ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

រឿងតូចតាចទាំង៣យ៉ាងដែលជួយអ្នកសន្សំប្រាក់ប្រចាំខែ

រឿងតូចតាចទាំង៣យ៉ាងដែលជួយអ្នកសន្សំប្រាក់ប្រចាំខែ

គ្មានអ្នកណាគេចង់ចំណាយលុយទៅលើថ្លៃទឹក ភ្លើង ឡាន និងចំណូលចំណាយក្នុងផ្ទះទេ ព្រោះវាអស់លុយច្រើនតែយ៉ាងណាមិញវាជារឿងចាំបាច់ជៀសមិនផុត។ ស្ពាននឹងណែនាំគន្លឹះងាយៗក្នុងការជួយអ្នកកាត់បន្ថយចំណាយប្រចាំខែ៖

 

១ តាមដានកុងទរ័និងវិកយ័បត្រ័ទឹកជាប្រចាំ

ការធ្វើបែបនេះជួយក្រើនរំលើកអ្នកថាតើ ក្នុងខែនេះអ្នកបានប្រើប្រាស់ទឹកអស់ប៉ុន្មានបើប្រៀបទៅខែមុន បើសិនជាលើសអ្នកគួរតែព្យាយាមកាត់បន្ថយដើម្បីសន្សំថ្លៃបង់ ដោយកាត់បន្ថយងូតទឹកយូរ ប្រើបង្កន់ញឹកញាប់ បើកទឹកចោលពេលលាងចានជាដើម។

 

២ ទិញកញ្ចប់សេវាកម្មអ៊ីនធើណេត

ការតម្លើងកញ្ចប់សេវាកម្មនៅផ្ទះវាជួយឲអ្នកសន្សំបានច្រើន បើប្រៀបទៅនឹងការបញ្ចូលកាតទូរសព្ទ័ជាប្រចាំដើម្បីប្រើប្រាស់អ៊ីនធើណេតព្រោះគិតទៅភាពខុសគ្នានៃការចំនាយក៏មានភាពក្រាស់ក្រែលដែរ។

 

៣ ជួសជុលឲហើយនូវកន្លែងខូចខាតក្នុងផ្ទះ

កុំចាំដល់រឿងតូចក្លាយជារឿងធំទើបដោះស្រាយ ចាត់ការឲហើយទាន់នៅប៉ុនចុងក្រចក។ ឧទាហរណ៏ បើទុយយោទឹកក្នុងផ្ទះបែក ម្ល៉េះអ្នកគួរលកលៃយកកាវមកបិតឲជិតល្អ កុំឲកម្លាំងទឹកហូរច្រោះបំបែកប្រហោងតូចនោះឲក្លាយជាធំទាន់ ព្រោះថាបើវាបែកហើយអ្នកនឹងចាំបាច់ត្រូវប្ដូរថ្មីអស់លុយច្រើន។