ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

រឿងទាំង៤យ៉ាងដែលអ្នកមិនគួរចំណាយលុយខ្ជះខ្ជាយទៅលើ

រឿងទាំង៤យ៉ាងដែលអ្នកមិនគួរចំណាយលុយខ្ជះខ្ជាយទៅលើ

ពេលអ្នកមានលុយក្នុងដៃអ្នកតែងចង់ទិញនេះ ទិញនោះតាមចំណូលចិត្តហើយភ្លេចគិតថាទង្វើទាំងនេះពិតជាខ្ជះខ្ជាយនិងផ្ដល់ទម្លាប់អាក្រក់។ ខាងក្រោមនេះជារឿងតូចតាចទាំងប៉ុន្មានដែលអ្នកមើលរំលង៖

១ ទិញរបស់ម៉ាក ឬ ប្រ៊េន

អ្នកណាក៏សុទ្ធតែចង់ប្រើរបស់ល្អហើយថ្លៃដែរ ជាពិសេសរបស់ណាដែលឆ្នៃនិងផលិតដោយហាងល្បីៗ។ អ្នកខ្លះចំណាយស្ទើរតែពាក់កណ្ដាលប្រាក់ខែរបស់ខ្លួនលើអាវ ស្បែកជើង ឬកាបូបមួយដើម្បីភាពហឺរហារ។ កុំភ្លេចណារបស់ទាំងនោះគ្រាន់តែជាវត្ថុក្រៅខ្លួនតែប៉ុណ្ណោះ អ្នកមិនគួរណាចំណាយកម្លាំងញើសឈាមមួយខែពេញរបស់អ្នកលើរបស់ធម្មតាមួយដែលអ្នកអាចរកទិញបានតាមផ្សារទូទៅនោះទេ។

 

២ ទិញកាហ្វេតាមហាងផឹកជាប្រចាំ

អ្នកប្រហែលជាគិតថាកាហ្វេមួយកែវវាមិនប៉ុន្មាននោះទេ ប៉ុន្ដែបើអ្នកសាកយកតម្លៃរបស់វាដែលចំនាយក្នុងមួយថ្ងៃទៅគុណនឹងមួយខែសាកមើលប្រាកដជាឃើញលុយរាងក្រាស់ក្រែលដែរហើយ។ ដូច្នេះដើម្បីកាត់បន្ថយការចាយវាយ អ្នកគួរងាកមកពិចារណាធ្វើកាហ្វេញាំុនៅផ្ទះ ព្រោះវាចំណាយតិចហើយចង់ផឹកប៉ុន្មានក៏បាន។

 

៣ ការទុកដាក់គ្មានសណ្ដាប់ធ្នាប់នៅក្នុងផ្ទះ

បើសិនជាក្នុងផ្ទះអ្នកតែងទុកដាក់របស់ពាសវាលពាសកាល គ្មានទីតាំងត្រឹមត្រូវនោះអ្នកប្រាកដជាត្រូវចំនាយលុយខ្ជះខ្ជាយក្នុងការទិញរបស់ថ្មីយកមកដាក់ជំនួសរបស់ដែលបាត់។ ឧទាហរណ៌ កាសទូរសព្ទ័ ឆ្នាំងសាក គ្រឿងអលង្ការ សោរផ្ទះជាដើម។

 

៤ ចូលចិត្តយកខោអាវទៅហាងបោកគក់

បើក្នុងមួយសបា្ដហ៍អ្នកស្លៀកពាក់អស់១០កំប្លេ នោះអ្នកប្រាកដជាត្រួវចំនាយប្រាក់ឲហាងបោកគក់ចាត់ការខោអាវទាំងនោះហើយ។ ការចំនាយទៅលើរឿងទាំងនេះពិតជាមិនចាំបាច់សោះឡើយពីព្រោះអ្នកអាចឆ្លៀតពេលទំនេរមកបោកគក់ខោអាវខ្លួនឯងបាន ដោយចំនាយត្រឹមតែ៣០នាទីឬមួយម៉ោងជាការស្រេច មិនបាច់អស់លុយច្រើន។