ផ្សេងៗ

របៀបសរសេរអ៊ីម៉ែល

របៀបសរសេរអ៊ីម៉ែល

សមយ័បច្ចេកវិទ្យាភាគច្រើនគេ ផ្ញើលិខិតឬធ្វើទំនាក់ទំនងផ្លូវការដោយផ្ញើអីុម៉ែលទៅកាន់បុគ្គលនោះ មិនដូចពីសមយ័មុនដែលអ្នកចាំបាច់ត្រូវសរសេរសំបុត្រផ្ញើតាមប៉ុស្ដិ៍ប្រៃសនីយ៍ដែលមានរយៈពេលយូរទើបទៅដល់ឬទទួលបាន។ យ៉ាងណាមិញ ការយល់ដឹងពីរបៀបសរសេរអីុម៉ែលឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌និងការយល់ដឹងរបស់អ្នក។ ថ្ងៃនេះស្ពាននឹងណែនាំប្រាំជំហានដល់បងប្អូនខ្មែរពីរបៀបសរសេរអីុម៉ែលឲបានល្អ៖

 

១ ស្វែងយល់ពីបុគ្គលដែលអ្នកចង់ផ្ញើម៉ែលទៅកាន់

អាស្រយ័ហេតុនេះអ្នកត្រូវសួរសំណួរខាងក្រោមនេះចំពោះខ្លួនឯងជាមុនសិន៖

– តើអ្នកកំពុងឈោងចាប់អ្នកណា?

– តើអ្វីទៅជាតម្រូវការរបស់ពួកគេ?

– តើពួកគេជាគោលដៅត្រឹមត្រូវសម្រាប់ប្រធានបទរបស់អ្នកដែរឬទេ?

– តើអ្នកមានអាសយដ្ឋានអីុម៉ែលរបស់ពួកគេត្រឹមត្រូវទេ?

 

២ សរសេរឲចាក់ដោតនិងមានប្រយោជន៍

ជាទូទៅបើអ្នកមានបំណងចង់សរសេរអុីម៉ែលពីជំនួញរបស់អ្នកដើម្បីទាក់ទាញចំណាប់អារម្មណ៌របស់ពួកគេ អ្នកត្រូវច្បាស់ថាអ្វីដែលអ្នកសរសេរផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន?ចាក់ដោតអាចបញ្ចុះបញ្ចូលបានកម្រិតណា?ហើយសាកសមនឹងពេលវេលាដែលពួកគេគួរចំណាយពេលអាននិងឆ្លើយតបមកកាន់អ្នកវិញដែរឬទេ ?

 

៣ ខ្លួនអ៊ីម៉ែល

វាពិបាកណាស់ក្នុងការសរសេរអីុម៉ែលដើម្បីទាក់ទាញចំណាប់អារម្មណ៌អ្នកអាន អ្នកខ្លះចំណាយពេលរាប់ម៉ោងសរសេររៀបរាប់ហូរហែរបូរបាច់ផ្ញើទៅគេ ស្រាប់តែគ្រាន់តែឃើញឈ្មោះគេមិនទាំងចូលមើលផង។ អាស្រយ័ហេតុនេះការសរសេរបើកក្បាលតំបូងជាចំណុចរសើប។ អ្វីដែលអ្នកគួរសរសេរនៅចំណុចចាប់ផ្ដើម គឺអាចជាការចោទជាសំណួរ? សរសេររៀបរាប់ឲគេអាណិត! លើកយកចំណុចរសើបនិងពត៌មានពិតមកសរសេរ។ លើសពីនេះទៅទៀតត្រូវចាំថាការសរសេរអីុម៉ែល គឺសរសេរឲគេអានហើយមានចំណង់ចិត្តចង់ឆ្លើយតបឬទិញផលិតផលរបស់អ្នក មិនមែនជាការប្រកួតសំណេរវេយ្យករណ៍ ឬ​វោហាសព្ទ័នោះទេ។ អ្នកត្រូវសរសេរអ្វីឲចំចំណុច ងាយអាន ងាយយល់។

 

៤ ប្រើពាក្យគួរសម

មិនខុសពីការនិយាយនោះទេ ទោះជាសរសេរក៏ដោយក៏អ្នកត្រូវការភាសាគួរសមដែរ។ ទីមួយអ្នកត្រូវចាប់ផ្តើមអីុម៉ែលដោយការគោរពវន្ទនាចំពោះអ្នកទទួល និងបញ្ចប់វិញដោយការលា ឬពាក្យជូនពរជាដើម។

ការធ្វើបែបនេះបង្ហាញពីសុជីវធម៌និងអារម្មណ៍របស់អ្នក។

 

៥ កុំភ្លេចដាក់ប្រធានបទនៅជួរSubject Line

ការដែលផ្ញើម៉ែលគ្មានចំណងជើងនិងប្រធានបទ ប្រៀបដូចមនុស្សគ្មានឈ្មោះមិនដឹងថាចង់និយាយពីអ្វី។ ដូចនេះហើយទោះបីជាអត្ថបទរបស់អ្នកល្អបែបណា បើគ្មានចំណងជើងទាក់ទាញក៏គេមិនចង់ចូលមើលដែរ។