អាជីវកម្ម

ជំនួញក្រៅម៉ោងទាំង៥ដែលអ្នកអាចធ្វើបានយ៉ាងផុយពេលទំនេរ

ជំនួញក្រៅម៉ោងទាំង៥ដែលអ្នកអាចធ្វើបានយ៉ាងផុយពេលទំនេរ

អ្នកមិនចាំបាច់ទាល់តែលាលែងពីការងារដើម្បីមកប្រកបរបររកសីុនោះ សមយ័នេះហើយចង់រកសីុមានអ្វីពិបាក សំខាន់ឲតែមានគំនិត និងដើមទុនបន្ដិចបន្ដួច។ ថ្ងៃនេះស្ពាននឹងបង្ហើបប្រាប់ពីជំនួញក្រៅម៉ោងដែលអ្នកអាចរកប្រាក់បន្ថែមបាន៖

 

១ លក់ម្ហូបឬរបស់ញាុំអនឡាញ

បើអ្នកពូកែធ្វើម្ហូប បង្អែម​ឬនំផ្សេងៗ ម្ល៉េះពុំគួរទុកចំណេះនោះចោលទេ ត្រូវតែប្រើវាជាដើមទុនដើម្បីរកប្រាក់។ ជាក់ស្ដែងមិនចាំចាច់ដល់បើកហាងធំៗ ឬ ភោជនីយដ្ឋាននោះទេ តាមការសង្កេតបច្ចុប្បន្ននេះប្រជាជនកម្ពុជាហាក់ដូចជាដើរតាមសមយ័ជើនលឿនរបស់បច្ចេកវិទ្យា ពួកគាត់មួយចំនួនតែងបង្ហោះលក់មុខម្ហូបឬរបស់ញាុំផ្សេងៗតាមបណ្ដាញសង្គម ដើម្បីរកកម្រៃ ព្រមទាំងមានអ្នកកុម្មង់ជាហូរហែរ ប្រាក់ដែររកបានក៏មិនអន់ដែរ។

 

២ បើកថ្នាក់បង្រៀនក្រៅម៉ោង

បន្ទាប់ពីធ្វើការ អ្នកប្រាកដជាសល់ម៉ោងល្ងាចឬចុងសប្ដាហ៍ទំនេរចោល។ ដូចនេះ អ្នកមិនគួរបណ្ដោយឲពេលវេលារសាត់អណ្ដែតនោះទេ គួរណាតែបង្កើតវាជាប្រាក់។ បើអ្នកចេះភាសាទីពីរឬជំនាញបច្ចេកទេសណាមួយ អ្នកអាចបើកថ្នាក់បង្រៀនក្រៅម៉ោងដល់សិស្ស និស្សិតតាមតម្រូវការរបស់ពួកគេ។ យ៉ាងហោចណាស់ក៏អាចរកចំនូលបន្ដិចបន្ដួចពីលើប្រាក់ខែដែរ។

 

៣ លក់របស់ធ្វើដោយផ្ទាល់ដៃ

បច្ចុប្បន្ននេះការលក់របស់សិប្បកម្មផ្ទាល់ដៃមានការពេញនិយមយ៉ាងខ្លាំងក្នុងទីផ្សារជាពិសេសសម្រាប់យុវវយ័។ វាផ្ដល់ឲទាំងប្រាក់ចំេណញ និងការងារដល់ជាច្រើនដល់ប្រជាជនយើង រួមទាំងជនពិការ។ ដូច្នេះបើអ្នកពូកែការងារហត្ថកម្មដូចជា ចាក់កាបូប ដេរប៉ាក់ផ្ទាំងរូបភាព គូរគំនូរ ឬ ធ្វើសំបកទូរសព្ទ័ដោយដៃ ម្ល៉េះគិតគូរដាក់លក់វាតាមអនឡាញទៅគ្រាន់រកប្រាក់បន្ថែមខ្លះ។

 

៤ សរសេរអត្ថបទ

មានអ្វីពិបាក គ្រាន់តែសរសេរអត្ថបទបកប្រែឲក្រុមហ៊ុនមួយចំនួន ឲតែចេះកុំព្យូទរ័និងភាសា។ សម្រាប់សិស្សនិស្សិតដែលមានពេលគួរតែចំនាយពេល ១ម៉ោង ទៅ ២ម៉ោងក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏អាចបញ្ចប់ ២ ទៅ ៣អត្ថបទដែរ។ បើក្នុងមួយខែអ្នកអាចសរសេរបាន ២០អត្ថបទនោះលុយក៏បានច្រើនសមគួរដែរ។

 

៥ ធ្វើជាមគ្គុទេសន៏ទេសចរណ៏

បើអ្នកចេះភាសាទំនាក់ទំនងហើយស្គាល់ទីតាំងភូមិសាស្ត្រសម្រាប់ទេសចរណ៍ច្បាស់ ជាពិសេសនៅកម្ពុជាមានកន្លែងទេសចរណ៍យ៉ាងក្រាស់ក្រែល នោះអ្នកអាចធ្វើជាមគ្គុទេសន៏ណែនាំភ្ញៀវបរទេសដើរកម្សាន្ត និងឆ្លៀតរកប្រាក់សម្រាប់ហោប៉ៅក្រៅបាន។