អាជីវកម្ម

វិធីងាយៗក្នុងការរកប្រាក់តាមរយៈអនឡាញនិងនៅផ្ទះ

 

វិធីងាយៗក្នុងការរកប្រាក់តាមរយៈអនឡាញនិងនៅផ្ទះ

 

មិនចាំបាច់ទាល់តែចេញទៅធ្វើការអង្គុយរាប់ម៉ោងនៅOfficeទេ សមយ័នេះហើយឲតែមានInternetនៅតែផ្ទះក៏អាចរកលុយបានយ៉ាងងាយៗឲតែអ្នកចេះប្រើធនធានដែលមាន។ វិធីខាងក្រោមនេះអាចជួយឲលុយរត់មករកហោប៉ៅអ្នកបាន៖

 

១. លក់ខោអាវស្អាតៗដែលអ្នកមិនទាន់ស្លៀកឬឈប់ប្រើ

អ្នកអាចប្រមូលខោអាវពីក្នុងទូ និងជ្រើសរើសមើលថាមួយណានៅថ្មីឬឈប់ស្លៀក បន្ទាប់មកថតរូបបង្ហោះចូលក្នុងគណនីសង្គមរបស់អ្នកជាសាធារណៈ។ ក្រៅពីថតរូបបង្ហោះ អ្នកក៏អាចLive Stream លក់ខោអាវទាំងនោះបានដែរ ថែមទាំងមានភាពងាយស្រួលទៀតផងព្រោះអតិថិជនមានឱកាសក្នុងការចរចារតម្លៃនិងជ្រើសរើសម៉ូតដែលពួកគេស្រលាញ់។

 

២. ប្រើប្រាស់ជំនាញដែលអ្នកមាន

 អ្នកអាចប្រើប្រាស់ជំនាញដែលអ្នកមានដូចជាDesign, Programming, marketingដើម្បីបង្កើតប្រាក់ក្នុងឋានៈជាFreelancer ប្រសិនបើអ្នកចេះភាសាទី២យ៉ាងរលូននោះក៏អាចធ្វើជាអ្នកបកប្រែឬសរសេរអត្ថបទបានយ៉ាងងាយ។ ការងារនេះមានអីមិនល្អ អាចរកប្រាក់បានក្រាស់ក្រែលដែរតើ។

 

៣. នៅផ្ទះមានបន្ទប់ទំនេរមែនទេ

បើសិនជាអ្នកមានសល់បន្ទប់ទំនេរទុកចោលមិនប្រើប្រាស់​ អ្នកអាចដាក់ជួលវាបានដោយគ្រាន់តែបង្ហោះពត៌មានតាមបណ្ដាញសង្គមឬគេហទំពរ័ណាមួយ។ យ៉ាងហោចណាស់អ្នកក៏អាចទទួលបានប្រាក់ចំណូល  ក្រោមឬលើស១០០ដុល្លារដែរក្នុងមួយខែ ជាជាងទុកកន្លែងទំនេរចោល។

 

៤. លក់ទំនិញតាមអនឡាញ

 មានតែដើមទុនបន្តិចបន្ដួចក៏អ្នកអាចបង្កើនមុខរបរមួយបានដែរ។ បច្ចុប្បន្ននេះសន្ទុះនៃការលក់គ្រឿងសម្អាង ឧបករណ៍អេឡិចត្រូនេះ គ្រឿងបរិភោគ ខោអាវ និងរបស់ផ្សេងៗទៀត សុទ្ធតែត្រូវបានដាក់លក់តាមអនឡាញ។  ចំណូលវិញក៏មិនអន់ដែរ បើទទួលបានការគាំទ្រច្រើន អ្នកសឹងតែអាចរកប្រាក់បានច្រើនជាងធ្វើការផង។

 

៥. ក្លាយជាគ្រូបង្រៀនឯកជន

 បើអ្នកពូកែគណិតវិទ្យា វិទ្យាសាស្ត្រ ឬភាសាបរទេស នោះអ្នកអាចចំណាយពេលទៅធ្វើជាគ្រូឯកជន។ដោយឡែកប្រាក់បៀវត្សន៍វិញក៏គួរសមដែរ អាស្រយ័លើបទពិសោធន៍និងជំនាញរបស់អ្នក។