឹងរួចមកហើយដែរ។ អតិថិជនទាំងនោះអាចផ្តល់នូវការយល់ដឹងដើម្បីជួយអ្នកក្នុងការរីកចម្រើន។ សហគ្រិនអាជីវកម្មខ្នាតតូចអាចរៀនបានច្រើនអំពីក្រុមហ៊ុនរបស់ពួកគេដោយសួរទៅអតិថិជនថាហេតុអ្វីបានជាពួកគេពេញចិត្ត និងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនខ្លួន។អ្នកត្រូវធ្វើការស្វែងយល់ថា តើពួកគេជានរណា ហើយមើលទៅថាតើមានភាពស្រដៀងគ្នាក្នុងចំណោមអតិថិជនដែលធ្លាប់គាំទ្រផលិតផល ឬសេវាកម្មរបស់លោកអ្នកកន្លងមកដែលអាចជួយអ្នករកអតិថិជនថ្មីបានដែរឬទេ។ អ្នកអាចរៀនអ្វីមួយអំពីការត្អូញត្អែរ ឬការព្រួយបារម្ភរបស់អតិថិជន អំពីអាជីវកម្មរបស់អ្នកដែលអាចជួយអ្នករកដំណោះស្រាយ បញ្ហា ដើម្បីទាក់ចិត្តរបស់អតិថិជន អោយបានមុនពេលពួកគេទៅជ្រើសយកការប្រើប្រាស់ផលិតផល ឬសេវាកម្មនៅកន្លែងផ្សេងទៀត។ រក្សាបុគ្គលិករបស់អ្នកឱ្យបានរឹងមាំ និងស្មោះត្រង់ ម្ចាស់អាជីវកម្មខ្នាតតូចអាចធ្វើអី្វគ្រប់យ៉ាង ប៉ុន្តែពួកគេមិនអាចធ្វើវាបានទាំងអស់នោះទេ។ ដើម្បីធានាថាអាជីវកម្មទទួលបានជោគជ័យសហគ្រិនត្រូវជួលនិយោជិក ដែលមានការតាំងចិត្តតាំងតែពីដើមដំបូងហើយត្រូវប្រាកដដែរថាពួកគេ មានអារម្មណ៍សប្បាយរីករាយក្នុងការធ្វើការ ដរាបណាពួកគេនៅជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុននេះ។ នៅក្នុងឧស្សាហកម្មសេវាកម្មពួកគេមានទំនាក់ទំនងជាមួយអតិថិជនជានិច្ចហើយពួកគេថែមទាំងមានគំនិតអំពីរបៀបទទួលបានអតិថិជនបន្ថែម ឬហេតុអ្វីអតិថិជនមិនអាចត្រឡប់មកវិញមានន័យថាអតិថិជនឈប់ប្រើប្រាស់សេវាកម្មរបស់ពួកគេតទៀត។ ទោះបីជាអាជីវកម្មនៅក្រៅវិស័យឧស្សាហកម្មសេវាកម្មក៏ដោយ ក៏បុគ្គលិកក្រុមហ៊ុនគួរតែមានអារម្មណ៍ពេញចិត្ត និងរីករាយក្នុងការបំពេញការងាររបស់ គេផងដែរ។ បុគ្គលិកនឹងមិនធ្វើការល្អទេប្រសិនបើពួកគេខកចិត្តនឹងបទពិសោធន៍ការងារ។ អ្នកអាចសាកសួរបុគ្គលិកអំពីទស្សនៈរបស់ពួកគេចំពោះអ្វីដែលពួកគេគិតថាអាចបង្កើនអតិថិជនថ្មីបាន ហើយពិនិត្យមើលដើម្បីឱ្យប្រាកដថាពួកគេបានធ្វើការចូលរួមក្នុងភាពជោគជ័យរបស់អាជីវកម្មរបស់អ្នកផងដែរ។