អាជីវកម្ម

កំហុសទាំង៣របស់អាជីវកម្មខ្នាតតូច

កំហុសទាំង៣របស់អាជីវកម្មខ្នាតតូច

អ្វីដែលពិបាកបំផុតក្នុងការធ្វើអាជីវកម្មគឺ ការគ្រប់គ្រងហិរញ្ញវត្ថុ។ ជាទូទៅម្ចាស់អាជីវកម្មខ្នាតតូចក្នុងប្រទេសមួយចំនួនមិនសូវមានបទពិសោធន៍ក៏ដូចជាចំណេះដឹងច្រើនផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម ពីព្រោះពួកគាត់ច្រើនផ្តោតការយកចិត្តទុកដាក់ទៅលើ ដំណើរអាជីវកម្មនិងការបម្រើអតិថិជនឲបានល្អជាជាងការផ្ដោតចំណាប់អារម្មណ៌លើកំណត់ត្រានិងផែនការហិរញ្ញវត្ថុរបស់ពួកគេ។ ដូចនេះហើយទើបបង្កើតបានជាកំហុសមួយចំនួនដែលរារាំងការរីកចម្រើនរបស់ពួកគេ។ ខាងក្រោមនេះជាកំហុសដែលសហគ្រិនទាំងឡាយពុំគួរមើលរំលង៖

១ សាច់ប្រាក់មិនគ្រប់គ្រាន់

សាច់ប្រាក់មិនគ្រប់គ្រាន់ក៏អាចជាដើមហេតុនៃការបរាជយ័ក្នុងជំនួញដែរ។ ឧទាហរណ៍៖ សហគ្រិនវយ័ក្មេងមួយចំនួននៅប្រទេសកម្ពុជារមែងមានភាពត្រេកត្រអាលនឹងប្រាក់កំរៃដែលពួកគេរកបានដំបូង ហើយភ្លេចគិតទៅដល់ហានិភយ័នៃការចំណាយរបស់ពួកគេ។ ពេលខ្លះអ្នកប្រហែលជាទទួលបានអត្រានៃការលក់ច្រើននៅក្នុងបញ្ជី ប៉ុន្ដែកុំភ្លេចថាអ្នកចាំបាច់ត្រូវចំណាយលើរបស់ទាំងនោះជាមុនសិន មុននឹងយកមកលក់បន្ដឲអតិថិជនរបស់អ្នក។ បើសិនជារកបានម៉ូយដុំ ឬទទួលការកុម្មង់ទ្រង់ទ្រាយធំ នោះអ្នកប្រាកដជាជួបប្រទះនឹងហានិភយ័ក្នុងការទទួលបានប្រាក់យឺតយ់៉ាវ។ ក្រៅពីការលក់ដូរទំនិញ អ្នកក៏ចាំបាច់បញ្ចេញថ្លៃចំណាយសម្រាប់បុគ្គលិកនិងថ្លៃប្រើប្រាស់ផ្សេងទៀត។ ហានិភយ័ទាំងនេះ អាចបង្ខំឲសហគ្រិនវយ័ក្មេងឬថ្មីថ្មោងមួយចំនួនឈានទៅរកការខ្ចីប្រាក់ពីធានាគារដើម្បីយកមកដោះស្រាយបញ្ហា បើធ្ងន់ធ្ងរប្រហែលជាត្រូវក្សយ័ធុនក៏ថាបាន។

២ ការច្រលូកច្រលំគ្នានូវមូលនិធិជំនួញនិងប្រាក់ផ្ទាល់ខ្លួន

ការដែលសន្មតថាអ្នកជាម្ចាស់តែមួយហើយព្យាយាមប្រើប្រាស់បណ្ណ័ឥណទានផ្ទាល់ខ្លួនមកទិញដូរ និងផ្គត់ផ្គង់អាជីវកម្មគឺជាកំហុសមួយរបស់សហគ្រិនទូទៅព្រោះវាធ្វើឲអ្នកបាត់ដានពីចំណូលចំណាយ ឬខាតចំណេញក្នុងអាជីវកម្មរបស់អ្នក។ ករណីកើតឡើងជារឿយៗក្នុងស្រទាប់អាជីវកម្មតូចតាចនៅកម្ពុជា ហើយបង្កជាការឈឺក្បាលដល់ម្ចាស់អាជីវកម្មរាល់ពេលដែលត្រូវកាត់កងបង់ពន្ធអាជីវកម្មប្រចាំឆ្នាំពីព្រោះពិបាកក្នុងការបែងចែកនូវការចំណាយសម្រាប់អាជីវកម្មនិងចំណាយផ្ទាល់ខ្លួន។ជាថ្មីម្ដងទៀតសម្រាប់សហគ្រិនឬម្ចាស់អាជីវកម្មថ្មីថ្មោង ទោះបីជាអាជីវកម្មរបស់អ្នកប្រតិបត្តិការទៅក្រៅម៉ោងនិងមានប្រាក់ចំណេញតិចតួចក៏ដោយអ្នកចាំបាច់ត្រូវមានគណនីត្រួតពិនិត្យដាច់ដោយឡែកនិងកាតឥណទានដាច់ដោយឡែកសំរាប់អាជីវកម្មដើម្បីបញ្ចៀសនូវហានិភយ័និងការភន្ដ័ច្រឡំនានា។

៣ តម្លៃ

ជាទូទៅមិនថាគេ មិនថាយើងពេលដែលចាប់ផ្ដើមអាជីវកម្មដំបូងរមែង ព្យាយាមកំណត់តម្លៃទំនិញរបស់ខ្លួនឲថោកជាងហាងដទៃ ហើយយកចំណេញតិចតួចព្រោះយល់ថានេះជាជំហានដំបូងក្នុងប្រឡូកក្នុងទីផ្សារនិងបង្កើនអតិថិជន គិតប្រាក់ច្រើនពេកអាចនឹងបាត់បង់ការលក់ទៅឱ្យគូប្រជែង។ ប៉ុន្ដែការកំណត់តម្លៃបានថោកនេះអាចបង្កជាហានិភយ័ដល់មុខជំនួញក៏ព្រោះតែម្ចាស់អាជីវកម្មថ្មីថ្មោងខ្លះមិនបានរាប់បញ្ចូលឬដកចេញការចំណាយមួយភាគធំដែលគាត់វិនិយោគ។ ដូចនេះវាជាមេរៀនមួយសម្រាប់អ្នក ចូរកុំព្យាយាមធ្វើជាអ្នកលក់របស់ក្នុងតម្លៃទាបបំផុតដើម្បីចង់បានអតិថិជនហើយត្រូវខាតបង់ចំណូលអី។ ចូរកំណត់តម្លៃណាដែលសមរម្យហើយរាប់បញ្ចូលនូវការចំណាយឲរួចរាល់សិនសឹមដាក់លក់។ នៅពេលអាជីវកម្មដំណើរការបានល្អហើយសឹមវាយតម្លៃឡើងវិញ។