លុយ

វិធីសាស្រ្តទាំង ៣ យ៉ាងជួយអ្នកសន្សំបន្ថែម

វិធីសាស្រ្តទាំង ៣ យ៉ាងជួយអ្នកសន្សំបន្ថែម

ដូចដែលអ្នកបានដឹងថា បច្ចុប្បន្ននេះទំនិញឡើងថ្លៃ អ្វីក៏ត្រូវការលុយ សូម្បីតែចូលបន្ទប់ទឹកសាធារណៈ។ ចំណាយមិនពិបាកដូចសន្សំនោះទេ ហេតុដូចនេះហើយទើបប្រជាជនខ្មែរខ្លះតែងប្រទះនឹងវិបត្តិហិរញ្ញវត្ថុ។ នេះជាវិធីសាស្ត្រដែលជួយអ្នកសន្សំបន្ថែមបានខ្លះក្រោយពេលចំណាយ៖

 

១ គម្រោង

មិនថាធ្វើអ្វីក៏ដោយក្នុងជីវិតអ្នកចាំបាច់ត្រូវការគម្រោងច្បាស់លាស់ដើម្បីរៀបចំផ្លូវជីវិតឲបានល្អ ដូចគ្នាទៅនឹងហិរញ្ញវត្ថុដែរ បើអ្នកមិនមានគម្រោង និងការបែងចែកប្រាក់សន្សំទេ នោះប្រាកដជាអស់មិនខាន ហើយថែមទាំងមិនដឹងចំណាយលើអ្វីទៀត។ អាស្រយ័ហេតុនេះហើយទើបអ្នកត្រូវចេះរៀបផែនការ និងបញ្ជីចំណូលចំណាយនានា ហើយឧស្សាហ៍ពិនិត្យឡើងវិញមួយសប្ដាហ៍ឬមួយខែម្ដង ដើម្បីផ្ទៀងផ្ទាត់មើលលើចំណាយណាដែលមិនចាំបាច់និងគួរដកចេញសម្រាប់សន្សំ។

 

២ ការសន្សំអូតូ

ការបែងចែកប្រាក់សន្សំដាក់ក្នុងកូនជ្រូកដែលពេញនិយមបំផុតនៅកម្ពុជាប្រហែលជាមិនបានចំណេញដូចការដាក់ប្រាក់សន្សំនៅធនាគារនោះទេ ព្រោះអ្នកនឹងទទួលបានការប្រាក់ប្រចាំឆ្នាំបន្ថែមពីលើប្រាក់ដើម។ អាស្រយ័ដូចនេះហើយ អ្នកគួរពិចារណាកដកប្រាក់១០%ពីប្រាក់ខែរបស់អ្នកយកទៅដាក់ធនាគារដើម្បីទទួលបានការប្រាក់ល្អជាងទុកក្នុងកូនជ្រូកនៅផ្ទះដែលអាចមានកណ្ដៀរកាត់។

៣ គិតពីពេលទំនេររបស់អ្នក

ដូចពាក្យចាស់បុរាណខ្មែរពោលថា ពេលវេលាជាមាសប្រាក់ដូចនេះហើយកុំចំណាយពេលអត់ប្រយោជន៍។ ក្រោយពីទំនេរពីការងារ ពេលចុងសប្ដាហ៍ឬរាល់ល្ងាចអ្នកអាចរកការងារក្រៅម៉ោងធ្វើនៅតាមហាងកាហ្វេ ឬ ស៊ីឈ្នួលសរសេសអត្ថបទ ដើម្បីរកប្រាក់បន្ថែម។ លើសពីនេះទៅទៀតបើអ្នកជាមនុស្សដែលចូលចិត្តចេញក្រៅទិញឥវ៉ាន់ ឬ ចូលបារផឹកជុំមិត្តភក្តិ អ្នកគួរតែជំនួសទៅវិញដោយការជិះកង់ ឬ ហាត់ប្រាណដើម្បីកាត់បន្ថយការចំណាយ។