អាជីវកម្ម

ដំបូន្មានសម្រាប់អ្នកពេលដាក់ពាក្យធ្វើការងារ

ដំបូន្មានសម្រាប់អ្នកពេលដាក់ពាក្យធ្វើការងារ

អត្ថបទនេះមិនមែនសម្រាប់តែយុវជនខ្មែរថ្មីថ្មោងដែលទើបតែប្រឡូកក្នុងវិសយ័ការងារនោះទេ ប៉ុន្ដែក៏សម្រាប់ប្រជាជនខ្មែរទូទៅដែលធ្លាប់មានបទពិសោធន៍ហើយកំពុងតែព្យាយាមរកការងារថ្មីផងដែរ។ ចំណុចខាងក្រោមនេះអាចជួយជាគន្លឹះខ្លះដល់អ្នក៖

១ ប្រត្តិរូបរបស់អ្នក

ជាការពិតណាស់ នៅពេលដែលគេជ្រើសរើសបុគ្គលិក គេតែងសម្គាល់មើលលើប្រវត្តិរូបរបស់អ្នក។ ប្រវត្តិរូបដ៏ល្អងាយទទួលបានចំណាប់អារម្មណ៍ដោយសារការផ្តល់ពត៌មានពិតពីខ្លួនអ្នកមូលហេតុដែលអ្នកសាកសមសម្រាប់តំណែងនេះ ហើយតើអ្នកមានជីវប្រវត្តិបែបណាក្នុងការងារ។ បើអ្នកពុំទាន់មានបទពិសោធន៍ក្នុងការសរសេរប្រវត្តិរូបនោះទេ អ្នកអាចសុំជំនួយពីរៀមច្បង ឬ មិត្តភក្តិណាម្នាក់ដែលមានបទពិសោធន៍ដើម្បីទទួលការណែនាំ និងពីរបៀបសរសេរ។

 

២ ស្វែងរកពត៌មានពីការងាររបស់អ្នក

ជាធម្មតាទេ មុនពេលដែលដាក់ពាក្យរកការងារអ្នកចាំបាច់ត្រូវដឹងពីមុខតំណែងរបស់ខ្លួនជាមុនសិន។ ការស្វែងយល់ពីតួនាទី មុខតំណែង ប្រាក់ខែជាមុនពីការងារណាមួយ ជាជំហានមួយដែលជួយរៀបចំអ្នកក្នុងការត្រៀមខ្លួនដើម្បីសម្ភាសន៍។ ពត៌មានទាំងនេះអាចស្វែងរកបានតាមរយៈអីុនធើណេត មិត្តភក្តិបងប្អូន ឬកាសែតទស្សនាវដ្ដីខ្មែរនានា ដែលមានដំណឹងជ្រើសរើសបុគ្គលិកដើម្បីសាកសួរបាន។

 

៣ រៀបចំសម្រាប់សម្ភាសន៍

មុនពេលចូលសម្ភាសន៍អ្នកត្រូវត្រៀមខ្លួនរួចជាស្រេចតាំងពី សម្លៀកបំពាក់ ពាក្យសម្ដី និងការគោរពពេលវេលា។ លើសពីនេះទៅទៀតអ្នកត្រូវដឹងពីគោលដៅនិងប្រវិត្តរបស់ក្រុមហ៊ុន ក៏ដូចជាចាំបាច់ត្រូវរៀបចំសំណួរចម្លើយអនុវត្តសម្រាប់ពេលសម្ភាសន៍។ ហាមឲបានជាដាច់ខាតគឺទៅសម្ភាសន៍យឺតម៉ោង។