ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

ចំណុចទាំង៣ដែលអ្នកត្រូវប្រឈមបន្ទាប់ពីចូលនិវត្តន៍

ចំណុចទាំង៣ដែលអ្នកត្រូវប្រឈមបន្ទាប់ពីចូលនិវត្តន៍

បន្ទាប់ពីបញ្ចប់មហាវិទ្យាលយ័ អ្នកចាប់ផ្ដើមចូលដល់វយ័ដែលមានការងារឬមុខរបរផ្ទាល់ខ្លួន និងមានគ្រួសារ។ ជីវិតបន្ទាប់របស់អ្នកគឺត្រូវធ្វើការដើម្បីរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ ពេលវយ័កាន់តែចាស់អ្នកកាន់តែទ្រុឌទ្រោមនិងលែងសូវសកម្មដូចមុន រោគគាពាធនានាក៏ចាប់ផ្ដើមចោមរោម បង្ហាញថាអ្នកដល់ពេលចូលនិវត្តន៍ហើយ។ អ្នកនឹងមានពេលសម្រាកច្រើនតែ ក៏មានចំណុច៣យ៉ាងដែលអ្នកត្រូវត្រៀមខ្លួនបន្ទាប់ពីនេះ៖

 

១ សុខភាពរបស់អ្នកទ្រុឌទ្រោម

មិនអាចប្រឆាំងនឹងធម្មជាតិបាននោះទេ ដូចព្រះពុទ្ធលោកពោលថា កើត ចាស់ ឈឺ ស្លាប់ គឺជាវាលវដ្ដសង្សាររបស់មនុស្សលោកដែលមិនអាចគេចផុត។ ទោះបីពីក្មេងអ្នកមានសុខភាពល្អ សកម្ម កម្លាំងមាំមួន មិនចេះឈឺថ្កាត់យ៉ាងណាក៏ដោយ ក៏ពេលចាស់ទៅអ្នកនៅតែត្រូវប្រឈមនឹងរោគាពាធនានា។ ពេលចូលនិវត្តន៍ហើយ អ្នកមានពេលសម្រាក ធ្វើអ្វីដែលអ្នកចង់ នៅផ្ទះមើលទូរទស្សន៍ អានសៀវភៅ គេងពេញមួយថ្ងៃបាន។ ប៉ុន្ដែទម្លាប់ទាំងនេះអាចនឹងធ្វើឲអ្នកកាន់តែទ្រុឌទ្រោមមិនដឹងខ្លួន។ ដូចនេះ អ្នកត្រូវបែងចែកពេលវេលាខ្លះសម្រាប់ហាត់ប្រាណ និងពិសាររបបអាហារដែលត្រឺមត្រូវដើម្បីសុខភាព។

 

២ អ្នកងាយធុញទ្រាន់

ទោះបីជាអ្នកធ្លាប់ស្រមៃថា មានពេលវេលាច្រើនដើម្បីទៅកាន់វត្តវ៉ាធ្វើបុណ្យកុសល ចំណាយពេលលេងជាមួយកូនចៅក៏ដោយ ក៏វាមានរយៈពេលខ្លីដែរ។ មិនយូរប៉ុន្មានអ្នកនឹងត្រូវប្រឈមការពិត ដែលគួរឲធុញទ្រាន់ ព្រោះអ្នកមិនបានធ្វើខ្លួនឲរវល់ដូចពេលដែលអ្នកអង្គុយធ្វើការ។ អ្នកនឹងចាប់ផ្ដើមមានអារម្មណ៌ថា ខ្លួនជាបន្ទុកដល់កូនចៅ ជាពិសេសនៅពេលឈឺថ្កាត់ម្ដងៗ។

 

៣ ឯកោ

នឹកកន្លែងធ្វើការ? ចង់ជួបជុំមិត្តភក្តិ? នៅតែផ្ទះមិនដឺងទៅណា? ការពិតណាស់

ទោះបីជាមនុស្សដែលរីករាយមិនចេះកើតទុក្ខក៏ដោយ ក៏គង់មានអារម្មណ៌ឯកការគិតច្រើន ពេលដែលនៅម្នាក់ឯងច្រើន។

ជាពិសេសចាស់ៗខ្មែរយើង គាត់តែងមានអារម្មណ៌មិនសប្បាយចិត្ត ចិត្តច្រើន ងាយអន់ចិត្ត។ អាស្រយ័ហេតុនេះ កូនចៅគួរចំណាយពេលឲបានច្រើនកំដរពួកគាត់។