អាជីវកម្ម

របៀបកសាងអាជីវកម្មទោះកំពុងធ្វើការ

របៀបកសាងអាជីវកម្មទោះកំពុងធ្វើការ

ដូចគេថា អ្នកធ្វើការអាចរកស៊ីបាន តែអ្នករកស៊ីមិនអាចមកកាន់ការងារតាមមុខជំនាញបាននោះទេ។ ចុះបើរកស៊ីផងធ្វើការផងវាយ៉ាងម៉េចវិញ? ច្បាស់ណាស់ថាអាចទៅរួច តែត្រូវយ៉ាងណាដើម្បីរក្សាតុល្យភាពរវាងការងារនិងមុខរបរបានរលូន? អត្ថបទនេះល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។

 

១ ត្រូវច្បាស់ថាមុខរបររបស់អ្នកមានទីផ្សារ

ជាការពិតណាស់ ការច្បាស់ក្នុងចិត្តថាមុខរបរអ្នកមានទីផ្សារដែលមានសង្ឃឹមច្រើនក្នុងការប្រឡូកជាការល្អនិងប្រុងប្រយត្ន័ទុកមុន។ ព្រោះថាបើផលិតផលឬអាជីវកម្មរបស់អ្នកអាចមិនសូវទទួលបានចំណាប់អារម្មណ៌ នោះអ្នកនឹងប្រឈមការខាតបង់។ ឧទាហរណ៍៖ នៅកម្ពុជាបើអ្នកមានចំណាប់អារម្មណ៌ចង់បង្កើតរបរទាក់ទងនឹងរបស់ញាុំដូចនេះមុននឹងសម្រេចចិត្តបណ្ដាក់ទុនអ្នកត្រូវសិក្សាជាមុនសិន ពីប្រជាជនខ្មែរថាតើពួកគាត់ចូលចិត្តអ្វី? ត្រូវការអ្វី? ដើម្បីដាក់ឲចំគោលដៅ។

 

២ បង្កើតគម្រោងនិងកាលវិភាគពេលវេលា

កុំភ្លេចថាទោះបីជាអ្នកមានមុខរបរផ្ទាល់ខ្លួនក៏ដោយ កុំភ្លេចថាអ្នកនៅតែមានតួនាទីជាបុគ្គលិកសម្រាប់ក្រុមហ៊ុនដែលអ្នកធ្វើការ។ អាស្រយ័ហេតុនេះអ្នកត្រូវចេះរៀបគម្រោងសម្រាប់អាជីវកម្ម និងបែងចែកពេលវេលាឲបានជាក់លាក់សម្រាប់ការងារនិងមុខជំនួញ។

 

៣ ត្រូវចេះប្រើបច្ចេកវិទ្យាឲបានត្រឹមត្រូវ

ជាការពិតណាស់បច្ចេកវិទ្យាបានក្លាយជារបស់សំខាន់និងផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប។ កាលពីមុន សម្រាប់អ្នករកស៊ីការប្រាស្រយ័ទាក់ទងឲបានដិតដល់ជាមួយអតិថិជនមានការលំបាកច្រើន ប៉ុន្ដែសម្រាប់សតវត្សន៍ថ្មីនេះលែងជាឧបសគ្គទៀតហើយ។ អ្នកអាចប្រាស្រយ័ទាក់ទង ទទួលការកម្មង់ ទទួលសាច់ប្រាក់ និងការដឹកជញ្ជូនដល់អតិថិជនបានយ៉ាងងាយ ទោះបីជាកំឡុងពេលធ្វើការក៏ដោយ។

 

៤ កុំឲបាត់បង់ការយកចិត្តទុកដាក់ចំពោះការងារ

សម្រាប់អាជីវកម្មតំបូងនៅពេលដែលអ្នកទទួលបានការចំណេញនិងដំណើរការបានល្អ អ្នកប្រហែលជាមានភាពសប្បាយត្រេកអរ ព្រមទាំងចំណាយកម្លាំងកាយនិងចិត្តកាន់តែច្រើនបន្ថែមទៀត។ យ៉ាងណាមិញ សូមកុំភ្លេចឆ្នាំងបាយដើមដែលជាប្រភពចំណូលទៀងទាត់របស់អ្នក។ ពេលធ្វើការអ្នកត្រូវផ្ដោតចំណាប់អារម្មណ៌និងការយកចិត្តទុក ព្រមទាំងបំពេញតួនាទីជាបុគ្គលិកល្អម្នាក់។