លុយ

របៀបដោះស្រាយបំណុលទោះបីជាប្រាក់ខែទាបក៏ដោយ

របៀបដោះស្រាយបំណុលទោះបីជាប្រាក់ខែទាបក៏ដោយ

 

កុំចាំដល់អ្នកមានការងារថ្មីប្រាក់ខែច្រើនជាងមុន ឬរង់ចាំសំណាងត្រូវឆ្នោតរាប់មឺុនដុល្លារដើម្បីដោះបំណុលនោះអ្នកប្រាកដជាវន្ត័កជាមិនខាន។ ជាការប្រសើរអ្នកគប្បីចាប់ផ្ដើមដោះស្រាយបញ្ហាពីឥឡូវនេះមុនពេលវាកាន់តែធ្ងន់ធ្ងរ។ ចង់ដឹងអត់ថាត្រូវធ្វើយ៉ាងណាដើម្បីយករួចខ្លួន?

ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការជួយបន្ធូរបន្ថយបំណុល៖

 

១. គណនាបញ្ជីចំណូល ចំណាយប្រចាំខែ

អ្នកខ្លួនឯងប្រាកដជាដឹងច្បាស់ហើយថា មួយខែអ្នកមានចំណូលប៉ុន្មាន  ចាយអស់ប៉ុន្មាន និង សល់ប៉ុន្មាននៅចុងខែ? ដូចនេះដើម្បីជាការដាស់តឿនខ្លួនឯងអ្នកគួរតែកត់ទុកនិងគណនាក្នុងបញ្ជី ហើយកំណត់ទុកថវិការខ្លះសម្រាប់ការសងបំណុល។

 

២. កុំឲកំហុសដដែលកើតឡើងម្ដងទៀត

ក្រោយពីចាប់ផ្ដើមលើបញ្ជីចំណូល ចំណាយហើយ អ្នកត្រូវចាំបាច់ប្រព្រឹត្តខ្លួនបែបណាដើម្បីកុំឲលើសកំណត់។ បើមិនដូច្នេះទេអ្នកប្រាកដជាត្រូវបន្ថែមបំណុលឲខ្លួនឯងដោយសារការចាយវាយលើសពីទឹកប្រាក់ដែលមានក្នុងក្រេដីតកាត។

 

៣. ព្យាយាមកាត់បន្ថយការចំណាយលើរបស់មិនចាំបាច់

ហាមខ្លួនឯងពីការផឹកកាហ្វេប៊្រេនៗ និង ចូលហាងថ្លៃៗញុាំអាហារ តែជំនួសទៅវិញដោយការផឹកកាហ្វេនៅផ្ទះ ធ្វើម្ហូបញាុំខ្លូនឯង ឬ ខ្ចប់បាយប្រអប់អាហារថ្ងៃត្រង់ទៅញាុំនៅកន្លែងធ្វើការជាដើម។ កាត់បន្ថយការដើរទិញឥវ៉ាន់តាមចំណង់របស់ខ្លួន បើចាំបាច់ណាស់អ្នកគួរតែទិញរបស់ថោកៗឬមួយទឹក។ ត្រូវទន្ទេញក្នុងចិត្តថា អ្នកមានបំណុលត្រូវសង។

 

៤. ប្ដូរទីលំនៅ

បើអ្នកកំពុងតែរស់នៅApartmentឬផ្ទះជួលមួយល្វែងម្នាក់ឯងនោះ ថ្លៃឈ្នួលច្បាស់ជាកប់ពពក។ ហេតុដូចនេះ អ្នកគួរតែពិចារណាប្តូរមកនៅបន្ទប់ជួលមួយដែលមានតម្លៃសមរម្យ។ ការធ្វើបែបនេះអាចជួយសន្សំថ្លៃចាយវាយបានមួយភាគធំ។

 

៥. មធ្យោបាយធ្វើដំណើរ

បើអ្នកជិះឡាននោះប្រាកដជាត្រូវចំណាយច្រើនលើថ្លៃសាំង ថ្លៃថែទាំនិងថ្លៃខូចខាតជាប្រចាំខែ។ អាស្រយ័ហេតុនេះ អ្នកគួរតែងាកមកជិះឡានក្រុងសាធារណៈវិញ ព្រោះវាថោកហើយដល់គោលដៅដូចគ្នា ថែមទាំងជួយថែរក្សាបរិស្ថានផងដែរ។

 

៦. រកការងារក្រៅម៉ោងធ្វើ

ការរិះត្បិត និង សន្សំលើការចាយវាយវាជាកត្តាម៉្យាងដែលជួយអ្នកសងបំណុល យ៉ាងណាមិញវាច្បាស់ជាមិនគ្រប់គ្រាន់ទេ ថែមទាំងចំណាយពេលយូរទៀតផងទម្រាំសងអស់។ វិធីល្អគឺរកការងារក្រៅម៉ោងធ្វើពេលអ្នកទំនេរល្ងាចឡើង ឬ ចុងសបា្តហ៍ដើម្បីបន្ថែមចំណូលលើប្រាក់បៀវត្សន៍ដែលមានស្រាប់កាន់តែល្អ។